ហាងឆេងលុយរៀលហក់ឡើងខ្ពស់ជាងដុល្លារស៊ីងហ្គាពួរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់ដុល្លារស៊ីងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២…
រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់ដុល្លារស៊ីងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២…
រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់ដុល្លារស៊ីងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ នេះឱ្យដឹងថា ១ ដុល្លារស៊ីងហ្គាពួរ ទិញចូលត្រឹមតែ ២៩៤៤ រៀល ហើយលក់ចេញតែ ២៩៧៤ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ២៩៤៧ រៀល និងលក់ចេញរហូតដល់ទៅ ២៩៧៦ រៀលឯណោះ ។
សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀត រួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៤៤ រៀល, ១ អឺរ៉ូ ទិញចូល ៤៣៣៣ រៀល លក់ចេញ ៤៣៧៦ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩០២ រៀល លក់ចេញ ២៩៣១ រៀល ។
ទន្ទឹមនេះដែរ ១ យន់ចិន ទិញចូល ៦១៧ រៀល លក់ចេញ ៦២៣ រៀល ខណៈ ១០០ យ៉េនជប៉ុន ទិញចូល ៣១៦៩ រៀល លក់ចេញ ៣២០១ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣២៤ រៀល លក់ចេញ ៣២៧ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១១៩ រៀល លក់ចេញ ១២០ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕
ចែករំលែកព័តមាននេះ