ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើ​វា​មាន​សារៈសំខាន់​យ៉ាងណា ​ក្នុង​ការ​រង់ចាំ​រថយន្ត​ថ្មី​របស់​អ្នក

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​មួយ​ចំនួន​ដែល​យើង​ជ្រើសរើស​ប្រើប្រាស់ ​នឹង​តំណាង​ឱ្យ​ការ​វិនិយោគ​ពេញ​មួយ​ជីវិត​របស់​អ្នក​ ហើយ​ភ្ផា​ប់​ជាមួយនឹង​គេហដ្ឋាន​របស់​អ្នកផង​ដែរ នោះ​វា​ពិតជា​បង្កើន​នូវ​សារៈសំខាន់ ​នៃ​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​អ្នក ​។ ជា​ធម្មតា ជម្រើស​របស់​យើង​ត្រូវ​បាន​សម្រេចចិត្ត​នៅ​លើ​រថយន្ត​មួយ​…

រាជធានីភ្នំពេញ ៖ រថយន្ត​មួយ​ចំនួន​ដែល​យើង​ជ្រើសរើស​ប្រើប្រាស់ ​នឹង​តំណាង​ឱ្យ​ការ​វិនិយោគ​ពេញ​មួយ​ជីវិត​របស់​អ្នក​ ហើយ​ភ្ផា​ប់​ជាមួយនឹង​គេហដ្ឋាន​របស់​អ្នកផង​ដែរ នោះ​វា​ពិតជា​បង្កើន​នូវ​សារៈសំខាន់ ​នៃ​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​អ្នក ​។ ជា​ធម្មតា ជម្រើស​របស់​យើង​ត្រូវ​បាន​សម្រេចចិត្ត​នៅ​លើ​រថយន្ត​មួយ​ ដែល​យើង​ចង់បាន ហើយ​គិត​ថា ​តើ​យើង​អាច​មាន​លទ្ធភាព​ទិញ​បាន និង​បើកបរ​ដោយ​សុវត្ថិភាព​ ក្នុង​ស្ថានភាព​មួយ​ដ៏​មាន​ផាសុកភាព ​។ ប៉ុន្តែ​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ​គឺ​ពិតជា​ជួប​វិបត្តិ​ជា​ច្រើន​ដែល​ប៉ះពាល់​ដល់​ការ​ផលិត​យានយន្ត ហើយ​យើង​អាច​ត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឱ្យ​សម្រេចចិត្ត​ទៅ​រក​អ្វី​កំពុង​មាន​ស្រាប់​ជំនួស​ឱ្យ​អ្វី​ដែល​យើង​ចង់បាន ឬ​ត្រូវការ ​។

ការ​បិទ​ខ្ទប់​នៅ​ក្នុង​ប្រទេស​ចិន ​ដែល​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​គ្រឿងបន្លាស់ និង​បន្ទះ​សៀគ្វី (chip), ការ​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ដែល​មានការ​កើនឡើង​នូវ​តម្លៃ​ប្រេងឥន្ធនៈ​, ការ​កើនឡើង​នៃ​តម្លៃ​វត្ថុធាតុដើម​ដោយ​ការ​បិទ​រោងចក្រ​ដែល​បញ្ហា​បណ្តាល​មក​ពី​ជំងឺ Covid-19 និង​មាន​ឧបសគ្គ​ជា​ច្រើន​ទៀត​ ដែល​ធ្វើ​ឱ្យ​ឧស្សាហកម្ម​យានយន្ត ​ក្នុង​ពិភពលោក​មានការ​ធ្លាក់​ចុះ ​។

ជា​លទ្ធផល​មាន​ម៉ាក​យីហោ​មួយ​ចំនួន​កំពុង​មាន​បញ្ហា​ប្រឈម ​ក្នុង​ការ​ចែកចាយ​រថយន្ត​របស់​ពួក​គេ ​នា​ពេល​ថ្មី​ៗ​នេះ ​។ ម៉ាក​យីហោ​មួយ​ចំនួន​ដូច​ជា Mazda, Ssang Yong, MG និង​ម៉ូ​ដែល​រថយន្ត​មួយ​ចំនួន​ ដូច​ជា Ford Everest ត្រូវ​បាន​កាត់​បន្ថយ​ ដោយសារ​វិបត្តិ​មួយ​នេះ ​។ ខណៈ​ពេល​ដែល​អតិថិជន​មួយ​ចំនួន​បាន​អត់ធ្មត់ និង​រង់ចាំ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​របស់​ពួក​គេ អ្នកខ្លះ​ទៀត​បាន​ប្រញាប់ប្រញាល់​ទៅ​រក​រថយន្ត ​ដែល​មាន​ក្នុង​ស្តុក​ស្រាប់​ ។

ជា​អកុសល អតិថិជន​ក៏​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​រង់ចាំ Toyota Raize ផង​ដែរ​ព្រោះ​ពេល​ថ្មី​ៗ​នេះ Toyota កំពុង​ប្រមូល​រថយន្ត Toyota Raize ចំនួន 191 គ្រឿងក្នុង​ប្រទេស​វៀតណាម និង​ចំនួន 14,777 គ្រឿង ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដើម្បី​ជួសជុល​ការ​ផ្សារ​ភ្ជាប់​ផ្នែក​មិនល្អ​នៃ​បូម​ខាង​មុខ ដែល​បញ្ហា​បច្ចេកទេស​នេះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំនឹង​រថយន្ត ​។ រថយន្ត​ច្រើន​គ្រឿង​ទាំងនេះ ​ដែល​បាន​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ​នៅ​ចន្លោះ​ថ្ងៃ​ទី 29 ខែមីនា​ដល់​ថ្ងៃ​ទី 8 ខែតុលា​ឆ្នាំ​មុន ដែល​ពួក​គេ​ទាំងអស់​ត្រូវ​បាន​លក់​ចេញ នេះ​បើ​យោង​តាម​ការ​ចុះបញ្ជី​របស់​ប្រទេស​វៀតណាម​ ។ ការ​ប្រមូល​រថយន្ត​មក​វិញ​នេះ​ត្រូវ​បាន​ចេញផ្សាយ​បន្ទាប់​ពី​មាន​បញ្ហា​នៅ​ក្នុង​កា​រត​ភ្ជាប់​ផ្នែក​បូម​ខាង​មុខ ​ដែល​បណ្តាល​ឱ្យ​មាន​សំឡេង​ពី​ផ្នែក​ខាង​មុខ​ក្នុង​ពេល​បើកបរ​ ។ ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​និយាយ​ថា “​សំឡេង​មិនធម្មតា​” នៅ​ជុំវិញ​តំបន់​ថ្ពាល់​ខាង​មុខ​គឺជា​បញ្ហា​ដែល​អាច​កើតមក​ពី​ការ​ផ្សារ​តំណ ​។

ដូច្នេះ ក្នុង​នាម​ជា​អតិថិជន ​តើ​អ្នកមាន​ជម្រើស​អ្វីខ្លះ ? មនុស្ស​ម្នាក់​គួរតែ​ជឿជាក់​លើ​ទំនុកចិត្ត ហើយ​អាច​បង្ហាញ​ពី​ការ​អត់ធ្មត់​ក្នុង​ការ​រង់ចាំ​រថយន្ត​ដែល​ពួក​គេ​បាន​កក់​ទុក​រួច​ហើយ ដោយសារ​ថា​ពួក​គេ​ក៏​បាន​ធ្វើការ​សិក្សារ​ស្រាវជ្រាវ​បន្ថែម​ជា​ច្រើន និង​សួរនាំ​ពី​មិត្ត​ភ័ក្តិ មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស​រថយន្ត​របស់​ពួក​គេ ​។ ម៉ូ​ដែល​ថ្មី​ដែល​បាន​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ ​ក្នុង​លក្ខខណ្ឌ​ផលិតកម្ម​ដ៏​លំបាក​ក៏​បាន​បង្ហាញ​ពី​ដែន​កំណត់​ផង​ដែរ នៅ​ពេល​និយាយ​អំពី​តម្លៃ​សមរម្យ និង​គុណភាព​ខ្ពស់​ដូចដែល​បាន​បង្ហាញ​ពី​រថយន្ត​មួយ​ចំនួន​ខាងលើ​ ៕ ដោយសហការ