ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់សប្តិឃើញព្រះវិហារ ពុទ្ធរូប ព្រះសង្ឃតំណាងឱ្យការងារល្អជីវិតថ្កុំថ្កើង

2 ឆ្នាំ មុន

ព្រះពុទ្ធសមណគោតមបរមគ្រូនៃយើងត្រូវបានគេស្គាល់ថាជាស្ថាបនិកដ៏ពិសិដ្ឋនៃព្រះពុទ្ធសាសនា ។ ព្រះអង្គគឺជាកំពូលមនុស្សដ៏អស្ចារ្យដឹកនាំបំភ្លឺសត្វលោកដែលជាអ្នក​ប្រាថ្នា​ស្វែងរក​សេចក្តីសុខចេញ​ពី​ក្នុង​ចិត្ត​ពិតៗ ។ រី​ឯព្រះសង្ឃវិញតំណាងឲ្យការគោរព​ប្រតិបត្តិ​ក្នុង​ជំនឿ​សាសនា ​ដែល​មាន​ជា​យូរ​លង់​ណាស់​មកហើយ ។ មិនថា​យល់សប្តិឃើញព្រះពុទ្ធរូប​ ឬព្រះសង្ឃ គឺសុទ្ធតែជាអត្ថន័យ​ល្អ​…

ព្រះពុទ្ធសមណគោតមបរមគ្រូនៃយើងត្រូវបានគេស្គាល់ថាជាស្ថាបនិកដ៏ពិសិដ្ឋនៃព្រះពុទ្ធសាសនា ។ ព្រះអង្គគឺជាកំពូលមនុស្សដ៏អស្ចារ្យដឹកនាំបំភ្លឺសត្វលោកដែលជាអ្នក​ប្រាថ្នា​ស្វែងរក​សេចក្តីសុខចេញ​ពី​ក្នុង​ចិត្ត​ពិតៗ ។

រី​ឯព្រះសង្ឃវិញតំណាងឲ្យការគោរព​ប្រតិបត្តិ​ក្នុង​ជំនឿ​សាសនា ​ដែល​មាន​ជា​យូរ​លង់​ណាស់​មកហើយ ។ មិនថា​យល់សប្តិឃើញព្រះពុទ្ធរូប​ ឬព្រះសង្ឃ គឺសុទ្ធតែជាអត្ថន័យ​ល្អ​ មានលាភមានសំណាងបានសុខចម្រើនក្នុងដំណើរជីវិត ។

សុបិន​ឃើញ​ព្រះសង្ឃបាន​ន័យ​ថា​នៅ​ក្នុង​ជីវិត​របស់​អ្នក​បច្ចុប្បន្ន​នេះ​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​ជីវិតគ្រប់​វិស័យ​ជាច្រើន ទាំង​ការងារ​និង​ជីវិត​ គឺផ្លាស់ប្តូរពីអាក្រក់ប្រែជាល្អ ប្តូរពីអាប់អន់ទៅជាថ្កុំថ្កើងរុងរឿង ។ ទន្ទឹម​នោះ​ក្នុង​អំឡុង​ពេល​នេះ អ្នក​គួរ​តែ​ប្រយ័ត្ន​ពាក្យ​សម្ដី​ខ្លះ​ៗ​របស់​ខ្លួនឯងផងដែរ ប្រសិន​បើ​អ្នក​មិន​ចង់​មាន​បញ្ហា​ជាមួយ​អ្នក​នៅជុំវិញខ្លួន ព្រោះបុគ្គលខ្លះអាចមានចិត្តច្រណែននឹងអ្នក ។

យល់សប្តិ​ថា​បាន​ធ្វើបុណ្យ​ជាមួយ​ព្រះសង្ឃ តាម​ជំនឿ​ទាយ​ថា ​អ្នក​នឹង​ទទួល​បាន​សំណាង​ពី​មនុស្ស​ដែលមានឋានៈធំជាង ឬ​នរណា​ម្នាក់​ដែល​អ្នក​គោរព មានកិត្តិយស គេនឹងនាំលាភមកឲ្យដល់មាត់ទ្វារ ។

សុបិន​ឃើញ​ព្រះពុទ្ធរូប បាន​ន័យថា​ ជា​សុបិន​ល្អ​សម្រាប់​ខ្លួន​អ្នក ដែលអាចទទួល​បាន​សំណាង ទាំងជីវិត និងការងារ ជាពិសេសមាន​គេអាណិត​ចូលចិត្ត​ និង​គោរព​ស្រលាញ់ច្រើនៗ កិច្ចការជាច្រើននឹងបានសម្រេចក្នុងជីវិតពិត ជំនួញនឹងផ្តល់ផលចំណេញច្រើន ជីវិតនឹងថ្កុំថ្កើងទៅថ្ងៃមុខជានិច្ច ។

សុបិន​ឃើញ​វត្ត ឬព្រះវិហារ បាន​ន័យ​ថា​​ រាល់ភារកិច្ច​ការងារ​របស់​អ្នកនឹង​ប្រសើរ​ឡើង​ស្រឺតៗ​ មាន​គេ​ចូលចិត្ត​ និង​អាណិត​ស្រលាញ់​ច្រើន ។ ម្ល៉ោះហើយ​ចូរ​ខិតខំ​ព្យាយាម​នឹង​កិច្ច​ការងារ​ ហើយ​កុំ​លោភលន់​ កាល​បើ​លាភ​សក្ការៈ​មក​ដល់ទីកន្លែងច្រើនយ៉ាងណា ក៏ធ្វើចិត្តជាធម្មតា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ