ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ព្រៃ​សួនសត្វ​ភ្នំ​តាម៉ៅ៣០០ហិកតា​ សង្ស័យ​ធ្លាក់​ដល់​ដៃ​​ឈ្មួញ​ឆាប់​ៗ​​នេះ !

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រភព​បែកធ្លាយ​គួរ​អោយ​ទុកចិត្ត​បា​ន​បញ្ជាក់​អោយ​ដឹង​ថា​ ដី​ព្រៃ​សួនសត្វ​ភ្នំ​តាម៉ៅ​ដែល​ជា​ដី​ជម្រក​របស់​សត្វមាន​ប្រមាណ​រាប់ពាន់ហិកតា​​ត្រូវ​កាត់ឆ្វៀល​​ប្រហែល៣០០ហិក​តា ​អាច​នឹង​ធ្លាក់​ដល់ដៃ​ឈ្មួញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដោយ​យកលេស​អភិវឌ្ឍ​ន៍មិន​ដឹងអភិវឌ្ឍន៍ស្អីទេ ។ តាម​ប្រភព​បាន​អោយ​ដឹង​ទៀត​ថា ​បច្ចុប្បន្ន​នេះ​ ដី​ចំនួន៣០០ហិក​តា​កំពុង​មាន​អ្នករត់ការ​សុំ ស.ជ.ណ.កាត់​ពី​ដី​រដ្ឋ​ទៅជា​ដី​ឯកជន…

ខេត្តតាកែវ ៖ ប្រភព​បែកធ្លាយ​គួរ​អោយ​ទុកចិត្ត​បា​ន​បញ្ជាក់​អោយ​ដឹង​ថា​ ដី​ព្រៃ​សួនសត្វ​ភ្នំ​តាម៉ៅ​ដែល​ជា​ដី​ជម្រក​របស់​សត្វមាន​ប្រមាណ​រាប់ពាន់ហិកតា​​ត្រូវ​កាត់ឆ្វៀល​​ប្រហែល៣០០ហិក​តា ​អាច​នឹង​ធ្លាក់​ដល់ដៃ​ឈ្មួញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដោយ​យកលេស​អភិវឌ្ឍ​ន៍មិន​ដឹងអភិវឌ្ឍន៍ស្អីទេ ។

តាម​ប្រភព​បាន​អោយ​ដឹង​ទៀត​ថា ​បច្ចុប្បន្ន​នេះ​ ដី​ចំនួន៣០០ហិក​តា​កំពុង​មាន​អ្នករត់ការ​សុំ ស.ជ.ណ.កាត់​ពី​ដី​រដ្ឋ​ទៅជា​ដី​ឯកជន ​ឬ​ជា​ដី​ក្រុមហ៊ុនឯក​ជន​មួយ​ដែល​កំពុង​មាន​ឥទ្ធិពល​ ​មហាជន​នៅ​មិនទាន់​បានដឹង​នៅឡើយ​ ព្រោះ​​គម្រោង​ខាងលើ​នេះ​ មិនទាន់​ចេញ​ជា​សាធារណៈ​នៅឡើយ​ទេ គឺកំពុង​លាក់​កាសំងាត់ ។

យោង​តាម​សម្តី​លោក​ញឹប ស្រ៊​ន ប្រ​ធាន​មន្ទី​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តតាកែ​វ ​បាន​អោយ​ដឹង​ថា ​ចំ​ពោះ​ព័ត៌មាន​ដែលកាត់​ដី​រដ្ឋ​សួនសត្វ​ភ្នំ​តាម៉ៅ៣០០ហិក​តា ​គឺ​ពិតជា​មាន​មែន​ព្រោះ​គេ​កំពុង​រត់ការ​សុំ ស.ជ.ណ​​ពី​ថ្នាក់លើ ។

លោក​បាន​បន្ត​ទៀត​ថា​ លោក​គ្រាន់តែ​ដឹង​ព័ត៌មាន​ត្រឹម​និង​ទេ​រឿង​កាត់​ឆ្វៀល​អោយ​ទៅ​អ្នកណា​ក្រុមហ៊ុន​ណា​លោក​មិនដឹង​ទេ​ព្រោះ​រដ្ខ​បាល​ខេត្តតាកែវ​ប្រគល់​អោយ​ទៅ​ខាង​មន្ទី​សុរិយោ​ដី និង​សំណង់​ខេត្តតាកែវ​ជា​អ្នក​គ្រប់គ្រង​ ។ មកទល់​ពេលនេះ ​អ្នក​យក​ព័ត៌មាន​យើង​មិនទាន់​សុំ​ការ​បំភ្លឺ​ពី​លោក​នួន សុធា​ប្រធាន​មន្ទី​សុរិយោដី​និង​សំណង់​ខេត្តតាកែវ​បាន​ឡើយ​ទេ​ដោយ​លោក​រវល់​ចូលឆ្នាំ​​ពេលណា​បានព័ត៌មានបន្ថែម​ យើង​នឹង​មានផ្សាយ​ជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ