ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អាជីវកម្មជោគជ័យខ្លាំង ! ភោជនីយដ្ឋាន បាយ័ន សម្រេចលក់ Franchise សាខាទី ៤

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បច្ចុប្បន្នគ្រប់គ្នាសុទ្ធតែបានដឹងថាស្ថានភាពកូវីដ ១៩ បានធ្វើឱ្យអាជីវកម្មផ្សេងៗ និងវិស័យនានា មានការរាំងស្ទះយ៉ាងខ្លាំង ប៉ុន្តែប្រសិន បើយើងងាកមកមើលអាជីវកម្មភោជនីយដ្ឋាន បាយ័ន…

រាជធានីភ្នំពេញ ៖ បច្ចុប្បន្នគ្រប់គ្នាសុទ្ធតែបានដឹងថាស្ថានភាពកូវីដ ១៩ បានធ្វើឱ្យអាជីវកម្មផ្សេងៗ និងវិស័យនានា មានការរាំងស្ទះយ៉ាងខ្លាំង ប៉ុន្តែប្រសិន បើយើងងាកមកមើលអាជីវកម្មភោជនីយដ្ឋាន បាយ័ន វិញនៅតែមានការរីកចម្រើនទៅមុខ ក៏ព្រោះតែការបត់បែនរបស់អាជីវកម្មភោជនីយដ្ឋាន បាយ័ន ស្របទៅតាមបរិបទជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងផ្ទុះខ្លាំង បើទោះបីជាស្ថានភាពបែបនេះក្តី ក៏អាជីវកម្មមួយនេះ បានបត់បែនដើម្បីប្រកួតប្រជែងលើវិស័យអនឡាញ ហើយក៏ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ។

ក្រោយទទួលបានជោគជ័យ មាន៣ទីតាំងរួចមកហើយនោះ យីហោភោជនីយដ្ឋានដែលបានបើកតាំងពីឆ្នាំ ២០០៩ នេះ បើកដំណើរការធម្មតាទោះបី កូវីដរាតត្បាតខ្លាំងយ៉ាងណា ក៏ភោជនីយដ្ឋាន បាយ័ន មិនដែលបិទទ្វានោះទេ វាជាហេតុផលមួយដែលធ្វើឱ្យភោជនីយដ្ឋាន ទទួលបានការចាប់អារម្ម ណ៍ និងទំនុកចិត្តយ៉ាងខ្លាំងពីអ្នកដែលចង់វិនិយោគលើវិស័យភោជនីយដ្ឋាន រហូតបានធ្វើឱ្យភោជនីយដ្ឋាន បាយ័ន ឈានដល់ការចុះហត្ថលេខាថ្មីមួយទៀត ក្នុងការប្រគល់សិទ្ធិឱ្យបើកដំណើរការសាខាទី ៤ បន្ថែមទៀត ។ 

ពិធីចុះហត្ថលេខាប្រគល់សិទ្ធិនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ នៅភោជនីយដ្ឋានសាខាព្រៃស ដោយមានការចូលរួមពីម្ចាស់អាជីវកម្ម និងម្ចាស់សាខាទី ៤ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់មួយចំនួនផងដែរ ។ 

នាឱកាសចុះហត្ថលេខានេះផងដែរ លោកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋាន បាយ័ន បានថ្លែងថា ដោយមើលឃើញពីភាពរីកចម្រើនរបស់យីហោ ភោជនីយដ្ឋានបាយ័ន ក៏ដូចជាមានសំណូមពរច្រើន ពេលនេះក្រុមហ៊ុនបានសម្រេចចិត្តបន្តលក់ Franchise ហើយដើម្បីផ្ដល់ឱកាសឱ្យអ្នកមានដីទំនេរ ឬ មានលុយ ហើយមិនដឹងថាធ្វើជំនួញអ្វី ប្រកបដោយទំនុកចិត្ត ក្លាយជាម្ចាស់អាជីវកម្ម ។

លោកស្រី ដាឡែន បានគូសបញ្ជាក់ផងដែរថា ៖ «ពីមុនអ្នកចង់បានយីហោភោជនីយដ្ឋានបាយ័ន ទៅធ្វើអាជីវកម្មលុះត្រាតែមានទុន ៤០ ម៉ឺនដុល្លារ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានផ្ដល់ជំរើស ១៥ ម៉ឺនដុល្លារ ២០ ម៉ឺនដុល្លារ ២៥ ម៉ឺនដុល្លារ និង ៤០ ម៉ឺនដុល្លារ ទៅតាមទំហំដី ទំហំទីតាំង និងទំហំវិនិយោគ ហើយក្រុមហ៊ុនជាអ្នករ៉ាប់រង លើការគ្រប់គ្រងមុខជំនួញ និងធ្វើឱ្យមានដំណើរការទាំងស្រុង ក្រោយពេលបើកដំណើរការ ។ នៅក្នុងបរិបទកូវីដ ១៩ ទាមទារឱ្យមានការបត់បែនច្រើនណាស់ ហើយដោយសារតែយុទ្ធសាស្ត្របត់បែននេះហើយ ទើបធ្វើឱ្យយីហោភោជនីយដ្ឋានបាយ័ន នៅតែមានកំណើនលក់ ដោយឈានដល់ការពង្រាយសាខាបន្តបន្ទាប់នៅលើទីផ្សារទាំងនៅទីក្រុងភ្នំពេញ និងបណ្តាខេត្តគោលដៅមួយចំនួន» ។ 

លោកស្រីបន្តថា ជាក់ស្ដែងបន្ទាប់ពីចុះហត្ថាលេខាប្រគល់សិទ្ធិឱ្យបើកសាខាទី ៤ នេះតទៅ ក្រុមហ៊ុននឹងប្រគល់សិទ្ធិឱ្យមានសាខាទី ៥ បន្ទាប់ទៀត ខណៈដែលសាខាបន្ទាប់អាចនឹងលេចវត្តមានឡើងផងដែរ ។  លោកស្រីបន្តថា ៖ «លោកស្រី ឈួរ ណារ៉ាត់ គឺជាម្ចាស់ភោជនីយដ្ឋានបាយ័ន សាខាទី ៤ ហើយរាល់ដៃគូវិនិយោគទាំងអស់ ប្រសិនបើចង់ឱ្យក្រុមហ៊ុនជាអ្នកគ្រប់គ្រងឱ្យ គឺក្រុមហ៊ុននឹងរៀបប្រព័ន្ធគ្រប់គ្រងជូន ដោយរាល់សកម្មភាព និងទិន្នន័យ នឹងត្រូវបង្ហាញតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងច្បាស់ មិនភ័យរឿងបើកហើយមិនដើរនោះទេ» ។

ជាមួយគ្នានេះផងដែរ លោកស្រីថា ភោជនីយដ្ឋានបាយ័ន ផ្ដោតជាពិសេសលើអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច ហើយមុខអាហារទាំងអស់ មិនគ្រាន់តែយកចិត្តទុកដាក់លើរសជាតិ អនាម័យ និងគុណភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានយុទ្ធសាស្ត្រលក់ឱ្យខ្លាំងទាំងលើអនឡាញ និងការបើកលក់ផ្ទាល់នៅទីតាំងផងដែរ ។ ក្នុងនោះប្រព័ន្ធគ្រប់គ្រង និងទីផ្សារលក់របស់ក្រុមហ៊ុន ក៏ចងជាប្រព័ន្ធយ៉ាងច្បាស់លាស់ ទើបធ្វើឱ្យភោជនីយដ្ឋានបាយ័ន ក្រៅពីមិនប៉ះពាល់ ក៏អាចបើកសាខាថ្មីបន្តបន្ទាប់តាមរយៈការលក់ Franchise ។ 

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោកស្រី ថេ ដាឡែន មានអតិថិជនជាច្រើន កំពុងទាក់ទងសុំទិញ Franchise ពីលោកស្រី ហើយក្រុមហ៊ុនក៏កំពុងធ្វើការពិចារណាដើម្បីផ្ដល់ជូន ដូច្នេះប្រសិនបើអ្នកចង់ធ្វើជំនួញបើកភោជនីយដ្ឋាន ហើយចង់បានម៉ាកយីហោមួយនេះ សូមរួសរាន់ទំនាក់ទំនង និងកក់ Franchise ជាមួយក្រុមហ៊ុន ដើម្បីអាចទទួលបានទីតាំងណាមួយដែលខ្លួនចង់បាន ។ រីឯរចនាបថ ទាំងបរិយាកាសទីតាំង ទាំងមុខអាហារ និងសេវាកម្ម នៃយីហោភោជនីយដ្ឋាន បាយ័ន លោកស្រី ដាឡែន គឺជាអ្នកជួយដៃគូវិនិយោគប្រកបដោយទំនុកចិត្ត តាំងពីដំណាក់កាលសិក្សាដំបូង រហូតបើកដំណើរការអាជីវកម្ម ដើម្បីធានាពីការរីកចំរើនផងដែរ ។

គួរបញ្ជាក់ផងដែរថា នេះគឺជាឱកាសថ្មីមួយ ដែលបង្ហាញយ៉ាងច្បាស់ពីដំណើរការជោគជ័យរបស់ភោជនីយដ្ឋាន បាយ័ន ស្របពេលដែលអាជីវកម្មភោជនីយដ្ឋានភាគច្រើន កំពុងជួបវិបត្តិកូវីដ ១៩ ។ នេះក៏ជាឱកាសសម្រាប់អ្នកមានលុយ ហើយចង់វិនិយោគក្នុងអាជីវកម្មបើកភោជនីយដ្ឋានផងដែរ ហើយនឹងមិនចាំបាច់ព្រួយបារម្ភពីហានិភ័យនោះទេ ។

ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 095 7777 48, 096 7777 430 ៕ ដោយសហការ