ត្រឹម៥ខែ! ការនាំចេញ iPhone ពីឥណ្ឌាកើនលើស១ពាន់លានដុល្លារ
អាមេរិក ៖ យោងតាមប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃទី០៤ ខែតុលា ថា ការ
អាមេរិក ៖ យោងតាមប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃទី០៤ ខែតុលា ថា ការ
អាមេរិក ៖ យោងតាមប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃទី០៤ ខែតុលា ថា ការនាំចេញទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple Inc. ចេញពីប្រទេសឥណ្ឌាកើនលើស ១ពាន់លានដុល្លារហើយ ត្រឹមរយៈពេល៥ខែ ចាប់តាំងពីខែមេសាមក។ ដែលនេះជាការឆ្លុះបញ្ចាំងអំពីការកើនឡើងចំនួននៃការភ្នាល់ដ៏ធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់អាមេរិកលើប្រទេសអាស៊ីខាងត្បូងមួយនេះ ចំពេលមានការជំរុញពីទីក្រុងញូវដែលី សម្រាប់ការផលិតក្នុងស្រុក។ គួររលឹកថា Apple ចាប់ផ្តើមផលិត iPhone 14 នៅឥណ្ឌា កាត់បន្ថយការពឹងផ្អែកភាគច្រើនលើចិន
របាយការណ៍ពី Bloomberg បានអះអាងថា ការនាំចេញទូរស័ព្ទ iPhone ផលិតនៅប្រទេសឥណ្ឌា ភាគច្រើនទៅកាន់អឺរ៉ុប និងមជ្ឈិមបូព៌ា ត្រូវបានកំណត់ថានឹងកើនឡើងដល់ ២,៥ពាន់លានដុល្លារក្នុងរយៈពេល ១២ខែ រហូតដល់ខែមីនា ឆ្នាំ ២០២៣ ដែលចំនួននេះ ស្ទើរតែទ្វេដងបើប្រៀបធៀបទៅនឹងពេលដូចគ្នា រហូតដល់ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។
Apple បានចាប់ផ្តើមផលិតទូរស័ព្ទ iPhone 13 នៅក្នុងប្រទេសឥណ្ឌាកាលពីដើមឆ្នាំនេះ ហើយក្រុមហ៊ុនបានប្រកាសកាលពីសប្តាហ៍មុន អំពីផែនការផលិតទូរស័ព្ទ iPhone 14 ជំនាន់ចុងក្រោយបង្អស់របស់ខ្លួន នៅទីនោះផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ បានផលិតទូរស័ព្ទ iPhones នៅក្នុងប្រទេសឥណ្ឌាចាប់ពីឆ្នាំ ២០១៧ មកម្ល៉េះ។ ហើយរបាយការណ៍ពី Bloomberg បានបង្ហាញថា ការនាំចេញពីប្រទេសឥណ្ឌាចាប់ពីខែមេសា ដល់ ខែសីហាឆ្នាំនេះ រួមមានស៊េរីម៉ូដែល iPhone 11, 12 និង 13 ។
របាយការណ៍នេះ កើតឡើងនៅពេលក្រុមហ៊ុន Apple ស្វែងរកការផ្លាស់ប្តូរផ្នែកខ្លះនៃផលិតកម្មទូរស័ព្ទ iPhone ចេញពីប្រទេសចិនទៅកាន់ទីផ្សារផ្សេងទៀត រួមទាំងប្រទេសឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនធំបំផុតលំដាប់ទី២ នៅក្នុងពិភពលោក។ ដែលក្រុមហ៊ុននេះ ក៏គ្រោងនឹងដំឡើង iPad Tablets នៅទីនោះផងដែរ។
ប្រទេសឥណ្ឌា និងប្រទេសដូចជាម៉ិកស៊ិក និងវៀតណាមកំពុងក្លាយជាទីតាំងដ៏មានសារៈសំខាន់កាន់តែខ្លាំងឡើង ចំពោះក្រុមហ៊ុនផលិតក្នុងកិច្ចសន្យា (Contract Manufacturers) ដែលផ្គត់ផ្គង់ដល់ម៉ាកយីហោរបស់សហរដ្ឋអាមេរិក។ ខណៈពួកគេស្វែងរកដៃគូផលិតកម្មផ្សេងទៀត ដើម្បីដើម្បីកាត់បន្ថយសង្វាក់ផលិតភាគច្រើនដែលពឹងផ្អែកលើប្រទេសចិន។ ចំពេលមានការបិទខ្ទប់ទប់ស្កាត់ការឆ្លងរីកររាលនៃជំងឺកូវីដ១៩ និងភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងផងដែរ៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ