ខ្សែការពារ ខ្សែបម្រើ និងខ្សែប្រយុទ្ធឆ្នើម ឃីម បូរី មិនស្ដាយ ក្រោយប្រកាសបញ្ចប់អាជីព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខណៈដែលមានការរំពឹងថា កីឡាករជើងចាស់ គឺ ឃីម បូរី ដែលអាចលេងបានទាំងតំណែងខ្សែ
រាជធានីភ្នំពេញ ៖ ខណៈដែលមានការរំពឹងថា កីឡាករជើងចាស់ គឺ ឃីម បូរី ដែលអាចលេងបានទាំងតំណែងខ្សែ
រាជធានីភ្នំពេញ ៖ ខណៈដែលមានការរំពឹងថា កីឡាករជើងចាស់ គឺ ឃីម បូរី ដែលអាចលេងបានទាំងតំណែងខ្សែ ការពារបម្រើ និងប្រយុទ្ធ នឹងអាចត្រលប់មកវិញ ក្រោយប្រកាសលាឈប់ ព្រោះតែអារម្មណ៍សោកស្ដាយនោះ កីឡាករ រូបនេះ បែរជាអះអាងថា មិនត្រឡប់មកវិញនោះទេ ហើយក៏មិនស្ដាយក្រោយការសម្រេចចិត្តនេះដែរ ។ អតីតកីឡាករ ដែលបានមកកាន់តួនាទីជាគ្រូបង្វឹករបស់ក្លិបណាហ្គាវើលដ៍ជាជំនួសវិញរូបនេះ លោកថាខ្លួនចាស់ហើយ ហើយក៏ចង់ទុកពេលអោយក្មេងជំនាន់ក្រោយផងដែរ ទើបលោកសម្រេចចិត្តឈប់លេង ហើយសុខចិត្តដើរជាអ្នកបង្វឹកវិញ បើទោះជានៅតែមានការលើកទឹកចិត្តអោយលោកបន្តចូលតារាងបាល់។
លោក ឃីម បូរី បានអះអាងថា អ្នកលេងបាល់ទាត់ គឺតែងតែនឹកចង់ចូលតារាងបាល់ និង ចង់បញ្ចេញសមត្ថភាពជាក់ស្ដែង ប៉ុន្តែលោកគិតថា បើទោះវ័យនៅលេងបាន ក៏លោកឆ្អែតឆ្អន់នឹងអាជីពជាកីឡាករដែរ គឺលោកសុំដើរតួជាគ្រូបង្វឹកដូចសព្វថ្ងៃសប្បាយចិត្តជាង។ លោកបានក្លាយជាគ្រូបង្វឹករបស់ក្លិបណាហ្គាវើលដ៍ ដែលមានន័យថា ឃីម បូរី បានព្យួរស្បែកជើងមាសរបស់ខ្លួន ក្នុងនាមជាកីឡាករល្អ ដើម្បីមកកាន់តួនាទីជាគ្រូបង្គោលក្រុមធំណាហ្គាវើលដ៍វិញម្តង។
ឃីម បូរី នឹងរ៉ាប់រងទៅលើការបង្វឹក និងការរៀបចំក្រុមនៅក្នុងការប្រកួតប្រជែងដោយផ្ទាល់តែម្តង បន្ទាប់ពីទទួលតំណែងថ្មីនេះ។ ទោះបីជាយ៉ាងណា ដោយសារ ឃីម បូរី មិនទាន់មានអាជ្ញាប័ណ្ណ (License) ស្របទៅតាម លក្ខន្តិកៈបានកំណត់នៃលីគកំពូលកម្ពុជា ដោយកំណត់ឱ្យគ្រូបង្គោលទាបបំផុត ត្រូវមានអាជ្ញាប័ណ្ណ A-License នោះគឺក្លិបណាហ្គាវើលដ៍បានចាត់តាំង លោក Jose Alves Borges ដែលជានាយកបច្ចេកទេសឱ្យធ្វើជាគ្រូបង្គោល តំណាងក្លិបសិន ។
ឃីម បូរី បន្តថា លោកមិនស្ដាយសម្រាប់ការបោះបង់ទេ ហើយលោករំពឹងថា តួនាទីថ្មី ដែលលោកបានទទួល នឹងអាចជួយវិស័យបាល់ទាត់ ជាពិសេសគឺក្មេងៗជំនាន់ក្រោយក្នុងក្រុមនោះផង។ អតីតកីឡាករធ្លាប់លេងឱ្យក្រុម ក្រសួងការពារជាតិភ្នំពេញក្រោន និងណាហ្គាវើលដ៍រូបនេះក៏ធ្លាប់ចេញទៅប្រកបអាជីពនៅថៃបានម្តង ដោយលេង ឱ្យក្លិប Sisaket FC ផងដែរ មុនពេលសម្រេចចិត្តឈប់ធ្វើកីឡាករ។
លោកបានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា ៖ « រយៈពេល១៧ឆ្នាំ ក្នុងនាមជាកីឡាករបាល់ទាត់ ឥឡូវដល់ ពេលដែលត្រូវព្យួរស្បែកហើយ ។ នេះជាពេលវេលាមួយដែលត្រូវចាប់ផ្តើម ធ្វើដំណើរផ្លូវមួយដ៏សែនលំបាកពីចំណុចសូន្យ ឡើងទៅ ដែលត្រូវការពេលវេលាមនុស្សជុំវិញខ្លួនជួយជ្រោមជ្រែង និងផ្តល់យោបល់ ពីព្រោះបាល់ទាត់ យើងមិនអាចធ្វើម្នាក់ឯងបានដោយជោគជ័យនោះទេ » ។
ជាមួយគ្នានេះ ក្លិបណាហ្គាវើលដ៍ បានដាក់គោលដៅចង់ឈ្នះគ្រប់ការប្រកួត ដើម្បីដណ្តើមយកតំណែងជើងឯក ដើម្បីអាចទទួលបានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសតំណាងឱ្យកម្ពុជា ប៉ុន្តែណាហ្គានៅតែបន្តប្រើកីឡាករ បរទេសត្រឹម៤នាក់ដដែល ដោយក្នុងនោះមានខ្សែប្រយុទ្ធប្រេស៊ីល Cristian Roque, DA CRUZ GUARDLANO ELIEL កីឡាករជប៉ុន Fumiya Kogure និងខ្សែការពាររបស់អេស្ប៉ា ញ Manuel Herrera Lopez ។
លោករ៉ៃ វិកទ័រ អ្នកតំណាងក្រុម បាននិយាយថា នៅក្នុងការបង្ហាញឡូហ្គោថ្មីនៃលីគកំពូលកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈថា ៖ « ការត្រៀមខ្លួនរបស់យើងតែងតែចង់ទទួលបានលទ្ធផលល្អ ហើយគោលបំណងធំបំផុត គឺចង់ទទួលបានឱកាសទៅលេងនៅក្រៅប្រទេស និងចង់ឈ្នះការប្រកួត ហើយសម្រាប់ឆ្នាំនេះ យើងសង្ឃឹមថា កីឡដ្ឋានថ្មីរបស់ យើងនៅខេត្តកំពង់ស្ពឺ នឹងអាចបើកជាផ្លូវការ ដើម្បីទទួលស្វាគមន៍អ្នកទាំងអស់គ្នាបានលេងកាន់តែមានភាព ទាក់ទាញជាងមុន ជាមួយអ្វីដែលយើងបានរៀបចំក្នុងក្រុមរបស់យើង » ។ ដោយសារចង់ឃើញក្រុមកាន់តែមានលទ្ធផលនេះហើយ ទើបក្រុមសម្រេចចិត្តតំឡើងកីឡាករល្អម្នាក់ អោយក្លាយជាគ្រូបង្វឹកវិញ។
អ្នកចាត់ការ ទូទៅ លោករ៉ៃ វិកទ័រ បាននិយាយបន្ថែមថា ៖ «សម្រាប់ទិសដៅប្រជែងយកតំណែងជើងឯក នៅរដូវ កាលនេះ យើងទុកឱ្យការប្រកួតជាអ្នកសម្រេច ប៉ុន្តែក្រុមរបស់យើងចង់ឈ្នះគ្រប់ការប្រកួតហើយ យើងសូមប្រាប់ ទៅក្រុម៧ផ្សេងទៀតថា យើងបានរៀបចំខ្លួន ដោយយើងនឹងមិនឱ្យក្រុមណាមួយឈ្នះយើង ឬមានការប្រកួត ជាមួយយើង ដោយងាយស្រួលនោះទេ »។ ការប្រកាសនេះក៏ធ្វើអោយហ្វេនៗអស់ចិត្តផងដែរ ព្រោះអាចដឹងថា ឃីម បូរី នឹងមិនត្រឡប់មកធ្វើកីឡាករវិញទេ ហើយលោកក៏គ្មានការស្ដាយក្រោយដែរ ក្រោយពេលក្លាយជាគ្រូបង្វឹក៕
ចែករំលែកព័តមាននេះ