ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យក្ស​អឺរ៉ុប​ចំនួន​៤ មក​អង្រួន​អ្នកគាំទ្រ​នៅ​អាស៊ី មុន​បើក​រដូវ​កាល​ថ្មី

2 ឆ្នាំ មុន

បរទេស ៖ ក្រុមបាល់ទាត់​កំពូល​ៗ​នៅ​អឺរ៉ុប​មួយ​ចំនួន បាន​ដំណើរ​ទេសចរណ៍​បាល់ទាត់​មក​កាន់​តំបន់​

បរទេស ៖ ក្រុមបាល់ទាត់​កំពូល​ៗ​នៅ​អឺរ៉ុប​មួយ​ចំនួន បាន​ដំណើរ​ទេសចរណ៍​បាល់ទាត់​មក​កាន់​តំបន់​អាស៊ី ដើម្បី​ធ្វើការ​ប្រកួត​មិត្តភាព មុន​រដូវ​កាល ២០២២-២០២៣ ចាប់ផ្តើម​នៅ​តាម​លី​គរៀង​ៗ​ខ្លួន​។

ជាក់ស្តែង​ក្រុម​យក្ស​មក​ពី​អង់គ្លេស​នៃ​ក្រប​ខណ្ឌ​កំពូល English Premier League) រួម​មាន ក្រុម​បិសាច​ក្រហម Manchester United និង​ក្រុម​ហង្ស​ក្រហម Liverpool កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​។ ស្រប​ពេល​ដែល​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ក៏​បាន​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ផង​ដែរ​។

ត្រៀម​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ដើម្បី​ស្រូប​យក​ប្រជាប្រិយភាព​បន្ថែម​ទៀត នៅ​ក្នុង​តំបន់​អាស៊ី​។

ខាងក្រោម​នេះ ជា​ដំណើរ​ទេសចរណ៍​បាល់ទាត់​មក​កាន់​តំបន់​អាស៊ី មុន​បើក​រដូវ​កាល​ថ្មី (Pre-Season Tours)
-​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២៖ Liverpool ត្រូវ​ប៉ះ Manchester United នៅ​កីឡដ្ឋាន​ជាតិ Rajamangala ប្រទេស​ថៃ

-​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២៖ Tottenham Hotspur ត្រូវ​ប៉ះ K League All Stars នៅ​កីឡដ្ឋាន Seoul World Cup ប្រទេស​កូរ៉េ​ខាងត្បូង
-​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២៖ Crystal Palace ត្រូវ​ប៉ះ Liverpool នៅ​កីឡដ្ឋាន​ជាតិ​របស់​ប្រទេស​សិង្ហ​បុរី

-​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២២៖ Tottenham Hotspur ត្រូវ​ប៉ះ Sevilla នៅ​កីឡដ្ឋាន Suwon World Cup ប្រទេស​កូរ៉េ​ខាងត្បូង
-​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២៖ PSG ត្រូវ​ប៉ះ Kawasaki Frontale នៅ​កីឡដ្ឋាន​ជាតិ​របស់​ប្រទេស​ជប៉ុន

-​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២២៖ PSG ត្រូវ​ប៉ះ Urawa Red Diamonds នៅ​កីឡដ្ឋាន Saitama ប្រទេស​ជប៉ុន
-​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២៖ PSG ត្រូវ​ប៉ះ Gamba Osaka នៅ​កីឡដ្ឋាន Panasonic Suita ប្រទេស​ជប៉ុន​៕ (​ដកស្រង់​ចេញពី ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ