ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោមព័ទ្ធខុនដូមួយកន្លែង​ នៅសង្កាត់បឹងទំពន់១ សមត្ថកិច្ចសម្រេចបិទបន្ទប់មួយចំនួនដោយមិនមានឃាត់មនុស្សឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២​នេះ ករណី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​ខុន​ដូ​ដ៏​ធំ​មួយ​កន្លែង នៅ​ក្នុងភូមិ​សន្សំ​កុសល​៥ សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២​នេះ ករណី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​ខុន​ដូ​ដ៏​ធំ​មួយ​កន្លែង នៅ​ក្នុងភូមិ​សន្សំ​កុសល​៥ សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ បាន​បញ្ចប់​ហើយ ដោយ​លទ្ធផល សមត្ថកិច្ច​សម្រេច​បិទ​ខ្ទប់​បន្ទប់​មួយ​ចំនួន​នៃ​ទីតាំង​ខុន​ដូ ប៉ុន្តែ​អ្វី​ជា​ការ​កត់សម្គាល់ គឺ​មិន​មានការ​ឃាត់ខ្លួន​មនុស្ស​ណា​សូ​ម្បី​ម្នាក់​ឡើយ​។

តាម​ប្រភព​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ដឹង​ថា ចំពោះ​បន្ទប់​ដែល​បិទ​ខ្ទប់ គឺ​ត្រូវ​បាន​ដាក់​កម្លាំង​យាមកាម​អោយ​បាន​ជាប់លាប់ រហូត​បានការ​សម្រេច​ជា​ថ្មី​ពី​ថ្នាក់លើ ដោយ​ក្នុង​នោះ​ដែរ​នៅ​ក្នុង​បន្ទប់​ដែល​ត្រូវ​បិទ​ខ្ទប់​មាន​សម្ភារៈ​មួយ​ចំនួន ដូច​កុំព្យូទ័រ និង​សម្ភារៈ​ជា​ច្រើន​ទៀត​ដែល​មិន​ត្រូវ​បាន​ទំលាយ​ប្រាប់​ទូលំទូលាយ​។ប្រភព​បន្ត​ថា ទីតាំង​ខុន​ដូ​ខាងលើ​ភាគច្រើន គឺ​សុទ្ធ​សឹង​ជា​ជនជាតិ​ចិន​រស់នៅ​។

គួរ​រំលឹក​ថា ខុន​ដូ​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ផែន​នគរបាល​អន្តោប្រវេសន៍​សហការ​ជាមួយ​នគរបាល​ខណ្ឌមានជ័យ​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​តាំងពី​វេលា​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ មក​ម្ល៉េះ​។​ប្រតិបត្តិ​ការណ៍​នេះ​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ ពោល​គិត​ចាប់ពី​វេលា​ប្រតិបត្តិការ​រហូត​ដល់​ថ្ងៃ​ទី​២០​។

ប្រភព​ព័ត៌មាន បឋម​ពី​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ដឹង​ថា ករណី​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​សង្ស័យ​មានការ​បង្ខាំង​មនុស្ស​ទុក ដែល​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្តឹង​ពី​សាច់ញាតិ​ជន​រង​គ្រោះ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ចុះ​ដល់ទី​តាំង​ខាងលើ​សមត្ថកិច្ច​ក៏​បន្ត​ឆែកឆេរ​ទៅ​កាន់​បន្ទប់​ជនបរទេស​ផ្សេង​ទៀត​ដោយ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង Online ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ