ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្តណាស់ ! យកមួកសុវត្ថិភាពទៅទុកលើព្រះកេសរបស់សម្តេចសង្ឃរាជ ជួន ណាត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួក​សុវត្ថិភាព ពណ៌​ខ្មៅ ដែល​មាន​សភាព​នៅ​ថ្មី​អាច​ប្រើ​បាន​ចំនួន​០១ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ព្រះ​កេស​រូបសំណាក​របស់​សម្តេច​ព្រះសង្ឃ​រាជ្យ ជួន ណាត នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ…

រាជធានី​ភ្នំពេញ ៖ មួក​សុវត្ថិភាព ពណ៌​ខ្មៅ ដែល​មាន​សភាព​នៅ​ថ្មី​អាច​ប្រើ​បាន​ចំនួន​០១ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ព្រះ​កេស​រូបសំណាក​របស់​សម្តេច​ព្រះសង្ឃ​រាជ្យ ជួន ណាត នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ នៅ​ចំណុច​រង្វង់​មូល​សម្តេច​ព្រះសង្ឃ​រាជ្យ ជួន ណាត ។

ដែល​ទំនងជា​ម្ចាស់​ខ្វះ​កន្លែង​ទុក​ហើយ​មើលទៅ? បានជា​យក​ទៅ​ទុក​លើ​ព្រះ​កេស​រូបសំណាក​របស់​សម្តេច​ព្រះសង្ឃ​រាជ្យ បែប​នេះ​ទៅ​វិញ? ដែល​ធ្វើ​អោយ​អ្នកដំណើរ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​បានឃើញ និង​ហួសចិត្ត​យ៉ាង​ខ្លាំង​ផង​ដែរ​។

បើ​តាម​អ្នកដំណើរ​តាម​ផ្លូវ​ម្នាក់​បាន​និយាយ​ថា នៅ​ពេល​ដែល​រូប​គាត់​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​តាម​ផ្លូវ​នៅ​ចំណុច​រង្វង់​មូល​សម្តេច​ព្រះសង្ឃ​រាជ្យ ជួន ណាត បាន​ប្រទះ​ឃើញ​របស់​មួយ​ខ្មៅ​ៗ​នៅ​លើ​ព្រះ​កេស​រូបសំណាក​របស់​សម្តេច​ព្រះសង្ឃ​រាជ្យ ជួន ណាត ដោយ​មានការ​ងឿងឆ្ងល់​ថា វា​ជា​របស់​អ្វី? លុះ​ឈប់​ម៉ូតូ​ពិនិត្យ​មើលទៅ​ទើប​ដឹង​ថា វា គឺជា​មួក​សុវត្ថិភាព​។

មួក​សុវត្ថិភាព​នេះ​ដែរ មើលទៅ​វា​នៅ​ថ្មី​គ្រាន់បើ​អាច​ប្រើ​បាន​វា​ទំនងជា​ត្រូវ​បាន​ម្ចាស់​ខ្វះ​កន្លែង​ទុក ហើយ​យក​ទៅ​ទុក​លើ​ព្រះ​កេស​របស់​សម្តេច​ព្រះសង្ឃ​រាជ្យ​បែប​នេះ​តាម​មើល?ដោយ​មិនដឹង​ជា​របស់​អ្នក​ណា​ម្នាក់​នោះ​ឡើយ?

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ការ​យក​មួក​សុវត្ថិភាព​មក​ដាក់​លើ​ព្រះ​កេស​រូបសំណាក​របស់​សម្តេច​ព្រះសង្ឃ​រាជ្យ ជួន ណាត បែប​នេះ ហាក់បីដូចជា មិន​សមរម្យ​ទាល់តែ​សោះ ចំណែកឯ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ក៏​មិន​បាន​យកចិត្តទុកដាក់ និង​មើល​ការ​ខុស​ត្រូវ​ផង​ដែរ នេះ​គេ​គ្រាន់តែ​យក​មួក​មក​ដាក់​ពីលើ​ចុះបើ​មាន​បំណង​អាក្រក់​មក​ធ្វើការ​បំផ្លិចបំផ្លាញ​វិញ​នោះ តើ​វា​ទៅ​ជា​យ៉ាងណា?

ចំណុច​រង្វង់​មូល​សម្តេច​ព្រះសង្ឃ​រាជ្យ ជួន ណាត នេះ​ដែរ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង និង​ទទួល​ការ​ខុស​ត្រូវ​របស់​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ប្រហែលជា​មិន​បានដឹង​ថា មាន​មួក​សុវត្ថិភាព​មួយ​ត្រូវ​បាន​គេ​យក​មក​ដាក់​លើ​ព្រះ​កេស​រូបសំណាក​របស់​សម្តេច​ព្រះសង្ឃ​រាជ្យ ជួន ណាត ទេ​តាម​មើល? ។
ហើយ​ការ​យក​មួក​មក​ដាក់​បែប​នេះ វា​ហាក់បីដូចជា ការ​ប្រមាថ​លើ​រូបសំណាក និង​មិន​សមរម្យ​ទាល់តែ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ