ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករបាល់ទាត់​ម្នាក់​លួ.ចថតវីដេអូរួមភេ.ទជាមួយមិត្តស្រី ប្រឈមជាប់ពន្ធនាគារ៤ឆ្នាំ

1 ខែ មុន

ប្រទេសកូរ៉េខាងត្បូង ៖ កីឡាករបាល់ទាត់សមាជិកក្រុមជម្រើសជាតិកូរ៉េខាងត្បូង Hwang Ui-jo បានចេញមុខសុំទោសជាសាធារណៈ ចំពោះការលួចថតវីដេអូរួមភេទជាមួយដៃគូររបស់ខ្លួន ដែលបង្កឱ្យមានរឿងចម្រូងចម្រាសយ៉ាងខ្លាំង។ យោងតាមប្រភពពីសារព័ត៌មាន BBC…

ប្រទេសកូរ៉េខាងត្បូង ៖ កីឡាករបាល់ទាត់សមាជិកក្រុមជម្រើសជាតិកូរ៉េខាងត្បូង Hwang Ui-jo បានចេញមុខសុំទោសជាសាធារណៈ ចំពោះការលួចថតវីដេអូរួមភេទជាមួយដៃគូររបស់ខ្លួន ដែលបង្កឱ្យមានរឿងចម្រូងចម្រាសយ៉ាងខ្លាំង។

យោងតាមប្រភពពីសារព័ត៌មាន BBC កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ០២៤ បានឱ្យដឹងថា ព្រះរាជអាជ្ញាកូរ៉េខាងត្បូងបានរកឃើញថា ខ្សែប្រយុទ្ធ Hwang Ui-jo ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Alanyaspor សមាជិកលីគកំពូលប្រទេសតួកគីរូបនេះ បានលួចថតវីដេអូរួមភេទជាមួយអតីតមិត្តស្រី២នាក់ផ្សេងគ្នារបស់ខ្លួន ដោយគ្មានការយល់ព្រមពីអ្នកទាំងពីរចំនួន៤លើកផ្សេងគ្នា នៅចន្លោះខែមិថុនា និងខែកញ្ញា ឆ្នាំ២០២២។ នៅក្នុងការបង្ហាញខ្លួន នៅតុលាការទីក្រុងសេអ៊ូលជាលើកដំបូង កាលពីថ្ងៃពុធ Hwang បាននិយាយថា ខ្លួនមានការសោកស្ដាយយ៉ាងខ្លាំង ដែលបង្កឱ្យមានការខកចិត្តបែបនេះ។

ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ ទើបតែចាកចេញពីក្លិប Nottingham Forest សមាជិកលីគកំពូលអង់គ្លេស ដើម្បីទៅចូលរួម Alanyaspor កាលពីដើមខែកញ្ញា ឆ្នាំ២០២៤។ វីដេអូលួចថតបានបែកធ្លាយ បន្ទាប់ពីប្អូនថ្លៃស្រីរបស់ Hwang បានចែករំលែកវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីខែមិថុនា ឆ្នាំមុន ក្នុងបំណងបង្ខូចឈ្មោះកីឡាករររូបនេះ។ ទោះយ៉ាងណាក៏ដោយ នាងត្រូវបានកាត់ទោសជាប់គុក៣ឆ្នាំ កាលពីខែកញ្ញាពីបទបង្ខូចកេរ្តិ៍ឈ្មោះ បន្ទាប់ពី Hwang បានដាក់ពាក្យប្តឹង។

យ៉ាងណាមិញ ការចោទប្រកាន់លើកីឡាករ Hwang Ui-jo បានបើកដំណើរការកាលពីថ្ងៃពុធ ខណៈព្រះរាជអាជ្ញាអះអាងថា លោកបានថតវីដេអូដោយខុសច្បាប់។ ព្រះរាជអាជ្ញាបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីស្ត្រីក្នុងវីដេអូនោះទេ ដើម្បីការពារការកើតមានគ្រោះថ្នាក់ណាមួយ។

កីឡាករ Hwang Ui-jo បានប្រាប់តុលាការនៅទីក្រុងសេអ៊ូលយ៉ាងដូច្នេះថា «ខ្ញុំនឹងមិនធ្វើអ្វីខុសទៀតទេនៅថ្ងៃមុខ ហើយនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងនាមជាកីឡាករបាល់ទាត់។ ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះជនរងគ្រោះ ដែលបានប៉ះពាល់ដោយសកម្មភាពរបស់ខ្ញុំ ហើយខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការខកចិត្តដែលខ្ញុំបានបង្កឡើងចំពោះអ្នកដែលបានយកចិត្តទុកដាក់ និងគាំទ្រខ្ញុំ»។

បើតាមប្រភពពីសារព័ត៌មានកូរ៉េខាងត្បូង Korea Times កាលពីថ្ងៃពុធបានរាយការណ៍ថា ក្រុមមន្ត្រីបានអះអាងថា ព្រះរាជអាជ្ញាបានទាមទារកាត់ទោសដាក់ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំសម្រាប់កីឡាករ Hwang Ui-jo លើការចោទពីបទថតវីដេអូរួមភេទដោយខុសច្បាប់ជាមួយស្ត្រីពីរនាក់របស់ខ្លួន។ ប៉ុន្តែ Hwang បានសុំអង្វរតុលាការឱ្យមានការបន្ធូរបន្ថយទោសដោយអះអាងថា ខ្លួននឹងយកកំហុសនេះធ្វើជាមេរៀន ដើម្បីចៀសវាងការប្រព្រឹត្តបទឧក្រិដ្ឋនៅថ្ងៃមុខ៕ (ប្រភព ៖ BBC និង Korea Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ