ប្រទេសចិន ៖ ការបង្ខាំងដ៏យូរទីក្រុងស៊ីអានភាគខាងជើងចិន ត្រូវបានលុបចោលវិញហើយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។ នេះជាការប្រកាសរបស់អាជ្ញាធរ។ ប្រជាជន១៣លាននាក់នៃទីក្រុងបូរាណអតីតរាជធានីចិននោះ ត្រូវជាប់ក្នុងការបង្ខាំងឲ្យនៅក្នុងផ្ទះ អស់ពេល១ខែ ចាប់តាំងពីការអនុវត្តចត្តាឡីស័កនៅទីក្រុងវូហាន ចំណុចចាប់ផ្ដើមនៃការឆ្លងរាលដាលនៃកូវីដ-១៩កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០មក។
ក្នុងទីក្រុងដ៏ធំនោះ សរុបមានអ្នកឆ្លងក្នុងស្រុកជាង២.១០០នាក់។ ចំនួនអ្នកឆ្លងកូវីដជាផ្លូវការនៅចិនមានតិចតួច បើប្រៀបធៀបទៅនឹងកន្លែងនានាទៀតនៃពិភពលោក។ សាលាក្រុងស៊ីអាន នាថ្ងៃទី២៤ ខែមករា បាននិយាយថា ចាប់ពីពេលនេះទៅការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗត្រូវបានស្ដារឡើងវិញហើយ។ បណ្ដាហាងទំំនិញអាចបើកឡើងវិញក៏ដូចជាផ្នែកដឹកជញ្ជូនសាធារណៈ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ