ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល បន្ត​​ផ្តល់សាច់ប្រាក់ជូន​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះ ក្នុងពេលកូវីដ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បន្ទាប់ពីផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងពេល​ប្រយុទ្ធនឹងកូវីដ១៩ ចំនួន ២៣លើករួចមក គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ គឺនៅពេលនេះ…

ភ្នំពេញ៖ បន្ទាប់ពីផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងពេល​ប្រយុទ្ធនឹងកូវីដ១៩ ចំនួន ២៣លើករួចមក គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ គឺនៅពេលនេះ រាជរដ្ឋាភិបាលបន្ត​ផ្តល់ប្រាក់ឧបត្ថម្ភ លើកទី២៤ ចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២​។

តាមសេចក្តីប្រកាស គិតចាប់អនុវត្តកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ​នឹងជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ គឺមានចំនួន ២៣លើក ដោយរាជរដ្ឋាភិបាល ចំណាយអស់ថវិការដ្ឋ ចំនួន ២ ៧៣៤ ៥៦១ ០៣៩ ០០០​រៀល ស្មើនឹង ៦៨៣,៦៤លានដុល្លារអាមេរិក។ ក្នុង ១លើកៗ មាន​ប្រជាពលរដ្ឋ ដែលទទួលបានប្រាក់ឧបត្ថម្ភពិសេសនេះ ចំនួនជាង ២លាន ៧សែននាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ