អ្វីទៅដែលហៅថា «សមថៈ» ?
នៅក្នុងសៀវភៅប្រស្នា សមថ-វិបស្សនា ភាគ១មានសំណួរសួរថា សមថ: ប្រែថា សេចក្តីស្ងប់ តើស្ងប់អ្វី ? មានសេចក្តីអធិប្បាយដូចម្តេច ?…
នៅក្នុងសៀវភៅប្រស្នា សមថ-វិបស្សនា ភាគ១មានសំណួរសួរថា សមថ: ប្រែថា សេចក្តីស្ងប់ តើស្ងប់អ្វី ? មានសេចក្តីអធិប្បាយដូចម្តេច ?…
នៅក្នុងសៀវភៅប្រស្នា សមថ-វិបស្សនា ភាគ១មានសំណួរសួរថា សមថ: ប្រែថា សេចក្តីស្ងប់ តើស្ងប់អ្វី ? មានសេចក្តីអធិប្បាយដូចម្តេច ?
ចម្លើយ. ចិត្តជាធម្មជាតញាប់ញ័រ ឃ្លេងឃ្លោង តែងស្ទុះទៅតោងអារម្មណ៍ផ្សេងៗ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ សូម្បីអារម្មណ៍នៅឆ្ងាយរាប់រយពាន់ម៉ឺនសែនគីឡូម៉ែត្រ ក៏ចិត្តស្ទុះទៅទទួលបានដែរ ។
ចិត្តដែលឈប់ស្ទុះទៅទទួលអារម្មណ៍ផ្សេងៗ ហើយស្ថិតនៅនឹងក្នុងអារម្មណ៍ជាកុសលតែមួយ ហៅថា ចិត្តស្ងប់ ។ គេអាចនិយាយម្យ៉ាងទៀតថា ចិត្តដែលស្ងប់ចាកនីវរណធម៌ទាំង៥ ហៅថា ចិត្តស្ងប់ ដូចនេះក៏បាន ។
ដូចបទវិគ្គហៈថា ចិត្តំ សមេតីតិ សមថោ ធម៌ណាធ្វើឲ្យចិត្តស្ងប់ ធម៌នោះឈ្មោះ សមថ: ។ កិលេសេ សមេតីតិ សមថោ ធម៌ណាធ្វើឱ្យកិលេសស្ងប់ ធម៌នោះឈ្មោះ សមថ: ៕ សាន សារិន
ចែករំលែកព័តមាននេះ