- ក្រចេះ
ភ្នំពេញ៖ អំពើហិង្សា ទោះក្នុងទម្រង់ណាក៏ដោយ ត្រូវបានរាជរដ្ឋាភិបាល ខិតខំលុបបំបាត់ ដោយមានទាំងបង្កើតច្បាប់ជាច្រើន ពិសេសច្បាប់ ស្តីពី ការទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ…
ភ្នំពេញ៖ អំពើហិង្សា ទោះក្នុងទម្រង់ណាក៏ដោយ ត្រូវបានរាជរដ្ឋាភិបាល ខិតខំលុបបំបាត់ ដោយមានទាំងបង្កើតច្បាប់ជាច្រើន ពិសេសច្បាប់ ស្តីពី ការទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ…
ភ្នំពេញ៖ អំពើហិង្សា ទោះក្នុងទម្រង់ណាក៏ដោយ ត្រូវបានរាជរដ្ឋាភិបាល ខិតខំលុបបំបាត់ ដោយមានទាំងបង្កើតច្បាប់ជាច្រើន ពិសេសច្បាប់ ស្តីពី ការទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។ អំពើហិង្សាក្នុងគ្រួសារ គឺសំដៅលើអំពើហិង្សា ដែលកើតមាន និងអាចកើតមានទៅលើប្តី ឬប្រពន្ធ កូនក្នុងបន្ទុក និងជនទាំងឡាយរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ។
ក្នុងសម័យតេជោនេះទៅហើយ នៅកើតមានករណីប្រើហិង្សាលើកុមារីជាអ្នកបម្រើ ហើយអ្នកប្រព្រឹត្តិអំពើខុសច្បាប់នោះ គឺជាមេបញ្ជាការកងរាជអាវុធហត្ថ ក្រុងក្រចេះ ខេត្តក្រចេះ ថែមទៀត។ នោះគឺកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងក្រចេះ បានប្រើអំពើហិង្សាលើកុមារី ២នាក់ ដែលជាអ្នកបម្រើ ក្នុងភូមិគ្រឹះរបស់លោក ដោយសារតែរឿងធ្វើឲ្យឆ្កែ ១ក្បាល លង់ទឹកអាងងាប់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។
កុមារីរងគ្រោះពីរនាក់នោះ អាយុ ១២ឆ្នាំ ជាអ្នកបម្រើ នៅក្នុងភូមិគ្រឹះរបស់លោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងក្រចេះ ស្ថិតនៅចំណុចភូមិរកាកណ្ដាល ឃុំរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។ ក្រោយបែកការណ៍ ករណីអំពើហិង្សានោះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសថា មេបញ្ជាការប៉េអឹម ក្រុងក្រចេះ ទេព ហ៊ុយ និងបក្សពួក ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ ពាក់ព័ន្ធការប្រើប្រាស់ហិង្សាលើកូនឈ្នួល ២នាក់ ជាកុមារី អាយុ ១២ឆ្នាំ យ៉ាងឃោរឃៅ ហើយបង្ខំឲ្យក្មេងស្រីរងគ្រោះ អង្គុយសំពះផ្នូរខ្មោចឆ្កែ និងស៊ីអាចម៍ឆ្កែថែមទៀត។
លោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជារការកងរាជអាវុធហត្ថ ក្រុងក្រចេះ មានប្រពន្ធ ជាថៅកែហាងលក់ទូរស័ព្ទដ៏ធំជាងគេ ក្នុងខេត្តក្រចេះ យីហោ «លាងហ៊ុយ ប្រេន»។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ ខេត្តក្រចេះ បើកការស៊ើបអង្កេត តាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការសាលាដំបូង ខេត្តក្រចេះ លើករណីប្រើអំពើហិង្សាលើក្មេងស្រី ជាកូនឈ្នួល បម្រើការនៅក្នុងភូមិគ្រឹះ បណ្ដាលឲ្យរងរបួស ដេកពេទ្យ។
អំពើហិង្សាលើកុមារីអ្នកបម្រើទាំង ២នាក់នោះ កើតឡើងដោយសារតែកុមារីអ្នកបម្រើម្នាក់ ខឹងកូនថៅកែ ជេរប្រមាថឪពុកម្តាយនាង ហើយក្រោយមក នាងក៏ច្រានឆ្កែរបស់ថៅកែ ១ក្បាល ទម្លាក់អាងទឹក ហើយងាប់ឆ្កែនោះ កាលពីថ្ងៃទី២៣តុលា ធ្វើឲ្យលោកមេបញ្ជាការប៉េអឹម ខឹង និងរកមុខអ្នកធ្វើ។ រហូតដល់ថ្ងៃទី២៧តុលា ទើបម្ចាស់ផ្ទះ បានឆែកកាមេរ៉ាសុវត្ថិភាព ក៏រកឃើញថា កុមារីឈ្មោះ វន ពិសី ជាអ្នកច្រានឆ្កែទម្លាក់ទឹក បណ្ដាលអោយងាប់។ ក្រោយមក គេក៏បានឱ្យអ្នកបម្រើផ្សេងទៀត ទៅឌុបកុមារីទាំងពីរនាក់ ចេញពីភូមិគ្រឹះរបស់ខ្លួន នៅចំណុចភូមិរកាកណ្តាល ឆ្ពោះទៅកាន់ហាងលក់ទូរស័ព្ទយីហោ «លាងហ៊ុយ ប្រេន» ស្ថិតនៅចំណុចទល់មុខធនាគារស្ថាបនា ក្បែរអធិការក្រុងក្រចេះ។
បើតាមកុមារីរងគ្រោះទាំងពីរនាក់ ខណៈពេលទៅដល់ហាងទូរស័ព្ទនោះ លោកវរសេនីយ៍ ត្រី ទេព ហ៊ុយ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងក្រចេះ បានជាន់ក្បាលកុមារី ឈ្មោះ ត្រេត ធារ៉ា ទាំងស្បែកជើង និងបានទះកំផ្លៀងនាង ៣ដៃ ក្នុងនោះ មានមេបញ្ជាការរងអាវុធហត្ថក្រុងម្នាក់ទៀត ឈ្មោះ រិទ្ធ ព្រមទាំងបក្សពួកម្នាក់ទៀត ក៏បានចូលរួមធ្វើទារុណកម្ម ទៅលើក្មេងស្រីរងគ្រោះទាំងពីរនាក់ផងដែរ ដោយប្រើកៅអីវ៉ៃ ជាន់ ធាក់ថែមទៀតផង។
ខណៈពេលដែលកំពុងតែធ្វើទារុណកម្មទៅលើកុមារីរងគ្រោះទាំងពីរនាក់ លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ និងកូនចៅចំនួនពីរនាក់ទៀត ក៏បានគំរាមបាញ់សម្លាប់ពួកនាងចោល និងចងផ្អោបគ្នា បោះចោលក្នុងទឹកទន្លេថែមទៀត។ ពេលពួកនាងត្រឡប់ ទៅភូមិគ្រឹះរបស់លោកមេបញ្ជាការប៉េអឹមក្រុងក្រចេះវិញ ក៏ត្រូវបានថៅកែស្រី បោចសក់កុមារីទាំងពីរថែមទៀត។
ពួកនាងរៀបរាប់បន្តថា បន្ទាប់មក ពេលយប់ លោកមេប៉េអឹមក្រុងក្រចេះ និងភរិយា បានបញ្ជាឲ្យពួកនាង អង្គុយបត់ជើងសំពះនៅមុខផ្នូរខ្មោចឆ្កែ រហូតទល់ភ្លឺ ដោយមិនអោយដេកនោះទេ មិនតែប៉ុណ្ណោះ បានបញ្ជាឲ្យកុមារី ឈ្មោះ ត្រេត ធារ៉ា ដើររើសអាចម៍ឆ្កែ យកទៅអោយកុមារី ឈ្មោះ វន ពិសី ស៊ី ដោយចោទថា នាងធារ៉ា ជាអ្នកសមគំនិតឲ្យនាង ពិសី សម្លាប់ឆ្កែរបស់គេ។
ឪពុកកុមារីរងគ្រោះ ក៏ត្រូវបានលោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ គំរាមថា បើមិនចង់ឱ្យកូនជាប់ពន្ធនាគារទេ ត្រូវបង់លុយឱ្យគេ ក្នុងមួយខែ ១០០ដុល្លារអាមេរិក សម្រាប់ក្មេងម្នាក់ៗ រហូតដល់រយៈពេលបីឆ្នាំ។
រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជួនមេបញ្ជាការក្រុងក្រចេះ និងបក្សពួករបស់ខ្លួន ទៅសាលាដំបូងខេត្តក្រចេះ ជុំវិញករណីប្រើប្រាស់ហិង្សាលើកូនឈ្នួលរបស់ខ្លួន យ៉ាងឃោរឃៅ អមនុស្សធម៌ ដោយមានទាំងបង្ខំឲ្យស៊ីអាចម៍ឆ្កែថែមទៀត។
ការធ្វើទារុណកម្មលើកុមារីរងគ្រោះទាំងពីរនាក់ នៅក្រុងក្រចេះនេះ គឺជាអំពើថោកទាប ដែលមហាជនស្អប់ខ្ពើម និងថ្កោលទោសយ៉ាងខ្លាំង។ ធ្វើដល់មេប៉េអឹមក្រុងក្រចេះ ហើយជាអ្នកមានលុយ ជាថៅកែហាងលក់ទូរស័ព្ទធំជាងគេ នៅខេត្តក្រចេះ និងរស់នៅភូមិគ្រឹះវីឡាស្កឹមស្កៃ បែរជាប្រព្រឹត្តអំពើថោកទាប ហើយគ្មានការគិតពិចារណា ដោយចាត់ទុកជីវិតសត្វតិរច្ឆាន ធំជាងជីវិតមនុស្សទៅវិញ។
កន្លងមក ការធ្វើទារុណកម្ម លើអ្នកបម្រើ តែងតែកើតឡើង នៅក្នុងសង្គមយើង ហើយច្បាប់ ក៏មិនលើកលែងឲ្យថៅកែ ជាអ្នកមានលុយ មានអំណាចទាំងនោះ ម្តងណាឡើយ។ ករណីចុងក្រោយ នៅក្រុងក្រចេះ មានឋានៈដល់ទៅមេប៉េអឹម តែចរិត មិនថ្លៃថ្នូរនេះ គឺជាអំពើហិង្សា ដែលពុំធ្លាប់មានពីមុនមកទេ នៅកម្ពុជា ពិសេសក្នុងសម័យតេជោ។
ជនល្មើស ជាមេប៉េអឹមក្រុងក្រចេះ បានប្រមាថជីវិតមនុស្ស មិនស្មើសត្វធាតុ ដោយសារតែកុមារីរងគ្រោះ ក្រីក្រ មកស៊ីឈ្នួល បម្រើខ្លួន។ ក្រៅពីវាយធ្វើបាបកុមារី មិនទាន់គ្រប់អាយុទាំងពីរនាក់ហើយ មេប៉េអឹមក្រុងដ៏ទុរយសនោះ នៅបានបង្ខំឲ្យក្មេងស្រីអាយុ ១២ឆ្នាំទាំង ២នាក់ ទៅអង្គុយបត់ជើង សំពះថ្វាយបង្គំ ផ្នូរខ្មោចឆ្កែ និងឲ្យស៊ីអាចម៍ឆ្កែថែមទៀត។ ពិតជាអ្នកមាន តែអន់ចរិតហួសថ្លែង ប្រៀបដូចគ្មានសារជាតិ ជាមនុស្សទាល់តែសោះ។
ករណីនេះ តុលាការត្រូវតែផ្តន្ទាទោសតាមច្បាប់ ដោយគ្មានលើកលែង លើមេប៉េអឹមក្រុងក្រចេះ ដែលប្រព្រឹត្តទង្វើថោកទាប អសីលធម៌ នាំឲ្យអាប់អោនដល់កងរាជអាវុធហត្ថទាំងមូលតែម្តង។ ក្រៅពីផ្តន្ទាទោស សងជំងឺចិត្តដល់កុមារីរងគ្រោះហើយ ក៏មិនត្រូវទុកមនុស្សអសីលធម៌របៀបនេះ ក្នុងជួរកងកម្លាំងទៀតនោះឡើយ។
រឿងហេតុប្រើអំពើហិង្សាលើកុមារីអ្នកបម្រើ ដោយទុកជីវិតមនុស្ស មិនស្មើសត្វតិរច្ឆាននោះ ក៏ដោយសារតែលោកមេប៉េអឹមក្រុងក្រចេះ និងភរិយា មានការប្រមាថ។ អាងខ្លួនជាអ្នកមានអំណាច និងជាអ្នកមានលុយ ចង់ធ្វើអ្វីស្រេចចិត្តក៏បាន លើអ្នកបម្រើ។ តែលោកមេប៉េអឹមក្រុង ភ្លេចគិតថា សម័យតេជោនេះ មិនអាចមានមនុស្សអគតិ រង្វេងភ្លេចខ្លួនឯងថា ជាមនុស្ស ជាមេដឹកនាំគេ ដែលត្រូវតែមានសតិគិតពិចារណានោះឡើយ។
ទៅឈ្លោះអីនឹងអ្នកបម្រើ អ្នកក្រីក្រទន់ខ្សោយ ដោយសារតែរឿងឆ្កែមួយក្បាលដូច្នេះ។ បើស្អប់ក្មេងស្រីអ្នកបម្រើទាំងពីរ ដោយសារតែសម្លាប់ឆ្កែ១ក្បាល គឺឈប់ឲ្យនៅធ្វើការបម្រើតទៅទៀតទៅ វាចប់រឿងហើយ។ លោកមេប៉េអឹម យកលុយទៅទិញឆ្កែ ១០០ក្បាលទៀត ក៏មិនអស់លុយច្រើនប៉ុន្មានផង។ ក្រៅពីនោះ លោកមេប៉េអឹមក្រុង និងភរិយា ក៏ត្រូវតែប្រដៅកូនរបស់ខ្លួន កុំឲ្យមើលងាយមនុស្ស ប្រមាថដល់អ្នកបម្រើក្នុងផ្ទះ និងចេះគោរពចាស់ទុំ ជាដើម។ ករណីនេះ សំណាងហើយ ដែលអ្នកបម្រើ មិនលួចដាក់ថ្នាំពុល ក្នុងចំណីអាហារ។ ចុះបើអ្នកបម្រើ គុំគួន ហើយលួចដាក់ថ្នាំបំពុល មិនងាប់មេប៉េអឹមក្រុងមួយពូជទៅហើយ។
និយាយដូច្នេះ មិនមែនកាន់ជើងអ្នកបម្រើទេ។ ជាអ្នកបម្រើគេ ក៏ត្រូវមានចិត្តស្មោះត្រង់នឹងថៅកែ ហើយអត់ធ្មត់ ទាំងការងារតូចធំផង និងអត់ធ្មត់ទាំងចិត្ត ទាំងសម្តី មិនថាថៅកែ ឬកូនចៅថៅកែនោះទេ។ បើអស់ការអត់ធ្មត់ ទ្រាំទ្រលែងបាន សុំថៅកែឈប់ធ្វើការ ដោយមិនត្រូវខឹងគោ ទៅវ៉ៃរទេះឡើយ។ ករណីនៅផ្ទះមេប៉េអឹមក្រុងក្រចេះនោះ កុមារីអ្នកបម្រើ ខឹងកូនថៅកែ បែរជាទៅសម្លាប់ឆ្កែ ហើយច្រានគ្នា ទម្លាក់ទឹក ឲ្យឈ្លក់ទឹកងាប់ដូច្នេះ គឺមិនមែនជាដំណោះស្រាយល្អឡើយ។ អ្នកធ្វើឲ្យឆ្កែងាប់ ត្រូវមានកម្មពារទៅថ្ងៃមុខ ឬទៅជាតិក្រោយ បើទោះជាច្បាប់ មិនចាប់កំហុស ដាក់ទោសក៏ដោយចុះ។
យ៉ាងណាក៏ដោយ ក្នុងរឿងនេះ ដោយសារតែលោកមេប៉េអឹមក្រុង ខឹងខុស ខឹងខាត។ ពេលនេះ អស់ទាំងកិត្តិយស បុណ្យស័ក្តិ លុយកាក់ ហើយត្រូវជាប់គុកទៀត បើតុលាការ មានយុត្តិធម៌ពិត។ ដល់ពេលជាប់ខ្នោះដូច្នេះ ប្រហែលជាលោកមេប៉េអឹមក្រុង និងបក្ខពួក រួមទាំងភរិយា និងកូនៗ អាចភ្ញាក់ខ្លួន ដូចខ្មោច ៧ថ្ងៃ ហើយបែបមានសតិ វិលជាមនុស្សវិញខ្លះៗហើយ មើលទៅ៕
ចែករំលែកព័តមាននេះ