ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណី​អ្នកបើកឡានឱ្យ​លោក​ឧកញ៉ាលឹ​ម ប៊ុ​ន​សួរ​​ បា.ញ់​ស.ម្លា.ប់​គ្នា​​នេះ គ្មានអ្នក​​​ដឹង​រឿង​ពិត​ប្រាកដ​

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អ្នកបើកបរ​រថយន្ត​ឱ្យ​លោក​ឧកញ៉ា លឹ​ម ប៊ុ​ន​សួរ ធ្វើការ​បា.ញ់​ស.ម្លា.ប់​គ្នា​នេះ មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ពី​រឿង​អ្វី​ឱ្យ​ពិតប្រាកដ​នៅឡើយ​ទេ ។ តែយ៉ាង ណា…

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អ្នកបើកបរ​រថយន្ត​ឱ្យ​លោក​ឧកញ៉ា លឹ​ម ប៊ុ​ន​សួរ ធ្វើការ​បា.ញ់​ស.ម្លា.ប់​គ្នា​នេះ មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ពី​រឿង​អ្វី​ឱ្យ​ពិតប្រាកដ​នៅឡើយ​ទេ ។ តែយ៉ាង ណា ទំនងជា​រឿង​គំនុំ​នឹង​គ្នាហើយ ដែល​អ្នក​បើករថយន្ត​ឱ្យ​ឧកញ៉ា លឹ​ម ប៊ុ​ន​សួរ បាញ់​សម្លា.ប់​គ្នា​ស្លា.ប់​ទាំង​កណ្តាលថ្ងៃត្រង់នៅ​លើ​កៅអី​ក្នុង​ប៉ុស្តិ៍​យាម ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​អង្គុយ ហើយ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់​ទៀត​ធ្វើការ​ជាមួយ​គ្នា បណ្តើរ​ម៉ូតូ​ម៉ាក PCX មួយ​គ្រឿង​ចេញ​មក​ខាងក្រៅ​របង​ផ្ទះ រួច​ក៏​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក​បាញ់​ស្រោច​ចំនួន​១១​គ្រាប់​ទៅ​លើ​ជន​រង​គ្រោះ រួច​ហើយ​ជិះ​ម៉ូតូ PCX រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ ផ្ទុះអាវុធ​១០​គ្រាប់ ស្លា​.​ប់​អ្នកបើកបរ​រថយន្ត​ម្នាក់ ក្នុង​វីឡា​មួយ​នៅ​ខណ្ឌ​បឹង​កេងកង

ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​ថ្ងៃត្រង់ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​៣៨ ផ្លូវ​លេខ​៣២២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ។ ការ​បា.ញ់​ស.ម្លា.ប់​គ្នា​យ៉ាង​សាហាវ​នេះ ទំនង​កើតឡើង​ដោយសារ​ជម្លោះ ឬ​មាន​ទំនាស់​នឹង​គ្នា ទើប​ឈាន​ទៅ​ដល់​ការ​បា.ញ់ប្រហារ​គ្នា​យ៉ាង​សាហាវ​បែប​នេះ ។ ទោះបីជា​បែប​ណា គេ​មិន​ទាន់​បានដឹង​ពី​មូលហេតុ​អ្វី​ឱ្យ​ច្បាស់​នៅឡើយ​ទេ ហើយ​កម្លាំង​មាន​សមត្ថកិច្ច ក៏​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ជន​ដៃដល់​ផង​ដែរ ។

ជន​រង​គ្រោះ​មានឈ្មោះ គង់ សុត អាយុ​៤៣​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​៣៨ ផ្លូវ​ល​ខ​៣២២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង មានស្រុក​កំណើត​ភូមិ​ត្រពាំង​ស្ទង ឃុំ​រវាង ស្រុក​សំរោង ខេត្តតាកែវ ។ ចំណែក​ជន​ដៃដល់​មានឈ្មោះ អ៊ូ សុ​ភី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នក បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​របស់​លោក​ឧកញ៉ា លឹ​ម ប៊ុ​ន​សួរ ដែល​ជា​កន្លែង​កើតហេតុ​ជាមួយ​គ្នា ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​ជា​ជន​រង​គ្រោះ​កំពុង​អង្គុយ​លើ​កៅអី​ក្នុង​ប៉ុស្តិ៍​យាម ខាង​មុខ​ផ្ទះ​របស់​លោក​ឧកញ៉ា លឹ​ម ប៊ុ​ន​សួរ ហើយ​បុរស​ជា​ជន​ដៃដល់ ក៏​បាន​បណ្តើ​ម៉ូតូ​របស់​ខ្លួន​ម៉ាក PCX មិន​ចាំ​ផ្លា​ក​លេខ​មួយ​គ្រឿង មក​ឈប់​ខាងក្រៅ​របង​ផ្ទះ រួច​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​ម៉ា​កឡុក ពី​ចង្កេះ​បាញ់​ស្រោច​ជា​ច្រើន​គ្រាប់​ទៅ​លើ​ជន​រង​គ្រោះ រួច​ហើយ​ឡើង​លើ​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ភ្លាម​នោះ កម្លាំង​មាន​សម្ថ​កិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ក៏​បាន​ចុះ​មក​ដល់​ផ្ទះ​របស់​លោក​ឧកញ៉ា​ដែល​ជា​កន្លែង​កើតហេតុ​ខាងលើ បាន​ប្រទះ​ឃើញ​បុរស​ជា​ជន​រង​គ្រោះ​ដេក​ស្លា.ប់​ក្នុង​ថ្លុក​ឈម​លើ​កៅអី​ក្នុង​ប៉ុស្តិ៍​យាម និង​រក​ឃើញ​សំបក​គ្រាប់​ចំនួន​១១​នៅ​នឹង​កន្លែង​កើត ហេតុ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌ​បឹង​កេងកង ធ្វើការ​សហការ​គ្នា​ជា មួយ​កម្លាំង​នគរ បាល​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញចុះ​ធ្វើការ​ត្រួត ពិនិត្យ​ផ្ទះ​លោក​ឧកញ៉ា​កើតហេតុ​ខាងលើ និង​ដឹក​សាកសព​របស់​បុរស​រង​គ្រោះ​យក​ទៅ​កាន់​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ធ្វើ​កោសល្យវិច័យ រួច​ទើបបាន​ប្រគល់​សព​ទៅ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ យក​ទៅ​ធ្វើ បុណ្យ​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្តតាកែវ ព្រមទាំង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​ដៃ ដល់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ