ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កសាង​មហាកំពែង​ប្រឆាំង​កូ​វី​ដ ​តាម​បណ្ដោយ​ព្រំដែន​ជាប់​មី​យ៉ា​ន់​ម៉ា

3 ឆ្នាំ មុន

នៅ​តាម​ព្រំដែន​ចិន​-​មី​យ៉ា​ន​ម៉ា ជញ្ជាំង​ព្រំដែន​ដ៏​ធំ​មួយ​កំពុង​តែ​កសាង​តាម​ការ​ផ្ដួចផ្ដើម​គំនិត​របស់​ចិន​

ប្រទេស​ចិន​-​មី​យ៉ា​ន់​ម៉ា ៖ នៅ​តាម​ព្រំដែន​ចិន​-​មី​យ៉ា​ន​ម៉ា ជញ្ជាំង​ព្រំដែន​ដ៏​ធំ​មួយ​កំពុង​តែ​កសាង​តាម​ការ​ផ្ដួចផ្ដើម​គំនិត​របស់​ចិន​។

ការ​កសាង​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ ក្នុង​គោលបំណង​ការពារ​ប្រទេស ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​-១៩ ខណៈ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ក្រុង​ប៉េ​កាំ​ង កំពុង​តែ​ប្រព្រឹត្ត​ទៅ​។ តាម​កាសែត​អា​មេ​រិ​ក​ WALL STREET JOURNAL​ ថា ជញ្ជាំង​ព្រំដែន​នេះ មាន​ប្រវែង​ដល់​ទៅ​ជិត​៥.០០០​គីឡូម៉ែត្រ ដោយ​ដាក់​ឈ្មោះ​ថា មហាកំពែង​ប្រឆាំង​កូ​វី​ដ​។

ទោះបី​យ៉ាងណា​អ្នក​ជំនាញការ​មួយ​ចំនួន​យល់​ថា ហេតុផល​សុខាភិបាល​គ្រាន់តែ​ជា​លេស​មួយ ដើម្បី​ឲ្យ​ចិន​អាច​ទប់ស្កាត់​ការ​ធ្វើ​អន្តោប្រវេសន៍​មក​ពី​មី​យ៉ា​ន់​ម៉ា​ជិតខាង ១​ឆ្នាំ​បន្ទាប់​ពី​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​នោះ​មក​។

តាម​លោក​ DAVID BRENNER អ្នក​ស្រាវជ្រាវ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​មួយ ស្ដី​ពី​ព្រំដែន​មី​យ៉ា​ន់​ម៉ា​ថា កូ​វី​ដ​-១៩​អាច​ឲ្យ​រដ្ឋាភិបាល​ចិន អនុវត្ត​បណ្ដា​វិធានការ ដែល​បាន​គ្រោងទុក​តាំងពី​យូរយារ​ណាស់​មក​ហើយ ។ កូ​វី​ដ​-១៩​អាច​ជា​ហេតុ​ផល​ផ្លូវ​ការណ៍ ដែល​ចិន​បាន​លើក​ដើម្បី​កា​សាង​មហាកំពែង​នោះ​។ ប៉ុន្តែ​ចេតនា​នោះ​របស់​ចិន​ពិតជា​មាន​តាំងពី​យូរ​មក​ហើយ និង​បន្ទាប់​ពី​មានការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​។

លោក​បន្ត​ថា ​ជញ្ជាំង​ព្រំដែន​នោះ ក៏​នឹង​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ខាង​បរិស្ថាន​នានា​នៅ​ក្នុង​តំបន់ ព្រោះ​ការ​កសាង​នឹង​នាំ​ឲ្យ​មានការ​បំពុល​ខ្លាំង​បំផុត​។ លើស​ពី​នេះ​ទៀត ពលរដ្ឋ​ចិន​នៅ​តាម​ព្រំដែន​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​សំណង់​ដ៏​ធំ​នោះ​ទៀត​ផង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo