ថ្នាំព្យាបាលកូវីដ MOLNUPIRAVIR ផ្ដល់លទ្ធផលគួរឲ្យលើកទឹកចិត្ត
លេបម្ដង៣គ្រាប់២ពេលព្រឹកនិងល្ងាច ដើម្បីចៀសវាងការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ និងលទ្ធភាពបញ្ជូនទៅមន្ទីរពេទ្យ ថ្នាំព្យាបាលកូវីដ MOLNUPIRAVIR ផលិតដោយ
លេបម្ដង៣គ្រាប់២ពេលព្រឹកនិងល្ងាច ដើម្បីចៀសវាងការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ និងលទ្ធភាពបញ្ជូនទៅមន្ទីរពេទ្យ ថ្នាំព្យាបាលកូវីដ MOLNUPIRAVIR ផលិតដោយ
សហរដ្ឋអាមេរិក ៖ លេបម្ដង៣គ្រាប់២ពេលព្រឹកនិងល្ងាច ដើម្បីចៀសវាងការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ និងលទ្ធភាពបញ្ជូនទៅមន្ទីរពេទ្យ ថ្នាំព្យាបាលកូវីដ MOLNUPIRAVIR ផលិតដោយក្រុមហ៊ុនអាមេរិក MERCK អាចផ្ដល់ក្ដីសង្ឃឹមដែលគេរង់ចាំខ្លាំងបំផុត ចាប់តាំងពីមានការឆ្លងរាលដាលនៃកូវីដ-១៩មក។
ថ្នាំនោះ កំពុងបោះជំហានទៅមុខដំបូង ឆ្ពោះទៅរកការធ្វើពាណិជ្ជកម្ម ព្រោះទីភ្នាក់ងារឱសថអឹរ៉ុប EMA ប្រកាសនាថ្ងៃទី២៥ ខែតុលា ពីការជម្រុញពិនិត្យថ្នាំនោះ។ សេចក្ដីសម្រេចមួយដែលអាចមានក្នុងពេល២សប្ដាហ៍ទៀត ក្រោយពីក្រុមហ៊ុន MERCK ដាក់សំណើសុំការអនុញ្ញាតឲ្យប្រើក្នុងលក្ខណៈបន្ទាន់នៅសហរដ្ឋអាមេរិកនូវថ្នាំនេះ។
តាមលទ្ធផលដំបូងៗនៃការសិក្សារបស់មន្ទីរពិសោធន៍ និងគ្លីនិកបង្ហាញថា ថ្នាំនេះ អាចកាត់បន្ថយសមត្ថភាពនៃការពង្រីកចំនួនវីរុសកូវីដនៅក្នុងខ្លួនមនុស្ស ដែលបែបនោះជួយកាត់បន្ថយចំនួនអ្នកជំងឺចូលមន្ទីរពេទ្យ ឬត្រូវស្លា.ប់ ។ EMA និយាយទៀតថា ជាក់ស្ដែងថ្នាំ MOLNUPIRAVIR គឺជាថ្នាំប្រឆាំងវីរុសដោយផ្ទាល់ អាចជួយរារាំងការកកើតកាន់តែខ្លាំងនៃវីរុសក្នុងសរីរាង្គ។ វាអាចជួយកាត់បន្ថយយ៉ាងហោចណាស់ ៥០% នៃការចូលមន្ទីរពេទ្យ និងការស្លា.ប់។ ទាំងនោះជាលទ្ធផលដ៏គួរឲ្យលើកទឹកចិត្តបំផុត ជាលទ្ធផលដំបូងមែនតែគ្រប់់គ្រាន់ សម្រាប់ឲ្យ EMA សម្រេចជម្រុញសំណុំរឿងនៃការវាយតម្លៃលើការប្រើថ្នាំនេះ។
ចំពោះវ៉ាក់សាំងប្រឆាំងកូវីដអាមេរិក MODERNA ទីភ្នាក់ងារឱសថអឺរ៉ុប បានស្នើហើយកាលពីថ្ងៃទី២៥ ខែតុលា ឲ្យមានការចាក់ដូសទី៣។ ចំណែកការចូលទៅកាន់សហរដ្ឋអាមរិកវិញ ចំពោះអនីតិជន មានអាយុក្រោម១៨ឆ្នាំនឹងមិនចាំបាច់ទាល់តែចាក់វ៉ាក់សាំងគ្រប់២ដូសនោះទេ ដោយគ្រាន់តែឆ្លងកាត់ការធ្វើតេស្តប៉ុណ្ណោះ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ