ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​កើត​លើជាង​ផ្សារ​ដែក​ ពេលកំពុង​បា.ញ់​​វី​ស​ជញ្ជាំង​សំ​យ៉ាប​ផ្ទះ​​​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ មានការ​ភ្ញាក់ផ្អើល​ដល់​មិត្ត​រួមការ​ងារ​ដូច​គ្នា ​និង​ប្រជាពលរដ្ឋ​ បន្ទាប់ពី​បុរស​ជា​ជាង​ផ្សារ​ដែក​ម្នាក់​ បាន​ឆក់​ខ្សែភ្លើង​ជាប់​នៅ​លើ​អ​ន្ទារ ហើយត្រូវ​អ្នក​រួមការ​ងារ​ជួយ​សង្គ្រោះ តែ​អកុ​សល​យឺត​ពេល​ទៅ​ហើយ ​ជន​រង​គ្រោះ​បាន​ស្លា.ប់​បាត់បង់​ជីវិត​ ពេល​យក​ចុះ​មក​ដល់​ដី​។​…

ខេត្តស្វាយរៀង​ ៖ មានការ​ភ្ញាក់ផ្អើល​ដល់​មិត្ត​រួមការ​ងារ​ដូច​គ្នា ​និង​ប្រជាពលរដ្ឋ​ បន្ទាប់ពី​បុរស​ជា​ជាង​ផ្សារ​ដែក​ម្នាក់​ បាន​ឆក់​ខ្សែភ្លើង​ជាប់​នៅ​លើ​អ​ន្ទារ ហើយត្រូវ​អ្នក​រួមការ​ងារ​ជួយ​សង្គ្រោះ តែ​អកុ​សល​យឺត​ពេល​ទៅ​ហើយ ​ជន​រង​គ្រោះ​បាន​ស្លា.ប់​បាត់បង់​ជីវិត​ ពេល​យក​ចុះ​មក​ដល់​ដី​។​

បើ​តាម​អ្នក​រួមការ​ងារ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ឡើង​បា.ញ​វី​ស​ជញ្ជាំង​​សំ​យ៉ាប​ផ្ទះ ​ខណៈ​ដែល​កំពុង​បា.ញ់​វី​ស​ជញ្ជាំង​សំ​យ៉ាប​តទៅ​មុខ ស្រាប់តែ​ឆ្លង​ចរន្ត​ខ្សែភ្លើង​ភ្លាត់ស្នៀត​ដោយ មានការ​ធ្វេសប្រហែស​ក៏​ឆក់​ខ្សែភ្លើង​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង ​។ ​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​០៧​ខែសីហា​ ឆ្នាំ​២០២២ ​នៅ​ត្រង់​ចំណុច​ភូមិ​ស៊ី​កា​ ឃុំ​ស្វាយ​យា​ស្រុក​ស្វាយ​ជ្រំ ​ខេត្តស្វាយរៀង​ ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​ស្លា.ប់​មានឈ្មោះ​សំរិត សុ​ផល អាយុ​៤១​ឆ្នាំ​ ជា​ជាង​ផ្សារ​ដែក រស់នៅ​ភូមិ​មហា​សួន​ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ​។ តាម​សាក្សី​បានអោយ​ដឹង​ថា​ មុន​កើតហេតុ​ បុរស​រងគ្រោះ​បាន​មក​ផ្សារ​ដែក​ដូច​សព្វដង​នៅផ្ទះ​អ្នក​ភូមិ​ ខណៈ​​កំពុង​បា.ញ់​វី​ស​ជញ្ជាំង​សំ​យ៉ាប តទៅ​មុខ​ ដោយ​មានការ​ធ្វេស​ប្រ​ហែស​ ភ្លាត់ស្នៀត​ក៏​ឆក់​ខ្សែភ្លើង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកធ្វើការ​ជាមួយ​គ្នា​នាំ​គ្នា​ជួយ​សង្គ្រោះ​ធ្វើ​ចលនា​ ប៉ុន្តែ​អកុសល​ហួសពេល​ទៅ​ហើយ​ ។​

សមត្ថកិច្ច​បញ្ជាក់​ថា​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ទៅ​ដល់​និង​ពិនិត្យ​ស.ព​ពិតជា​ស្លា.ប់​ដោយ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន ដោយ​ជន​រង​គ្រោះ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ពេល​ឡើង​បាញ់​វី​ស​ជញ្ជាំង​និង​ផ្សារ​ផ្លាន​តំបូល​បណ្ដាល​អោយ​ឆក់​តែ​ម្ដង​។ ស.ព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ និង​ប្រគល់​ស.ព​ឱ្យ​​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្ដុកក្ដួល​បំផុត​ ។

អត្ថបទសរសេរ ដោយ