១ ខែបើក ២ សាខា ! ធនាគារ ជីប ម៉ុង បើកសាខាថ្មីមួយទៀតនៅផ្សារទំនើប ជីប ម៉ុង ៥៩៨ ម៉ល
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ នេះ ធនាគារ ជីប…
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ នេះ ធនាគារ ជីប…
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ នេះ ធនាគារ ជីប ម៉ុង បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ធនាគារ ជីប ម៉ុង សាខា ៥៩៨ ម៉ល ដែលមានទីតាំងស្ថិតនៅផ្សារទំនើប ជីប ម៉ុង ៥៩៨ ម៉ល ។ កម្មវិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាភាគទុនិកធនាគារ ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាភាគទុនិកធនាគារ ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សា ភិបាល និងជាភាគទុនិកធនាគារ ជីប ម៉ុង, លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំធនាគារ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ ។
ក្នុងឱកាសដ៏អធិកអាធមនោះ លោក ចន ប៊ែល បានមានប្រសាសន៏ថា ៖ «ខ្ញុំពិតជាមានមោទកភាពជាខ្លាំង ដែលធនាគារ ជីប ម៉ុង រីកចម្រើនខ្លាំងដូចនេះ ។ កាលពីសប្តាហ៏មុនយើងទើបតែបានបើកសាខានៅផ្សារទំនើប ជីប ម៉ុង សែនសុខម៉ល ប៉ុណ្ណោះ តែសប្តាហ៏នេះយើងក៏បានបើកសម្ពោធសាខាថ្មីមួយទៀត ។ ក្រៅពីបើកសាខាដើម្បីបំពេញតម្រូវការផ្នែកហរិញ្ញវត្ថុ និងខិតឱ្យកាន់តែជិតអតិថិជន វត្តមានធនាគារ ជីប ម៉ុង ក៏នឹងចូលរួមជាចំណែក ក្នុងការជួយលើកមុខមាត់តំបន់ឬស្សីកែវឱ្យកាន់តែមានសក្តានុពល តាមរយៈការទាក់ទាញវិនិយោគគិនទាំងក្នុង និងក្រៅប្រទេស ឱ្យមានភាពជឿជាក់ និងធ្វើការវិនិយោគក្នុងតំបន់ឬស្សីកែវផងដែរ» ។
លោកបានបន្តថា ធនាគារ ជីប ម៉ុង សាខា ៥៩៨ ម៉ល មានលក្ខណៈទូលាយ និងផាសុកភាពខ្ពស់ ។ ការរចនាមានភាពទាន់សម័យ និងទាក់ទាញ ។ គ្រប់គ្រឿងបរិក្ខារ ដែលយើងបានបំពាក់ សុទ្ធសឹងតែជាម៉ាកផលិតផល ដែលមានគុណភាព និងប្រណីតភាព ។ យ៉ាងណាមិញ គោលដៅរួមរបស់យើង គឺធ្វើយ៉ាងណាឱ្យអតិថិជនមានភាពងាយស្រួល និងពេញចិត្តជាមួយនឹងបរិយាកាសក្នុងសាខារបស់យើង ខណៈពេលអញ្ជើញមកធ្វើប្រតិបត្តិការហរិញ្ញវត្ថុ ។ ខ្ញុំសង្ឃឹមថា អតិថិជននឹងពេញចិត្តជាមួយសាខាថ្មី ៥៩៨ ម៉ល នេះ ។
ក្នុងឱកាសអបអរសារទរ «ពិធីសម្ពោធជាផ្លូវការ ធនាគារ ជីប ម៉ុង សាខា ៥៩៨ ម៉ល» នេះ ធនាគារ ជីប ម៉ុង នឹងធ្វើកម្មវិធីរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី ២៦ ដល់ ២៨ ខែមករា ឆ្នាំ ២០២២ រាល់អតិថិជនដែលបើកគណនីថ្មី, ដាក់ប្រាក់បញ្ញើ, ស្នើកម្ចីគ្រប់ប្រភេទ, ឬសាកសួរព័ត៌មាននានា នឹងទទួលបានកាដូដ៏ស្រស់ស្អាតជាច្រើនផងដែរ ។ ការផ្តល់ជូននេះមានតែនៅ ធនាគារ ជីប ម៉ុង សាខា ៥៩៨ ម៉ល តែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង សាខាផ ៥៩៨ ម៉ល គឺជាសាខាទី ១៣ របស់ធនាគារ ជីប ម៉ុង ។ សព្វថ្ងៃធនាគារ ជីប ម៉ុង មាន ១០ សាខាស្ថិតនៅទីក្រុងភ្នំពេញ និង ៣ សាខាទៀតស្ថិតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប ។ ក្នុងឆ្នាំ ២០២២ នេះ ធនាគារ ជីប ម៉ុង គ្រោងនឹងពង្រីកសាខាជាបន្តបន្ទាប់ផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទ ៖ ០៨១/០៦៦ ៨១១ ៩១១ ៕ ដោយសហការ
ចែករំលែកព័តមាននេះ