ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារតែជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូ មកពីចាក់សាំង ហើយប្រញ៉ាប់យកម៉ូតូ ទៅអោយក្មួយ ជិះដឹកឥវ៉ាន់អនឡាញ បែរជាទៅបុកខឿនថ្ម បែងចែកស្លាកសញ្ញាចរាចរណ៍នៅវត្តភ្នំ បណ្តាលឱ្យបែកក្បាលស្លា.ប់…

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូ មកពីចាក់សាំង ហើយប្រញ៉ាប់យកម៉ូតូ ទៅអោយក្មួយ ជិះដឹកឥវ៉ាន់អនឡាញ បែរជាទៅបុកខឿនថ្ម បែងចែកស្លាកសញ្ញាចរាចរណ៍នៅវត្តភ្នំ បណ្តាលឱ្យបែកក្បាលស្លា.ប់ ក្នុងថ្លុកឈាម​ភ្លាមៗ។ បុរសនោះ ជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ហើយបើកបរបោះពួយយ៉ាងលឿន។

ករណីគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ០១ និង ៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២២ នេះ នៅចំណុចរង្វង់មូលវត្តភ្នំ លើមហាវិថីព្រះនរោត្តម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

នគរបាល បានប្រាប់​ថា បុរសរងគ្រោះ មានឈ្មោះ សុខ ជា អាយុ ៣៥ឆ្នាំ ជាជាងសំណង់ មានទីលំនៅ នៅផ្ទះ​លេខ A២៨ អឺ១ ផ្លូវលេខ១៣០ ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FD-6070 ដោយមិនមានពាក់មួកសុវត្ថិភាព អោយបានត្រឹមត្រូវទេ តាមរង្វង់មូលវត្តភ្នំ ក្នុងទិសដៅពីជើងទៅត្បូង។

ប្រភព​ដដែល​ បានប្រាប់បន្តទៀតថា លុះមកដល់ចំណុចកើតហើតុ ដោយសារតែជនរងគ្រោះជិះ​ក្នុងល្បឿន​លឿនខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលទៅបុកខឿនថ្មបែកចែកស្លាកសញ្ញាចរាចរណ៍ បណ្តាលអោយខ្ទាតជិត ១០ម៉ែត្រ បោកក្បាលទៅថ្នល់បែកក្បាលហូរឈាមស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង។

ស្ត្រីជាម្តាយឈ្មោះ ចែម សារឿន អាយុ ៧៦ឆ្នាំ បានយំរៀបរាប់ថា រូបគាត់រាល់ថ្ងៃរស់នៅតែពីរនាក់កូន និង​ម្តាយទេ តែពេលនេះ កូនបានស្លាប់បាត់បង់ជីវិតហើយ តើអោយគាត់រំពឹងអ្នកណាទៀត? ព្រោះរាល់ថ្ងៃ​រស់ដោយសារកូនរកស៊ីចិញ្ចឹមប៉ុណ្ណោះនោះ និងម្តាយអស់ទីពឹងហើយ។

លោកយាយ ក៏បានស្រែកទ្រហោយំ រៀបរាប់ទៀត​ថា មុននេះ កូនប្រុសរបស់គាត់បានជិះម៉ូតូចេញ​ពីផ្ទះយក​ទៅចាក់សាំងអោយក្មួយ ដើម្បីយកទៅដឹកទំនិញអនឡាញ និងតែងតែយកទៅចាក់សាំង អោយជាប្រចាំរាល់ថ្ងៃ លុះដល់ថ្ងៃនេះ ក៏ជួបរឿងបែបនេះតែម្តង។

ក្រោយពេលកើតហតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌដូនពេញ ក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួត​ពិនិត្យ​ទៅលើសាកសពរបស់បុរសរងគ្រោះឃើញថា ពិតជាបានជិះម៉ូតូលឿនទៅបុកខឿនថ្មបែង​ចែកស្លាក​សញ្ញាចរាចរណ៍វត្តភ្នំ បោកក្បាលទៅនឹងថ្នល់ស្លាប់ដោយខ្លួនឯងនោះ ទើបបានប្រគល់សាកសពអោយ​ទៅក្រុម​គ្រួសារ យកទៅតម្កល់ធ្វើបុណ្យទៅតាមប្រពៃណី នៅវត្តទួលសង្កែ៕ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ