ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ ចេញសែកស្អុយ ១លានដុល្លារ ពេលនេះ ត្រូវចាប់ បញ្ជូនចូលតុលាការហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំ​ពេញ កាលពីរសៀលនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានចាប់បញ្ជូ​នស្ត្រីម្នាក់  នាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី​ក្លែងលិខិតសាធារណៈ ប្រើប្រាស់​លិខិតសាធារណៈក្លែង…

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំ​ពេញ កាលពីរសៀលនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានចាប់បញ្ជូ​នស្ត្រីម្នាក់  នាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី​ក្លែងលិខិតសាធារណៈ ប្រើប្រាស់​លិខិតសាធារណៈក្លែង និង​មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន។ ពោលគឺចេញមូលប្បទាន អត់សាច់ប្រាក់ ឬសែកស្អុយ ប្រមាណ ១លានដុល្លារអាមេរិក។

ស្ត្រីរូបនោះ ឈ្មោះ សុង លីហ៊ួ អាយុ ៤២ ឆ្នាំ មានទីលំនៅបុរី វ័នផាត ផ្ទះលេខD១៦ ផ្លូវលេខ៦១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ការចាប់ខ្លួនស្រ្តីរូបនេះ គឺជាការអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១​។

តាមដីកាសន្និដ្ឋានឲ្យស៊ើបសួរ​របស់តំណាងអយ្យការអមសាលាដំបូង ៣០៤៥ អយឈ ចុះថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការលើមនុស្ស ២​នាក់ ម្នាក់ឈ្មោះ បណ្ឌិត ធានម៉ឺន ភេទប្រុស អាយុ៤៨ ឆ្នាំ និងស្ត្រីឈ្មោះ សុង លីហ៊ួ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន និងបទ​ក្លែងបន្លំឯក​សារសាធារណៈ តាមមាត្រា ២៣១ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រា​ជធានី​ភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២​១។

សំណុំរឿងនេះ ត្រូវបានបញ្ជូនដល់ដៃលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ ដែលមកដល់រសៀលថ្ងៃទី២១ ខែតុលានេះ ជនសង្ស័យ ស្ថិតក្នុងការសាកសួរ​នៅឡើយ​៕ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ