អត្រាប្រាក់រៀលធ្លាក់ចុះធៀបនឹងប្រាក់អឺរ៉ូ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរបានបង្ហាញពីអត្រាធ្លាក់ចុះទាបជាងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរបានបង្ហាញពីអត្រាធ្លាក់ចុះទាបជាងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរបានបង្ហាញពីអត្រាធ្លាក់ចុះទាបជាងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះឱ្យដឹងថា ១ អឺរ៉ូ ទិញចូល ៤៤៥៣ រៀល ហើយលក់ចេញរហូតដល់ទៅ ៤៤៩៧ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៤៤៤៨ រៀល និងលក់ចេញតែ ៤៤៩២ រៀលប៉ុណ្ណោះ ។
សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៥០ រៀល, ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៣៥ រៀល លក់ចេញ ៣០៦៦ រៀល និង ១ យន់ចិន ទិញចូល ៦៣៦ រៀល លក់ចេញ ៦៤២ រៀល ។
ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣២៧៤ រៀល លក់ចេញ ៣៣០៧ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៣២ រៀល លក់ចេញ ៣៣៥ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៧៧ រៀល លក់ចេញ ៣០០៧ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២០ រៀល លក់ចេញ ១២១ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕
ចែករំលែកព័តមាននេះ