ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​មួយ​​គំរា.ម​បិទ ​FACEBOOK​ និង ​INSTAGRAM​ នៅ​អឺរ៉ុប

3 ឆ្នាំ មុន

មានការ​ប្រទាំង​ប្រទើស​គ្នា​ថ្មី​ទៀត​ហើយ រវាង​លោក​ MARK ZUCKERBERG ​និង​សហភាព​អឹ​រ៉ុ​ប ដោយ​កាលពី​ថ្ងៃ​ទី​៣ ខែ​​កុម្ភៈ ឆ្នាំ​២០២២ ថៅកែ​ក្រុមហ៊ុន ​META ​នោះ​ បាន​គូសបញ្ជាក់

សហរដ្ឋអាមេរិក ៖ មានការ​ប្រទាំង​ប្រទើស​គ្នា​ថ្មី​ទៀត​ហើយ រវាង​លោក​ MARK ZUCKERBERG ​និង​សហភាព​អឹ​រ៉ុ​ប ដោយ​កាលពី​ថ្ងៃ​ទី​៣ ខែ​​កុម្ភៈ ឆ្នាំ​២០២២ ថៅកែ​ក្រុមហ៊ុន ​META ​នោះ​ បាន​គូសបញ្ជាក់ ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​លោក​ថា FACEBOOK និង ​INSTAGRAM អាច​ចាកចេញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​ពី​អឺរ៉ុប ប្រសិនបើ​សហគ្រាស​របស់​លោក ពុំ​មាន​លទ្ធភាព​ប្រើប្រាស់​បណ្ដា​ទិន្នន័យ​របស់​បណ្ដា​អ្នក​ប្រើ​អឺរ៉ុប ដែល​មាននៅ​ក្នុង​ SERVEURS ឯ​សហ​រដ្ឋអាមេរិក​ទេ​នោះ​។

តាម​ពិត​ការ​សម្រេចចិត្ត​ដ៏​ចម្លែក​នោះ បណ្ដាល​មក​ពី​ទំនាស់​រឿង​ច្បាប់ រវាង​ក្រុមហ៊ុន​លោក​ MARK ZUCKERBERG​និង​សហភាព​អឹ​រ៉ុ​ប ទាក់ទិន​នឹង​រឿង​ទិន្នន័យ​របស់​ពួក​អ្នក​ប្រើប្រាស់​អឺរ៉ុប ដូច​ការ​លើក​ឡើង​របស់​កាសែត​អង់គ្លេស​THE GUARDIAN និង​សារព័ត៌មាន​អា​មេ​រិ​ក​ជា​ច្រើន​។

ក្រុមហ៊ុន​លោក​ MARK ZUCKERBERG ចាប់តាំងពី​ជិត​២​ឆ្នាំ​មក​ហើយ រង​ការ​ប៉ះពាល់​ដោយសារ​ការ​កែប្រែ​ច្បាប់​នានា​​របស់​អឹ​រ៉ុ​ប ដែល​លោក​ ZUCKERBERG ថា បង្កើត​ការ​លំបាក​ដល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​លោក​។ ក្រុមហ៊ុន​META ​លើក​ឡើងជា​ពិសេស ការ​សម្រេច​កាលពី​ឆ្នាំ​២០២០ របស់​តុលាការ​យុ​ត្តិ​​ធម៌​សហភាព​អឺរ៉ុប ទាក់ទិន​នឹង​PRIVACY SHIELD ។

កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​ចុះហត្ថលេខា ស្ដី​ពី​ការ​ផ្ទេរ​និង​ការ​ស្តុក​បណ្ដា​ទិន្នន័យ របស់​ពួក​អ្នក​ប្រើ​អឹ​រ៉ុ​ប​នៅ​សហ​រដ្ឋអាមេរិក​។ កិច្ចព្រមព្រៀង​នេះ ​បច្ចុប្បន្ន​ជា​កម្មវត្ថុ​នៃ​ការ​ពិនិត្យ​ដោយ​ល្អិតល្អន់ ដោយ​សហភាព​អឹ​រ៉ុ​ប​ដែល​យល់​ថា បណ្ដា​​ការ​ធានា​ប្រឆាំង​ចារកម្ម ដោយ​បណ្ដា​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​អា​មេ​រិ​ក​មាន​ភាព​ខ្សោយ​ពេក​។

តាម​លោក​ ZUCKERBERG ថា សហគ្រាស​របស់​លោក​នឹង​ចាត់​បណ្ដា​វិធានការ​តបត​វិញ​ពិសេស​លែង​ផ្ដល់​សេវាកម្ម​សំខាន់​ៗ​​របស់​ខ្លួន​ដូច​ជា FACEBOOK និង​ INSTAGRAM ទៅ​អឺរ៉ុប​ ក៏​ទោះបី​ពេល​នេះ​ក្រុមហ៊ុន​នោះ​ជួប​ប្រទះ សភាពការណ៍​ធ្លាក់​ចុះ​ខាង​ហិរញ្ញវត្ថុ ​និង​លទ្ធផល​មិនល្អ​នៃ​សេវាកម្ម​របស់​ខ្លួន​ក្ដី​។ ជា​លើក​ដំបូង​ដែល​ FACEBOOK មានការ​ចុះ​​ថយ​នៃ​ចំនួន​អ្នក​ប្រើ ពុំ​ធ្លាប់​មាន​តាំងពី​បង្កើត​វា​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo