អ្នកដឹកបន្លែមិនស្រួលខ្លួន រកគេឯងឱ្យជួយ មិនបានប៉ុន្មាននាទីផង ផ្អើលយ៉ាងរន្ធ.ត់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានខ្យល់គ រហូតបែកពពុះមាត់ស្លា.ប់បាត់បង់ជីវិតនៅលើរ៉ឺម៉កម៉ូតូ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានខ្យល់គ រហូតបែកពពុះមាត់ស្លា.ប់បាត់បង់ជីវិតនៅលើរ៉ឺម៉កម៉ូតូ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានខ្យល់គ រហូតបែកពពុះមាត់ស្លា.ប់បាត់បង់ជីវិតនៅលើរ៉ឺម៉កម៉ូតូរបស់ខ្លួនឯង បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះឈ្មោះ នឿន ផល្លី អាយុ៣៧ឆ្នាំ មុខរបរដឹកបន្លែ មានស្រុកកំណើតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋដែលដឹងហេតុការណ៍ បានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ បុរសរងគ្រោះបានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ទៅឈប់នៅចំណុចកើតហេតុ ហើយបានចុះពីម៉ូតូដោះអាវចេញដោយសភាពធីងធោង និងរកគេឯងអោយជួយរូបគេ ដោយសាររូបគេមិនស្រួលខ្លួន ។ ភ្លាមៗនោះ បុរសជាអ្នកលាងម៉ូតូម្នាក់ ក៏ជួយយកប្រេងកូឡាអោយ១ដប ហើយបុរសរងគ្រោះក៏បានយកលាបរឹត រួចហើយឡើងទៅសំងំលើសណ្តោងរ៉ឺម៉កខាងក្រោយ ។
តាមប្រភពដដែលបានបន្តថា លុះមិនបានប៉ុន្មាននាទីផង ក៏ស្រាប់តែជនរងគ្រោះបែកពពុះមាត់បង្កអោយមានការភ្ញាក់ផ្អើលខ្លាំងដល់ប្រជាពលរដ្ឋក្បែរនោះ នឹងក្រុមអាជ្ញាធរជួយទូរស័ព្ទទាក់ទងទៅកាន់រថយន្តសាម៉ុយ ដើម្បីចុះទៅទទួលយកជនរងគ្រោះទៅសង្គ្រោះ ។ ប៉ុន្តែជាអកុសល នៅពេលដែលរថយន្តសាម៉ុយទៅដល់ ជនរងគ្រោះបានស្លា.ប់បាត់បង់ជីវិតនៅលើរ៉ឺម៉កម៉ូតូបាត់ទៅហើយ ខណៈដែលបុរសរងគ្រោះមានអាការៈធ្ងន់ធ្ងរតាំងពីរយៈពេលមុន១ម៉ោង ដែលរថយន្តសាម៉ុយទៅដល់ ។
តាមប្រភពដដែលបានបន្តទៀតថា ភ្លាមៗបន្ទាប់ពីកើតហេតុ គេសង្គេតឃើញមានវត្តមានស្ត្រីជាប្រពន្ធជនរងគ្រោះ បានទៅដល់ចំណុចកើតហេតុ និងបានត្រឹមអង្គុយស្រែកទ្រហោយំឱបស.ពបុរសជាប្តីនៅលើម៉ូតូរ៉ឺម៉ក គួរអោយសង្វែគបំផុត។
តាមការអោយដឹងពីស្ត្រីជាប្រពន្ធ គឺប្តីរបស់គាត់មានអាការខ្យល់ចាប់ មិនស្រួលខ្លួន២ទៅ៣ថ្ងៃហើយ ចំណែកប្រពន្ធក៏ហាមមិនអោយទៅណាមកណាដែរ ដោយប្រាប់ប្តីសម្រាកអោយច្រើននៅផ្ទះ ជៀសវាងមានរឿងអ្វីកើតឡើងមិនល្អលើរូបប្តី ងាយស្រួលជួយគ្នា លុះដល់វេលាម៉ោងកើតហេតុខាងលើ បុរសជាប្តីក៏ចេញទៅក្រៅ ហើយត្រូវខ្យល់គស្លា.ប់បែបនេះតែម្តង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងខាងលើ ដើម្បីសាកសួរនាំព័ត៌មាន ។ ផ្អែកតាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ និងព័ត៌មានជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ គឺជាករណីខ្យល់គ ស្លា.ប់ដោយខ្លួនឯង។ ក្នុងនោះដែរ ស្ត្រីជាប្រពន្ធក៏ចូលរួមធ្វើលិខិតធានាអះអាងជាមួយសមត្ថកិច្ចផងដែរជុំវិញការស្លា.ប់របស់ប្តី ហើយសមត្ថកិច្ចក៏សម្រេចប្រគល់ស.ពជនរងគ្រោះអោយទៅស្ត្រីជាប្រពន្ធ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ