ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតទេ? Mbappe ត្រូវបានស៊ើបអង្កេតពីបទ​រំលោ.ភ​សេ.ពសន្ថវៈនៅប្រទេសស៊ុយអែត

1 ខែ មុន

អន្តរជាតិ ៖ កីឡាករបាល់ទាត់ Kylian Mbappe មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញឈ្មោះខ្លួនជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតករណីរំលោភសេពសន្ថវៈមួយ នៅក្នុងប្រទេសស៊ុយអែត ហើយខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិបារាំង និងក្លិប…

អន្តរជាតិ ៖ កីឡាករបាល់ទាត់ Kylian Mbappe មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញឈ្មោះខ្លួនជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតករណីរំលោភសេពសន្ថវៈមួយ នៅក្នុងប្រទេសស៊ុយអែត ហើយខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិបារាំង និងក្លិប Real Madrid រូបនេះ នឹងចាត់វិធានការផ្លូវច្បាប់សម្រាប់ការប្រមាថមួយនេះ។ នេះបើតាមអះអាងរបស់មេធាវីរបស់ Mbappe បញ្ជាក់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។

លោកស្រី Marie-Alix Canu-Bernard មេធាវីកីឡាករ Kylian Mbappe បានបញ្ជាក់ថា ប្រធានក្រុមជម្រើសជាតិបារាំងមិនបានធ្វើអ្វីខុស ឬជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតករណីរំលោភសេពសន្ថវៈណាមួយឡើយ ដូចការចោទប្រកាន់។ ការអះអាងនេះ កើតឡើងក្រោយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយប្រទេសស៊ុយអែតចេញផ្សាយថា Mbappe គឺជាជនសង្ស័យពាក់ព័ន្ធនឹងការស៊ើបអង្កេតករណីរំលោភសេពសន្ថវៈ បន្ទាប់ពីរូបគេទៅលេងមិត្តភក្តិនៅទីក្រុងស្តុកខុល (Stockholm) ប្រទេសស៊ុយអែត ។ ប៉ុន្តែទោះយ៉ាងណាព្រះរាជអាជ្ញាស៊ុយអែត កាលពីថ្ងៃទី១៥ ខែតុលា បានអះអាងថា ការស៊ើបអង្កេតករណីរំលោភសេពសន្ថវៈត្រូវបានបើកដំណើរដោយមិននិយាយពី Mbappe ឡើយ។

កាសែតស៊ុយអែត Aftonbladet និង Expressen រួមទាំងទូរទស្សន៍ SVT បានរាយការណ៍ថា Mbappe គឺជាជនសង្ស័យនៃការស៊ើបអង្កេត បន្ទាប់ពីមកកាន់ស៊ុយអែតរយៈពេល២ថ្ងៃកាលពីសប្តាហ៍មុន ដោយបានទៅទីក្រុងស្តុកខុល។ កាសែត Expressen កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានកំណត់អត្តសញ្ញាណ Mbappe ជាជនសង្ស័យដោយដកស្រង់ប្រភពពីជនអនាមិកប៉ុណ្ណោះ ខណៈកាសែត Aftonbladet និងទូរទស្សន៍ SVT កាលពីថ្ងៃអង្គារបានចេញផ្សាយថា ពួកគេក៏ទទួលបានព័ត៌មានដែលបញ្ជាក់ថា Mbappe គឺជាជនសង្ស័យផងដែរ។

អាជ្ញាធរស៊ុយអែតបានថ្លែងថា ករណីរំលោភសេពសន្ថវៈបានកើតឡើងនៅសណ្ឋាគារមួយកន្លែងក្នុងទីក្រុងស្តុកខុល កាលពីថ្ងៃទី១០ ខែតុលា ប៉ុន្តែមិនបានបញ្ចេញឈ្មោះជនសង្ស័យឡើយ ហើយក៏មិនអាចចែករំលែកព័ត៌មានបន្ថែមបាននោះទេ អំឡុងពេលស៊ើបអង្កេត ដោយរបាយការណ៍ព្រហ្មទណ្ឌត្រូវបានដាក់ជូនប៉ូលិសជំនាញ។

ទោះយ៉ាងណាក៏ដោយ ថ្លែងទៅកាន់ AFP មេធាវី Mbappe បញ្ជាក់ថា Mbappe បានសុំឱ្យការិយាល័យមេធាវីរបស់លោកស្រីដោះស្រាយផ្លូវច្បាប់លើការចេញផ្សាយទាំងនោះ ព្រោះមិនអាចទៅរួចទេក្នុងការអនុញ្ញាតឱ្យមានការផ្សព្វផ្សាយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់គេតាមរបៀបនេះ។ ហើយនេះគឺជាមូលហេតុដែលលោកស្រីនឹងដាក់ពាក្យបណ្តឹងពីបទប្រមាថ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ