ខេត្តព្រៃវែង-កណ្តាល ៖ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចព្រំដែនអន្តរជាតិកោះរកា និងក្អមសំណរបានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ធ្នូ នេះថា ក្រុមផ្ទះបែត្រីជនជាតិវៀតណាមដែលបានបណ្តែតខ្លួនតាមដងទន្លេមេគង្គចេញពីរាជធានីភ្នំពេញ ចុះមកជាប់គាំងនៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរនៃស្រុកលើកដែក ខេត្តកណ្តាល និងច្រកទ្វារព្រំដែនអន្តរជាតិកោះរកា នៃស្រុកពាមជរ ខេត្តព្រៃវែងនាពេលកន្លងមក មកដល់ពេលបច្ចុប្បន្ននេះ គឺកំពុងស្ថិតនៅទីតាំងដដែល មិនបានបំលាស់ទីទៅណានោះទេ ហើយចំនួនផ្ទះបែក៏នៅរក្សាដដែលផងដែរ ប៉ុន្តែចំនួនមនុស្សមានការប្រែប្រួលខ្លាំងគឺបាត់មនុស្សអស់ច្រើន។ សូមរំលឹក៖ បែរត្រីនិងផ្ទះបណ្តែតទឹកវៀតណាម នៅតែទើរត្រឹមច្រកព្រំដែនកម្ពុជានៅឡើយ
ប្រភពព័ត៌មានដដែលនេះ បានអោយដឹងទៀតថា កាលពីពេលដែលចុះមកដល់ក្បែរព្រំដែនដំបូង ផ្ទះបែត្រីទាំងអស់ មានចំនួន១១៦បែ គឺខាងក្អមសំណរ៨០បែ និងកោះរកា៣៦បែ និងមានមនុស្សសរុបប្រមាណជាង១០០០នាក់ ដោយគោលបំណង គឺចង់ឆ្លងព្រំដែនចូលទៅប្រទេសវៀត ដែលជាស្រុកកំណើតខ្លួនវិញ។
ប៉ុន្តែដោយភាគីខាងវៀតណាមបានបិទព្រំដែន មិនព្រមទទួលយកប្រជាជនខ្លួនអោយចូលប្រទេសវិញ ដោយឈរលើហេតុផលវិបត្តិកូវីដនោះ ទើបធ្វើអោយមនុស្សទាំងអស់នៅលើផ្ទះបែត្រី ត្រូវជាប់គាំងនៅមួយកន្លែង។
ទោះជាបែបនេះក្តី ជនជាតិវៀតណាមទាំងនោះ នៅតែចិញ្ចឹមចិត្តចង់ឆ្លងព្រំដែនចូលទៅប្រទេសរបស់ខ្លួនវិញ អោយទាល់តែបាន ទើបពួកគេបានបន្តរស់នៅលើផ្ទះបែត្រី នៅក្បែរមាត់ច្រកទ្វាព្រំដែនទាំង២អស់រយៈពេលជាច្រើនខែ ប៉ុន្តែបំណងមួយនេះនៅតែមិនបានសម្រេច ធ្វើអោយពួកគេជួបប្រទះនៅបញ្ហា ដាច់ស្បៀង ទើបបង្ខំចិត្តអោយពួកគេ ត្រូវជិះទូកតូចៗ វិលត្រឡប់ទៅកាន់ទីកន្លែងចាស់វិញ ( មកពីកន្លែងណា ត្រឡប់ទៅកន្លែងនុះវិញ ) ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងផ្ញើថវិកា ក៏ដូចជាស្បៀងអាហារ មកអោយអ្នកដែលនៅដេកចាំលើផ្ទះបែត្រី នៅក្បែព្រំដែននេះ។
ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន នៃស្រុកទាំងពីរ បានអោយដឹងថា បច្ចុប្បន្ននេះ មនុស្សនៅលើផ្ទះបែត្រីទាំងនោះ គឺមានប្រមាណតែជាង១០០នាក់ប៉ុណ្ណោះ គឺពួកគេនៅដេកចាំបែត្រី…..។
ចែករំលែកព័តមាននេះ