ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំអីបន្តិចបន្តួចមុនចូលគេង ល្អឬទេ?

2 ឆ្នាំ មុន

នៅពេលអ្នកចង់ស្រកទម្ងន់ រឿងដំបូងដែលអ្នកគ្រោងនឹងហាមខ្លួនអ្នក គឺអាហារពេលយប់។ ទោះបីជាមនុស្សជាច្រើនជឿថាការញ៉ាំមុនពេលអ្នកចូលគេងអាចធ្វើឱ្យអ្នកឡើងទម្ងន់ក៏ដោយ នៅពេលនេះគេរកឃើញថា វាមានភាពផ្ទុយទៅវិញ។ គេថា ការញ៉ាំអាហារបន្តិចបន្តួចទ្រាប់ពោះមុនពេលចូលគេង ធ្វើឱ្យយើងស្រកទម្ងន់ និង…

នៅពេលអ្នកចង់ស្រកទម្ងន់ រឿងដំបូងដែលអ្នកគ្រោងនឹងហាមខ្លួនអ្នក គឺអាហារពេលយប់។ ទោះបីជាមនុស្សជាច្រើនជឿថាការញ៉ាំមុនពេលអ្នកចូលគេងអាចធ្វើឱ្យអ្នកឡើងទម្ងន់ក៏ដោយ នៅពេលនេះគេរកឃើញថា វាមានភាពផ្ទុយទៅវិញ។ គេថា ការញ៉ាំអាហារបន្តិចបន្តួចទ្រាប់ពោះមុនពេលចូលគេង ធ្វើឱ្យយើងស្រកទម្ងន់ និង មានអត្ថប្រយោជន៍ផ្សេងៗទៀតមកលើសុខភាពរបស់យើង។

១. វាអាចជួយអ្នកក្នុងការសម្រកទម្ងន់

ការមានអាហារសម្រន់តូចមួយ មុនពេលអ្នកចូលគេង ពិតជាអាចជួយអ្នកស្រក់ទម្ងន់បន្ថែមបានមួយចំនួនទៀត។ មនុស្សជាច្រើនជឿថា ការរំលាយអាហារ មានភាពយឺតនៅអំឡុងពេលគេង ដែលធ្វើឱ្យអ្នកឡើងទម្ងន់ ប៉ុន្តែការពិត ការរំលាយអាហាររបស់អ្នកគឺខ្ពស់នៅពេលយប់ ហើយត្រូវការថាមពលច្រើនដើម្បីឱ្យអ្នកគេងស្កប់។ ជាការពិត ការទទួលទានអាហារសម្រន់ក្រោយអាហារពេលល្ងាចអាចជួយឱ្យអ្នកបំបាត់ភាពឃ្លាន និងជៀសវាងការទទួលទានច្រើនពេកនៅពេលព្រឹក។ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ទទួលទាន​គ្រាប់​ធញ្ញជាតិ និង​ទឹកដោះគោ​តែ​មួយ​ចាន​ក្នុង​រយៈពេល ៩០ នាទី​ក្រោយ​អាហារ​ពេល​ល្ងាច អាច​ជួយ​អ្នក​សម្រក​ទម្ងន់​បាន។

២. អ្នកអាចគេងលក់ស្រួលជាងមុន

ការចូលគេងនៅលើពោះទទេ អាចធ្វើឱ្យអ្នកភ្ញាក់នៅពេលយប់ ហើយការគេងមិនបានគ្រប់គ្រាន់អាចនាំឱ្យមានផលវិបាកមិនល្អមួយចំនួនដូចជាការឡើងទម្ងន់ និងជំងឺបេះដូង។ ជំនួសឱ្យការឃ្លានគេងមិនលក់នៅពេលយប់ ចូរជ្រើសរើសអាហារសម្រន់ដែលមានសុខភាពល្អ មុនពេលចូលគេង ដើម្បីរីករាយនឹងការបិទភ្នែកប្រកបដោយគុណភាព។

៣. វាអាចជួយអ្នករក្សាម៉ាសសាច់ដុំ

អ្នកប្រហែលជាចំណាយពេលច្រើនម៉ោងនៅកន្លែងហាត់ប្រាណ និងលើកដុំដែកច្រើនដងក្នុងមួយសប្តាហ៍ ប៉ុន្តែប្រសិនបើអ្នកចូលគេងលើពោះទទេ វាពិតជាអាចបំផ្លាញរាល់ការខិតខំប្រឹងប្រែងរបស់អ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ឃ្លានមុនពេលចូលគេង រាងកាយរបស់អ្នកអាចឱ្យអ្នកមានអារម្មណ៍មិនស្ងប់ ដែលនឹងប៉ះពាល់ដល់ដំណេករបស់អ្នក និងធ្វើឱ្យសមត្ថភាពរាងកាយយឺតក្នុងការបំប្លែងប្រូតេអ៊ីនទៅជាសាច់ដុំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ