ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខៗ ជននេះយក​ដាវ​មក​កា.ប់​លើ​អ្នក​ជិត​ខាង​​​​រង​របួស​​ធ្ងន់ធ្ងរ​

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ម្នាក់​​កំពុងអង្គុយ​លេង​សុខ​ៗ​ជាមួយ​ក្រុម​គ្រួសារ ស្រាប់តែ​ជនសង្ស័យ​ដែល​រស់​នៅ​ផ្ទះ​ក្បែរ​គ្នា​ទាញ​ដាវ​ដើ​រសំដៅ​មក​កា.ប់​រង​របួស​ជា​ច្រើន​កន្លែង​​ ។ ក្រោយមក ​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដែលគេ​សង្ស័យ​ថា​ អាចជា​រឿង​គំនុំ ។…

ខេត្តក្រចេះ ៖ បុរស​ម្នាក់​​កំពុងអង្គុយ​លេង​សុខ​ៗ​ជាមួយ​ក្រុម​គ្រួសារ ស្រាប់តែ​ជនសង្ស័យ​ដែល​រស់​នៅ​ផ្ទះ​ក្បែរ​គ្នា​ទាញ​ដាវ​ដើ​រសំដៅ​មក​កា.ប់​រង​របួស​ជា​ច្រើន​កន្លែង​​ ។ ក្រោយមក ​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដែលគេ​សង្ស័យ​ថា​ អាចជា​រឿង​គំនុំ ។ ហេតុការណ៍​កើតឡើង​ កាល​ពី​វេលា​ម៉ោង០៧​យប់ថ្ងៃ​ទី​២២ សីហា ស្ថិតនៅ​ចំណុច​ភូមិ​ភ្នំ​ខៀវ ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​សំបូរ ខេត្តក្រចេះ ។

​នគ​បាល​ស្រុក​សំបូរ​បាន​ឱ្យ​ដឹងថា ជន​រង​គ្រោះ​ឈ្មោះ មី​ក សប​អុី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជន​ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ភ្នំ​ខៀវ ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​សំបូរ ខេត្តក្រចេះ ។
ចំណែក​ជនសង្ស័យ​ឈ្មោះ​ម៉ា​ន់ ហួរ​សាន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម​ដូច​គ្នា មាន​ទីលំនៅ​ភូមិ​ភ្នំ​ខៀវ ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​សំបូរ ខេត្តក្រចេះ ។

​នៅមុនកើតហេតុ ជន​រង​គ្រោះ​ឈ្មោះ​មី​ក សប​អុី កំពុងអង្គុយ​លេង ពេល​នោះ ​ជនសង្ស័យ​ឈ្មោះ​ម៉ា​ន់ ហួរ​សាន់ បាន​ដើរ​សំដៅ​មក​រក​ជន​រង​គ្រោះ ដោយ​មាន​កាន់​ដាវ​មក​ជាមួយ បាន​មក​កា.ប់​លើជន​រង​គ្រោះ ​​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​ ដោយ​មិន​បានដឹង​មុន ។

បន្ទាប់​មក ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ បង្អែក​ខេត្តស្ទឹងត្រែង ។ ចំណែក​ជន​ស​ង្យ​យ័​ក្រោយ​ពី​ធ្វេ​ី​សកម្មភាព​រួច ក៏​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ទឹកដី​ខេត្តស្ទឹងត្រែង ចំណុច​ភូមិ​វាល​រំពេ ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ​។

បច្ចុប្បន្ន​ កម្លាំង​នគ​បាល​ព្រហ្មទណ្ឌនៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​សំបូរ ខេត្តក្រចេះ កំពុងសហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តស្ទឹងត្រែង ដើម្បី​ស្រាវជ្រាវ​និង​ធ្វើការ​តាម​ចាប់ខ្លួន​ជន​ដៃដល់ យក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ឲ្យ​ខាន​តែ​បាន​ ។ ​

ព័ត៌មានបន្ថែម កោះសន្តិភាព​​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ