ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​៦​ថ្ងៃ! ​ខណ្ឌដូនពេញ​ប្រមូល​​ម៉ូតូ​កែច្នៃបំពង់​ស៊ី​ម៉ាំង​ប្រែ​ន​១២​គ្រឿង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២២ កម្លាំង​នគរបាល​អធិការ​ខណ្ឌដូនពេញ

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២២ កម្លាំង​នគរបាល​អធិការ​ខណ្ឌដូនពេញ បាន​ធ្វើការ​ប្រមូល​បាន​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​ចំនួន​១២​គ្រឿង ក្នុង​រយៈពេល​៦​ថ្ងៃ ដែល​ធ្វើ​អោយ​បង្ក​រការ​រំខាន​ដល់​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ ​ដោយ​តម្រូវ​ឱ្យ​​ម្ចាស់​យក​បំពង់​ស៊ី​ម៉ាំង​ស៊ី​ន​យក​មក​ធ្វើការ​ផ្លាស់​ប្តូរ និង​ធ្វើ​ក្រដាស់​កិច្ចសន្យា​ទើប​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​លើក​ទី​១ ប្រសិនបើ​មាន​ទៀត និង​ចាត់ការ​ទៅ​តាម​ដំណាក់​កាលពី​២ មិន​ខាន​។

លោក​វ​រៈ​សេនីយ៍​ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​អនុវត្តន៍​​​សកម្មភាព​នូវ​ភារកិច្ច​ទាំង​អស់នេះ យើង​ធ្វើ​ដូច​ភ្លៀងរលឹម មិន​កំណត់​ថា ធ្វើ​ថ្ងៃនេះ ឈប់​ថ្ងៃ​នោះ​ឡើយ បន្ត​ធ្វើ​លុះត្រា​ណា​បទល្មើស​នេះ​ត្រូវ​បាន​បញ្ចប់​ ។ ​សំរាប់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​គ្រប់​ជាន់ថ្នាក់​ទាំង​រាជធានី ខេត្ត ខ្ញុំ​ចង់បាន​ណាស់​ទូរ​ទៅ​សុំ​អោយ​គាត់​បញ្ឈប់​រាល់​បទល្មើស​ទាំងឡាយ​ណា ផ្តើម​ចេញ​អំពី​ឆ​ន្ទៈ​ខ្លួនឯង កុំ​បញ្ឈប់​ដោយ​ការ​អនុវត្តន៍​ច្បាប់ ឬ​ដោយ​ការ​បង្ក្រាប​​នោះ ទើប​ជា​ការ​ប្រសើរ​ ។

​លោក​បាន​បន្ត​ទៀត​ថា ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ គឺ​ធ្វើ​ឡើង​ចាប់ពី​ពេល​ដែល​បាន​ចេញ​អនុ​ក្រិត​ដែល​បាន​ចេញ ក៏​ដូច​ជា​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ដាក់​អោយ ដែល​យើង​បាន​ធ្វើ​ជា​បន្តបន្ទាប់​ជាក់ស្តែង​ជា​សមិទ្ធិ​ផល​មិនមែន​ធ្វើ​តែ​ក្នុង​ខណ្ឌដូនពេញ​ទេ ទូទាំង​រាជធានី​បាន​ធ្វើ​ព្រម​គ្នា​។​ក្នុង​រយៈពេល​៦​ថ្ងៃ គឺ​បង្ក្រាប​បាន​១២​គ្រឿង នៅ​ក្នុង​ខណ្ឌដូនពេញ ដោយ​ប្រើ​គ្រប់​វិធានការ​ទៅ​តាម​វិធានការ​របស់​កម្លាំង​មាន​ម្ថ​កិច្ច និង​បង្ក្រាប​បទល្មើស​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

ក្នុង​ពេល​នោះ​ដែរ ក្រោយ​ពី​កម្លាំង​នៃ​អធិការ​នគរបាល​ខណ្ឌដូនពេញ ធ្វើការ​បង្ហាញ​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​ទាំង​១២​គ្រឿង ដែល​បង្ក្រាប​បានជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៦​ថ្ងៃ​កន្លង​មកនេះ ក៏​បានអោយ​ក្រុម​យុវជន​ជា​ម្ចាស់​ម៉ូតូ​ទាំង​១២​នាក់ មក​ធ្វើ​ក្រដាស់​កិច្ចសន្យា និង​ដោះ​ប្តូរ​បំពង់​ស៊ី​ម៉ាំង ដោយ​​ដាក់​បំពង់​ស៊ី​ម៉ាំង​​ហ្ស៊ីន​វិញ​រួច​ ទើប​អោយ​យក​ម៉ូតូ​ទៅ​ផ្ទះ​វិញ​បាន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ