ពីអ្នកគាំទ្រអ្នកចាំទី ស៊ូ យ៉ាទី ក្លាយជាសិស្សប្អូន-ច្បង ក្នុងក្រុមជម្រើសជាតិកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កីឡាករវ័យក្មេងកម្ពស់បាន កយ សាលីម ជាសមាជិកក្រុមជម្រើសជាតិកម្ពុជា
រាជធានីភ្នំពេញ ៖ កីឡាករវ័យក្មេងកម្ពស់បាន កយ សាលីម ជាសមាជិកក្រុមជម្រើសជាតិកម្ពុជា
រាជធានីភ្នំពេញ ៖ កីឡាករវ័យក្មេងកម្ពស់បាន កយ សាលីម ជាសមាជិកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានបង្ហោះលើគណនីបណ្តាញសង្គម Facebook របស់ខ្លួន រៀបរាប់អំពីការតស៊ូរបស់គេ ពីអ្នកគាំទ្ររបស់អ្នកចាំទីដ៏សម្បូរបទពិសោធន៍ ស៊ូ យ៉ាទី រហូតក្លាយជាសិស្សច្បង សិស្សប្អូន ក្នុងក្រុមជម្រើសជាតិកម្ពុជាបច្ចុប្បន្ននេះ។
កយ សាលីម បានបង្ហោះសាររៀបរាប់បែបនេះថា ៖ «កាលឆ្នាំ ២០១៦ ខ្ញុំបានជួបគាត់លើកទី១ ក្នុងនាមជាហ្វេនម្នាក់របស់គាត់ ប៉ុន្ដែឥឡូវនេះខ្ញុំបានជួបគាត់ម្ដងទៀតក្នុងនាមគាត់ជាសិស្សច្បងរបស់ខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានរួចការងារជាមួយគាត់ នៅក្នុងក្រុមជម្រើសជាតិ គាត់តែងតែផ្ដល់ដំបូន្មានល្អៗជាច្រើនដល់ខ្ញុំ អរគុណខ្លាំងណាស់បងសម្រាប់ការផ្ដល់ដំបូន្មានល្អៗដល់ខ្ញុំ»។
អតីអ្នកចាំទីយុវជនសាលាបាល់ទាត់ជាតិបាទី នីងជាអ្នកចាំទីដៃទី២ ប្រចាំក្លិបបាល់ទាត់បឹងកេត នៃក្របខណ្ឌលីគកំពូលកម្ពុជា កីឡាករ កយ សាលីម ស្ថិតក្នុងឈុត អាយុក្រោម២៣ឆ្នាំកម្ពុជា ដែលបានប្រកួតជាមួយ ក្រុមអាយុក្រោម២៣ឆ្នាំជប៉ុន ជាមួយលទ្ធផលបរាជ័យ ៣-១ កាលពីរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។
សម្រាប់អតីតអ្នកចាំទីក្លិបបឹងកេត និងបច្ចុប្បន្នលេងនៅក្រុមណាហ្គាវើលដ៏ កីឡាករ ស៊ូ យ៉ាទី ស្ថិតក្នុងឈុតធំក្រុមជម្រើសជាតិកម្ពុជា ដែលត្រៀមប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៧:០០នាទីយប់នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
ចែករំលែកព័តមាននេះ