ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​អ៊ុយ​ក្រែ​ន ​អា​មេ​រិ​ក​នៅ​តែ​ថា​មិន​បញ្ជូន​ទ័ព​ចូលរួម​ក្នុង​សង្គ្រាម​ប្រឆាំង​រុ​ស្សុី

3 ឆ្នាំ មុន

ទីប្រឹក្សា​សេត​វិមាន​ទទួល​បន្ទុក​សន្តិសុខ​ជាតិ លោក​JAKE SULLIVAN អះអាង​នា​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ថា សហរដ្ឋអាមេរិក​ដែល​ដាក់​ពង្រាយ​ទាហាន​បន្ថែម​៣.០០០​នាក់​ទៀត​នៅ​អឺរ៉ុប​នោះ នឹង​មិន​ប​ញ្ជូនក​ង​ទាហាន​​ទាំងនោះ ចូលរួម​ក្នុង​សង្គ្រាម​មួយ​ប្រឆាំង​

ប្រទេស​រុ​ស្សុី​-​អ៊ុយ​ក្រែ​ន ៖ ទីប្រឹក្សា​សេត​វិមាន​ទទួល​បន្ទុក​សន្តិសុខ​ជាតិ លោក​JAKE SULLIVAN អះអាង​នា​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ថា សហរដ្ឋអាមេរិក​ដែល​ដាក់​ពង្រាយ​ទាហាន​បន្ថែម​៣.០០០​នាក់​ទៀត​នៅ​អឺរ៉ុប​នោះ នឹង​មិន​ប​ញ្ជូនក​ង​ទាហាន​​ទាំងនោះ ចូលរួម​ក្នុង​សង្គ្រាម​មួយ​ប្រឆាំង​រុ​ស្សុី​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​។

តាម​ទូរទស្សន៍​FOX NEWS លោក​JAKE SULLIVAN អះអាង​ថា ប្រធានាធិបតី​លោក​ចូ​បៃ​ដិ​ន​និយាយ​យ៉ាង​ច្បាស់ ចាប់​តាំងពី​ច្រើន​ខែ​មក​ហើយ​ថា សហរដ្ឋអាមេរិក​នឹង​មិន​បញ្ជូន​កងទ័ព ដើម្បី​ធ្វើសង្គ្រាម​មួយ​ឬ​ធ្វើសង្គ្រាម​ជាមួយ​រុ​ស្សុី​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​។

លោក​បន្ត​ថា យើង​បាន​បញ្ជូន​កងទ័ព​ទៅ​កាន់​អឹ​រ៉ុ​ប ដើម្បី​ការពារ​ដែនដី​របស់​អូតង់​។ លោក​JAKE SULLIVAN ក៏​អះអាង​តាម​ទូរទស្សន៍​NBC​ដែរ​ថា ការ​បង្កើន​ភាព​តានតឹង​ខាង​យោធា និង​ការ​លុកលុយ​របស់​រុ​ស្សុី​ចូល​អ៊ុយ​ក្រែ​ន​អាច​កើត​មាន​ក្នុង​ពេល​ណាមួយ​។ លោក​ថា​យើង​គិត​ថា រុ​ស្សុី​បាន​ដាក់​ពង្រាយ​បណ្ដា​សមត្ថភាព​ដើម្បី​បើក​ធ្វើ​ប្រតិ​បត្តិការ​យោធា​ធំ​មួយ​នៅ​អ៊ុយ​ក្រែ​ន ហើយ​យើង​នឹង​ធ្វើការ​ដោយ​ដុតដៃដុតជើង ដើម្បី​រៀបចំ​ការ​ឆ្លើយ​តប​មួយ​។

លោក​បៃ​ដិ​ន​បាន​គៀងគរ​បណ្ដា​សម្ព័ន្ធមិត្ត​យើង ពង្រឹង​នឹង​ធានា​កិច្ច​ការពារ​បណ្ដា​សម្ព័ន្ធមិត្ត​នៅ​ចង្កេះ​ខាងកើត ហើយ​ផ្ដល់​ការ​ជួយ​ទ្រទ្រង់​ខាង​សម្ភារ​ដល់​អ៊ុយ​ក្រែ​ន​។​លោក​ក៏​បាន​ស្នើ​ដល់​រុ​ស្សុី ឲ្យ​ប្រកាន់​យក​ផ្លូវ​ការទូត​មួយ ដើម្បី​ចាក​ចេញពី​វិបត្តិ​។

ប្រភព​ស៊ើ​ប​ការណ៍​អា​មេ​រិ​ក​វាយតម្លៃ​ថា ៧០%​នៃ​ឧបករណ៍​យោធា​ចាំបាច់ សម្រាប់​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន រុ​ស្សុី​បាន​បញ្ជូន​ទៅ​រួច​ហើយ​។ រុ​ស្សុី​មាន​សមត្ថភាព​គ្រប់គ្រាន់​ជាមួយ​ការ​បញ្ជូនទាហាន​ដល់​១៥០.០០០​នាក់ សម្រាប់​ការ​វាយលុក​មួយ​ក្នុង​ពេល​២​ស​ប្ដា​ហ៍​ទៀត​។

បណ្ដា​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​អា​មេ​រិ​ក​មិន​និយាយ​ថា តើ​ប្រធានាធិបតី​រុ​ស្សុី​លោក​វ្លា​៉​ឌី​មៀរ​ពូ​ទី​ន ធ្វើការ​សម្រេច​ឲ្យ​វាយលុក​ ឬ​មិន​វាយលុក​ឡើយ? តែ​បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កថា ​លោកពូ​ទី​ន ចង់​ផ្ដល់​រាល់​ការ​ជ្រើសរើស​ថា តើ​លុកលុយ​ចូល​មួយ​ផ្នែក​នៃ​តំបន់​បំបែក​ខ្លួន​ DONNBASS ឬ​ក៏​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​ទាំងមូល​?៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo