ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ព្រមានបុរសម្នាក់ត្រូវបញ្ឈប់សកម្មភាពបោកប្រាស់ជាបន្ទាន់ បើមិនចង់មានរឿង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖​ នៅល្ងាចថ្ងៃទី ៦ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានចំៗទៅលើបុរសម្នាក់ ឱ្យបញ្ឈប់សកម្មភាពបោកប្រាស់ជាបន្ទាន់ បើមិនចង់មានរឿងជាមួយសម្តេចទេនោះ។…


រាជធានីភ្នំពេញ៖​ នៅល្ងាចថ្ងៃទី ៦ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានចំៗទៅលើបុរសម្នាក់ ឱ្យបញ្ឈប់សកម្មភាពបោកប្រាស់ជាបន្ទាន់ បើមិនចង់មានរឿងជាមួយសម្តេចទេនោះ។

សម្តេចតេជោ បានបញ្ជាក់ថា បុរសម្នាក់មានឈ្មោះថា ហ៊ុន វិបុល បានបន្លំខ្លួននិងតាំងខ្លួនថា ជាបងប្អូនជីដូនមួយរបស់សម្តេច បើទោះបីជាបុរសនោះមិនមានជាប់សាច់ឈាមជាមួយគ្រួសាររបស់សម្តេចសោះ។


សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា «ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់របស់ឈ្មោះហ៊ុន វិបុលដែលបន្លំខ្លួនថាជាប្អូនជីដូនមួយរបស់ខ្ញុំ ពេលនេះខ្ញុំសូមបញ្ជាក់ជូនថាខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះហ៊ុន វិបុលពិតមែន តែប្អូនប្រុសរបស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ»។


«ក្មួយរបស់ខ្ញុំបានណែនាំហ៊ុន វិបុលតាមរយៈទូរសព្វ័២លើកមកហើយតែមនុស្សនេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយ ខ្ញុំមិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យមានការភ័នច្រឡំថាខ្ញុំជាមនុស្សមិនរាប់អានបងប្អូន»។ នេះជាការពន្យល់របស់សម្តេចតេជោ  ដោយអមនឹងសំណេរបន្ថែមថា «បងប្អូនជនរួមជាតិបានដឹងហើយថាខ្ញុំបានក្រាញននៀលរួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់ក្នុងសង្គមដោយគ្មានការរើសអើង។ និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិ ហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូនមួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃទៅវិញ?»។



សម្តេចតេជោ ក៏បានព្រមានទៅបុរសឈ្មោះ ហ៊ុន វិបុល ដែលតាំងខ្លួនជាបងប្អូនសាច់ញាតិរបស់សម្តេចថា «សូមប្អូនហ៊ុន វិបុលបញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះចុះបើមិនចង់មានរឿង»។

ជាមួយនឹងការប្រកាសរបស់សម្តេចព្រមានចំៗលើបុរសរូបនេះ សម្តេចក៏បានបង្ហាញរូបថតរបស់បុរសខាងលើ ជូនដល់សាធារណជនបានឃើញ ដើម្បីកុំឱ្យចាញ់បោកបុរសរូបនេះ។

ក្រោយការប្រកាសរបស់សម្តេចតេជោ ចំពោះករណីបុរសម្នាក់ឈ្មោះ ហ៊ុន វិបុល ដើរបោកប្រាស់គេថាខ្លួនជាសាច់ញាតិរបស់សម្តេចនោះ គេឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានចូលរួមចែករំលែកនូវព័ត៌មាននេះយ៉ាងផុសផុល។ ក្នុងនោះបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏បានបញ្ចេញមតិថា កន្លងមក ប្រាកដ មានអ្នកខ្លះបានថតរូបជាមួយមន្ត្រីមានអំណាចខ្លះ ហើយក៏យករូបគាត់មកបង្ហាញគម្រាមគេឯងថាខ្លួនមានខ្សែរយៈអ្នកធំកុំចង់មកប៉ះប្រយត្ន័។ និងមានបងប្អូនខ្លះទៀត ក៏បានចែករំលែកថា «ពិតណាស់សម្ដេច ឥឡូវសម្បូរមនុស្សដើរលក់ឈ្មោះអ្នកមានអំណាច មានឥទ្ធិពល ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីការរងគ្រោះរបស់អ្នកដទៃឡើយ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ