ការប្រណាំងកង់ថ្នាក់ជាតិ ជាការបង្កើនថាមពលដ៏ខ្លាំងក្លាសម្រាប់ស៊ីហ្គេមឆ្នាំ2022
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមការអះអាងរបស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានវាយតម្លៃយ៉ាង
រាជធានីភ្នំពេញ ៖ យោងតាមការអះអាងរបស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានវាយតម្លៃយ៉ាង
រាជធានីភ្នំពេញ ៖ យោងតាមការអះអាងរបស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានវាយតម្លៃយ៉ាងមុតមាំថា ការប្រកួតថ្នាក់ជាតិ ដែលនឹងធ្វើឡើងពីថ្ងៃទី១១ ដល់១៣ មករា ឆ្នាំ២០២២ គឺជាការបង្កើនថាមពល ដ៏ខ្លាំងក្លាសម្រាប់ស៊ីហ្គេម នៅវៀតណាមឆ្នាំ២០២២ និងស៊ីហ្គេម នៅកម្ពុជានាឆ្នាំ២០២៣ ។
អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺយើងបើកទូលាយសម្រាប់កីឡាករ កីឡាការិនី ទាំងប្រភេទកង់គួក និងកង់ភ្នំ ដែលពីរប្រភេទនេះ គឺជាការប្រកួតជំនាញកម្រិតខ្ពស់ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិផង និងផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីមកពីបណ្តាក្លិប-សមាគមទូទាំងប្រទេសបានបញ្ចេញសមត្ថភាពផង ។ នេះជាផែនការគោលដៅរបស់សហព័ន្ធ ក្នុងការសម្រិតសម្រាំងកីឡាករ កីឡាការិនី ដែលមានសិទ្ធផលខ្ពស់ៗ ដើម្បីត្រៀមហ្វឹកហាត់បន្ថែម ត្រៀមគោលដៅស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ក៏ដូចជាគោលដៅ ស៊ីហ្គេម
លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
ផ្នែកដ៏សំខាន់មួយទៀត គឺការដកស្រង់បទពិសោធន៍លើការរៀបចំបច្ចេកទេសរបស់មន្ត្រីរៀបចំការប្រកួត ដោយសារទីតាំងប្រកួតនៅក្នុងខេត្តសៀមរាបនេះ គឺជាទីតាំងប្រកួតលើផ្នែកកង់គួក និងកង់ភ្នំ សម្រាប់គោលដៅនៃការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម
ឆ្នាំ២០២៣ របស់កម្ពុជាផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធខ្មែរកីឡាទោចក្រយានបានឲ្យដឹងពីការប្រកាសបើកទទួលចុះឈ្មោះចូលរួមប្រកួតរបស់កីឡាករ កីឡាការិនី ស្ដីពីការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ (ពន្យារពេល) ដែលគ្រោងធ្វើឡើងនាថ្ងៃទី១១-១៣ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
ការទទួលពាក្យចូលរួមប្រកួត នឹងបន្តធ្វើជារៀងរាល់ថ្ងៃ រហូតដល់បិទបញ្ចប់ការចុះឈ្មោះ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ ដូច្នេះ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្លិប-សមាគម ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត មេត្តាជ្រាបថា ក្រោមគម្រោងជំនួយឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយសាលាខេត្តសៀមរាប និងក្លិបម៉ូតូប៊េអឹមដាប់ប៊លយូកម្ពុជា នឹងរៀបចំការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៣ ខែមករា
ឆ្នាំ២០២២ នៅខេត្តសៀមរាប។
សេចក្ដីជូនដំណឹងខាងលើក៏បានបញ្ជាក់ពីវិញ្ញាសាដែលត្រូវដាក់ឲ្យប្រកួតរួមមាន៖ ប្រភេទកង់គួក (Road Bike) មាន៖ ១.កង់គួកបុរសថ្នាល (Man Junior Road Bike), ២.កង់គួកបុរសឈុតធំ (Man Elite Road Bike) និង ៣.កង់គួកបុរស (Man Master Road Bike) ។ ប្រភេទកង់ភ្នំ (Mountain Bike) មាន៖ ១.កង់ភ្នំបុរសថ្នាល (Man Junior Mountain Bike), ២.កង់ភ្នំបុរសឈុតធំ (Man Elite Mountain Bike), ៣.កង់ភ្នំនារី (Women Mountain Bike)និងទី៤.កង់ភ្នំបុរស(Man Master Mountain Bike)៕
ចែករំលែកព័តមាននេះ