ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​មាន​គម្រោង​វិនិយោគ ​១៦២​ ជាមួយ​ទុន​ជាង ៣,២ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ដំណាច់ខែ​កុម្ភៈ ឆ្នាំ ​២០២២​ គម្រោង​វិនិយោគ​របស់​ម៉ា​ឡេ​ស៊ី​ នៅ​កម្ពុជា​មាន​ចំនួន ​១៦២​គម្រោង​ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ​៣,២​…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ដំណាច់ខែ​កុម្ភៈ ឆ្នាំ ​២០២២​ គម្រោង​វិនិយោគ​របស់​ម៉ា​ឡេ​ស៊ី​ នៅ​កម្ពុជា​មាន​ចំនួន ​១៦២​គម្រោង​ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ​៣,២​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ​នេះ​បើ​តាម​ការឱ្យដឹង​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក Haji Ali Bin Modh Rustam អភិបាល​រដ្ឋ​ម៉ា​ឡេ​ស៊ី ប្រទេស​ម៉ា​ឡេ​ស៊ី​ នៅ​ថ្ងៃ​ទី ២៤ ខែមីនា ឆ្នាំ ២០២២ លោក​ នុ​ត អ៊ុ​ន​វ័​ណ​រ៉ា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ជម្រាប​ជូន​ពី​កាល​នុ​វត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា ដល់​វិនិយោគិន​ និង​ប្រតិភូ​ម៉ា​ឡេ​ស៊ី ។ ក្នុង​នោះ​លោក​បាន​លើក​ឡើង​អំពី​ច្បាប់​ស្ដី​ពី​ការ​វិនិយោគ​ថ្មី​របស់​កម្ពុជា ដែល​មាន​លក្ខណៈ​អំណោយផល និង​សម្រួល​ដល់​ការ​វិនិយោគ​របស់​វិនិយោគិន​ម៉ា​ឡេ​ស៊ី​ និង​វិនិយោគិន​បរទេស​ផ្សេង​ទៀត​ផង​ដែរ​ ។

អភិបាល​រដ្ឋ​ម៉ា​ឡេ​ស៊ី នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​សន្យា​ថា ​នឹង​កៀរគរ​វិនិយោគិន​ម៉ា​ឡេ​ស៊ី​ បន្ថែម​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​នឹង​ផ្ដល់​នូវ​ព័ត៌មាន​សំខាន់​ស្ដី​ពី​ការ​វិនិយោគ​របស់​កម្ពុជា​ទៅ​កាន់​វិនិយោគិន​ម៉ា​ឡេ​ស៊ី​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ នៅ​ក្នុង​រយៈពេល​ខែ​ដើមឆ្នាំ ២០២២ នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​ចំនួន ៣៧ ដែល​មាន​ទឹកប្រាក់​ប្រមាណ ២៤០០ លាន​ដុល្លារ ។ របាយការណ៍ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បង្ហាញ​ថា នៅ​ក្នុង​ខែមករា និង​កុម្ភៈ​កន្លង​មកនេះ គម្រោង​ដែល​បាន​អនុម័ត​ភាគច្រើន​ជា​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​, គម្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​វេច​ខ្ចប់​ផ្លែ​ឈើ​, គម្រោង​ផលិត​សម្បក​កង់​យានយន្ត និង​គម្រោង​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ