ដោះស្រាយក្រៅប្រព័ន្ធតុលាការ ទំនាស់រឿងដីធ្លីនៅខេត្តកំពត
- កំពត
ខេត្តកំពត ៖ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត រួមទាំងលោកអភិបាលរងខេត្ត ស្រុក ក្រុង និងមន្ត្រីជំនាញ កាលពីព្រឹកថ្ងៃទី២២…
ខេត្តកំពត ៖ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត រួមទាំងលោកអភិបាលរងខេត្ត ស្រុក ក្រុង និងមន្ត្រីជំនាញ កាលពីព្រឹកថ្ងៃទី២២…
ខេត្តកំពត ៖ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត រួមទាំងលោកអភិបាលរងខេត្ត ស្រុក ក្រុង និងមន្ត្រីជំនាញ កាលពីព្រឹកថ្ងៃទី២២ ធ្នូ នេះ បានបើកវេទិកាសាធារណក្រៅប្រពន្ធ័តុលាការនៅសាលាខេត្តកំពត ដោយលោកបានមានប្រសាសន៍ថា ការដោះស្រាយថ្ងៃនេះភាគច្រើនគឺទំនាស់រឿងដីធ្លីតែម្ដង ។
ឯកឧត្តមម៉ៅ ធនិន មានប្រសាសន៍ទៀតថា សុំអោយពុកម៉ែបងប្អូន និងមន្ត្រីទាំងអស់ចូលរួមក្នុងការដោះស្រាយ ព្រោះលោកក្នុងនាមជាថ្នាក់ដឹកនាំមិនអាចដោះតែម្នាក់ឯងបាននោះទេ ចាំបាច់ត្រូវមានភាគីពាក់ពន្ធ័ចូលរួម ។ ឯកឧត្តមម៉ៅ ធនិន បានលើកយកករណីដីទំនាស់ក្នុងវត្តវាលពួច ក្នុងសង្កាត់អណ្ដងខ្មែរ ក្រុងកំពត នេះ មានផ្ទែដីចំនួន២ម៉ឺន៨ពាន់ម៉ែត្រការ៉េ ដែលមានប្រជាពលរដ្ឋ៧គ្រួសារ មកពីភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ចោទថា ព្រតេជ្ជគុណ ចាន់ សុវណ្ណ យកដីពួកគាត់ទាំង៧គ្រួសារ ។ ឯកឧត្តម ម៉ៅ ធនិន បានសួរភាគីទាំងព្រះសង្យ និងប្រពលរដ្ឋទាំង៧គ្រួសារ ។
ដោយឡែក លោកនាក់ សុវណ្ណារី អតីតអភិបាលក្រុងកំពត និងបច្ចុប្បន្នជាអភិបាលស្រុកទឹកឈូមានប្រសាសន៍ដែរថា ដីប្រជាពលរដ្ឋទំនាស់នៅក្នុងវត្តនេះ ជាដីគម្របព្រៃឈើ។ លោកថា ដីពាក់ព័ន្ធក្នុងវត្តនេញ ប្រជាពលរដ្ឋទាមទារអោយអាជ្ញាធរធ្វើប្លង់កម្មសិទ្ធិអោយ តែអាជ្ញាធរមិនព្រមធ្វើជូនឡើយ។
ចំណែកលោកនាក់ យឹតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តថា ដីដែលប្រជាពលរដ្ឋទាមទារយកនោះ ជាដីអាជ្ញាធរបានបោះបង្គោលកំណត់ព្រំដីវត្តរួចហើយ ។ លោកនិយាយថា ដីនៅក្នុងបរវេនវត្តវាលពួចនោះ ក៏មានទួលអង្គចំនួន៧ផងដែរសម្រាប់អ្នកភូមិបែបន់យ៉ាងស័ក្តិសិទ្ធ។ ឯកឧត្តមម៉ៅ ធនិន បានសួរទៅប្រជាពលរដ្ឋទាំង៧គ្រួសារថា តើក្នុងគ្រួសារនីមួយៗមានដីប៉ុន្មានហិកតា ។ តែម្ចាស់ដីនិយាយថា ក្នុងគ្រួសារនិមួយៗយ៉ាងតិចមានដីចំនួន៣ហិកតាទៅ៣០ហិកតា ។ ឯកឧត្តមម៉ៅ ធនិន ដកដង្ហើមធំហើយមានប្រសាសន៍ថា ស្មានតែម្នាក់មានដីតែ3/4/5ម៉ែត្រ។
ឯកឧត្តមម៉ៅធនិន បិទការតវ៉ា ព្រោះយោងទៅតាមការអាជ្ញាធរមូលដ្ឋានសម្រេចដកទាំងអស់នោះប្រគល់អោយវត្តវិញ ។ បើតាមការអោយដឹងពីលេខាធិការសាលាខេត្តកំពតនិយាយប្រាប់ថា ការដោះស្រាយនៅព្រឹកនេះ មានចំនួន១៦ករណី ក្នុងនោះមានរឿងកូនស្រីបណ្ដេញម្ដាយចេញពីផ្ទះ និងករណីបងប្អូនបង្កើតមិនព្រមចែកទ្រព្យមរតកម្ដាយឪពុក ។
ចែករំលែកព័តមាននេះ