ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​០៤​នាក់ បបួល​គ្នា​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ដើរ​រក​លួច​សម្ភារ​សំណង់ និង​ទ្វារ​ដែក

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៤​នាក់ ករណី​លួច​សម្ភារៈ​សំណង់ និង​ទ្វារ​ដែក នៅ​ចំណុច​ក្នុង​ឃ្លាំង​ដី​ឡូត៍​ទុក​ចោល​គ្មាន​លេខ ស្ថិត​ផ្លូវ​លេខ​៤០៤…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៤​នាក់ ករណី​លួច​សម្ភារៈ​សំណង់ និង​ទ្វារ​ដែក នៅ​ចំណុច​ក្នុង​ឃ្លាំង​ដី​ឡូត៍​ទុក​ចោល​គ្មាន​លេខ ស្ថិត​ផ្លូវ​លេខ​៤០៤ ក្រុម​ទី​២៧ ភូមិ​០៤ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​០៤​នាក់ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បាន​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១
ក្រោយ​ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម រក​សារធាតុ​ញៀន​ជា​លទ្ធផល ជនសង្ស័យ​វិជ្ជមាន​មាន​សារធាតុ​ញៀន ។

ជនសង្ស័យ​ទាំង​០៤​នាក់ រួម​មាន ៖
ទី​១- ឈ្មោះ ប៊ុ​ន ណារ​ត្ន័ ភេទ​ប្រុស អាយុ​២៧ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៦២ ផ្លូវ​លេខ​០២ ភូមិ​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ មុខរបរ រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ។
ទី​២-​ឈ្មោះ ថា រ​ត្ន័ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ មិន​ពិត​ប្រាក មុខរបរ រើស​អេ​ត​ចាយ​។
ទី​៣-​ឈ្មោះ ហ្វា ឡេ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ មិន​ពិតប្រាកដ មុខរបរ រើស​អេ​ត​ចាយ​។
និង​ទី​៤-​ឈ្មោះ សុខ សំណាង ភេទ​ប្រុស ជនជាតិ​ខ្មែរ ទីលំនៅ​មិន​ពិតប្រាកដ មុខរបរ មិន​ពិតប្រាកដ​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឡ ស៊ី​ឃាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៥ ផ្លូវ​លេខ​៤០៤ ក្រុម​ទី​២៧ ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង មុខរបរ លក់ដូរ ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា មុន​ពេល​កកើត​ហេតុ ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ បាន​ជួបជុំ​គ្នា​នៅ​ម្តុំ​សាលា​ទួល​ស្វាយព្រៃ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង ហើយ​បាន​បបួល​គ្នា​ដើរ​រក​លួច​សម្ភារៈ តាម​ផ្ទះ​ដែល​ទុក​ចោល ។ បន្ទាប់​មក​ពួក​ក្រុម​ជនសង្ស័យ ក៏​បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ព​ណ៍​ស ដឹក​បក្ខពួក​ជិះ​រហូត​មក​ដល់​កន្លែង​កើតហេតុ ពួក​ក្រុម​ជនសង្ស័យ​ក៍​ឈប់​ម៉ូតូ​កង់​បី​ឥណ្ឌា រួច​នាំ​គ្នា​ធ្វើ​សកម្មភាព​លួច​ទាញ​ដែក​ខ្វែ​ល​បន្ទៀល ចំនួន​៩​គូរ ចបកាប់​ចំនួន​០២ ត្រសេះ​ចំនួន​០១ ពែ​ល​ចំនួន​២ នឹង ទ្វារ​ដែក​ចំនួន​០២ រៀប​ដាក់​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា បំ​រ៉ុ​ង​ជិះ​ចេញ ស្រាប់តែ​ត្រូវ​បាន​សមត្ថកិច្ច​ល្បាត​ប្រទះ​ឃើញ ក៏​បាន​ធ្វើការ ឃាត់​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ដើម្បី​សាកសួរ​តែ​ម្តង ។

វត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ PASS App ព​ណ៍​ស ផ្លា​ក​លេខ ភ្នំពេញ 1IL 6838, ចក​កាប់ ចំនួន​០១, ត្រសេស ចំនួន​០១, ទ្វារ​ដែក ចំនួន​០២, ដែក​ខ្វែង​ទទៀ​ល ចំនួន​០៩​គូរ​, ធុង​ហ្គា​ល ចំនួន​០១ ។

ក្រោយ​កើ​សាកសួរ​រួច សមត្ថកិច្ច​បាន​ធ្វើការ​ប្រគល់​ចក​កាប់ ចំនួន​០១ ,​ត្រសេស ចំនួន​០១, ទ្វារ​ដែក ចំនួន​០២,​ដែក​ខ្វែង​ទទៀ​ល ចំនួន​០៩​គូរ​, ធុង​ហ្គា​ល ចំនួន​០១ ឲ្យ​ជន​រង​គ្រោះ​វិញ​តាម​ពាក្យ​ស្នើ​សុំ ។

បច្ចុប្បន្ន​ជនសង្ស័យ ចំនួន​០៤​នាក់ រួម​និង​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​បឹង​កេងកង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ