ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អាសវ​ធម៌​មាន​អត្ថន័យ​ដូច​ម្តេច ?

2 ឆ្នាំ មុន

ពាក្យ​ថា «​អាសវ​ធម៌​» មាន​ន័យ​ថា គ្រឿង​ត្រាំ​, កិលេស​ជា​គ្រឿង​ត្រាំ គឺ​កិលេស​ធម៌​ជា​គ្រឿង​ត្រាំ​នៅ​ក្នុង​សន្តាន ជា​លោភៈ​ក្តី​, ទិ​ដ្ធិ​ក្តី​, មោហៈ​ក្តី រូ​ម​ចូល​ជា​អាសវ​ធម៌…

ពាក្យ​ថា «​អាសវ​ធម៌​» មាន​ន័យ​ថា គ្រឿង​ត្រាំ​, កិលេស​ជា​គ្រឿង​ត្រាំ គឺ​កិលេស​ធម៌​ជា​គ្រឿង​ត្រាំ​នៅ​ក្នុង​សន្តាន ជា​លោភៈ​ក្តី​, ទិ​ដ្ធិ​ក្តី​, មោហៈ​ក្តី រូ​ម​ចូល​ជា​អាសវ​ធម៌ ។

ជីវិត​សត្វលោក​នេះ ទាំង​គេ​ទាំង​យើង​តែង​មាន​ប្រក្រតី​ចេះ​តែ​វង្វេងវង្វាន់​, ឡប់ឡែ​, ផ្តេសផ្តាស​, មិនដឹង​ទិស​តំបន់ មាន​ប្រក្រតី​ចេះ​តែ​ជាប់ជំពាក់​ក្នុង​អារម្មណ៍​, ចេះ​តែ​ស្រលាញ់​ក្នុង​អារម្មណ៍​, ចេះ​តែ​ត្រូវការ​ក្នុង​អារម្មណ៍​, ចេះ​តែ​វង្វេងវង្វាន់​, ចេះ​តែ​មិនដឹង​ខុស​ត្រូវ​សព្វបែបយ៉ាង គឺ​ដោយសារ​តែ អាសវៈ​ធម៌​ហ្នឹងឯង ។

ព្រះសម្មាសម្ពុទ្ធ​បាន​សម្តែង​ថា លោភៈ​ក្តី​, ទិ​ដ្ធិ​ក្តី​, មោហៈ​ក្តី​ថា​ជា អាសវ​ធម៌ ព្រោះថា​លោភៈ​ក្តី​, ទិ​ដ្ធិ​ក្តី​, មោហៈ​ក្តី កាលណា​ដែល​វា​ដេក​ត្រាំ​យូរ​ៗ​ទៅ​ក្នុង​សន្តាន​របស់​យើង​ហើយ គឺ​វា​ធ្វើ​ឱ្យ​យើង​ស្រវឹង​វង្វេង​, ជាប់ជំពាក់​ប្រាថ្នា​មិន​ឈប់​, ត្រូវការ​ផ្សេង​ៗ​មិន​ឈប់​, វង្វេងវង្វាន់​ជាប់ជំពាក់​នៅ​ក្នុង​ភព​គ្មាន​ទីបំផុត​ឡើយ ។

ប្រសិនបើ​លោភ​ចេតសិក​ហ្នឹង​កើតឡើង​ខ្លាំង គឺ​សេចក្តី​ប្រាថ្នា​គ្មាន​ដឹង​ខ្យល់​អ្វី​ឡើយ​គឺថា អ្វី​ៗ​ក៏​ប្រាថ្នា​, ស្អី​ៗ​ក៏​ត្រូវការ​, សឹងតែ​ដាច់ខ្យល់​ទៅ​ហើយ​ក៏​នៅ​តែ​ប្រាថ្នា​ទៀត ។

ឯ​រឿង​ទិ​ដ្ធិ​នេះ វា​មិន​មាន​រូប​ទេ បើ​វា​មិន​មាន​រូប តើ​មាន​តួខ្លួន​ប្រាណ​យើង​ហ្នឹង​មកពីណា របស់​អស់ហ្នឹង​វា​កើត​ពី​ស​មុ​ដ្ធា​ន​៤​ទេតើ មានកម្ម​, មានចិត្ត​, មាន​ឧតុ និង​អាហារ ហើយ​របស់​ខាងក្រៅ​មាន មាន​បឋវី​, មាន​អាបោ​, មា​ន​​តេ​ជោ និង​មាន​វាយោ ហេតុនេះ​តើ​ទិ​ដ្ធិ​ហ្នឹង​ទៅ​ប្រកាន់​ថា​ទឹក​, ដី​, ភ្លើង​,​ខ្យល់​ថា​ជា​ខ្លួន​កើត​ទេ ? មិន​បាន​ទេ វា​គ្រាន់តែ​ជា​ធាតុ មិនមែន​សត្វ មិនមែន​បុគ្គល​ទេ តែ​ដោយ​អំណាច​អាសវ​ធម៌​ហ្នឹងឯង​ធ្វើ​ចិត្ត​តោង​ចាប់​អ្វី​ៗ​ថា​សុទ្ធតែ​ជា​របស់​ខ្លួន ។

តាម​ពិត​ទៅ​មិនមែន​សត្វលោក​យើង​ហ្នឹង​ប្រកាន់​ច្រើន​, ខឹង​ច្រើន​, ប្រាថ្នា​ច្រើន​នោះ​ទេ​គឺ​ដោយសារ​តែ​អំណាច​អាសវ​ធម៌​ហ្នឹង​វា​ត្រាំ​ទុក​រាប់​លាន​កោដិ​ឆ្នាំ​ក្នុង​ខន្ធ​សន្តាន​យើង​គ្រប់​គ្នា​ទើប​នាំ​ឱ្យ​ចេះ​តែ​យល់​ខុស ។

ដល់​អ​ញ្ចឹ​ង​ទៅ​ទើប​យើង​ទាំងអស់​គ្នា​គួរ​ឱ្យ​សង្វេគ​នឹង​ខ្លួនឯង​ក្រៃ​លែង​ណាស់ ហេតុនេះ​យើង​មិន​គួរ​ខំ​រក្សា​ឃុំគ្រង​អាសវ​ធម៌​តទៅ​ទៀត​ទេ​ព្រោះថា​វា​មិនមែន​ជា​យើង​ឯណា​, មិនមែន​ជា​អញ​ឯណា គី​ជា​លោភៈ​, ទិ​ដ្ធិ និង​មោហៈ​ទេតើ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ