កម្មករតទឹក ២នាក់ បាត់ខ្លួនលើភ្នំបូកគោ មួយយប់ លុះព្រឹកឡើង ប្រទះឃើញសាក.សព
- កំពត
ខេត្តកំពត៖ សមត្ថកិច្ចនគរបាលចរាចរណ៍ ខេត្តកំពត បានឲ្យដឹងថា កម្មករតទឹក ២នាក់ បានបាត់ខ្លួន កាលពីវេលាម៉ោង១៨ ថ្ងៃទី៣ ខែកញ្ញា…
ខេត្តកំពត៖ សមត្ថកិច្ចនគរបាលចរាចរណ៍ ខេត្តកំពត បានឲ្យដឹងថា កម្មករតទឹក ២នាក់ បានបាត់ខ្លួន កាលពីវេលាម៉ោង១៨ ថ្ងៃទី៣ ខែកញ្ញា…
ខេត្តកំពត៖ សមត្ថកិច្ចនគរបាលចរាចរណ៍ ខេត្តកំពត បានឲ្យដឹងថា កម្មករតទឹក ២នាក់ បានបាត់ខ្លួន កាលពីវេលាម៉ោង១៨ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅលើភ្នំបូកគោ បន្ទាប់ពីឈប់សំរាកពីការងារជាកម្មករតទឹក ដោយមិនដឹងមូលហេតុ។ ពេលដឹងថា បាត់មនុស្ស ក្រុមការពារសន្តិសុខ ចេញដើររកដែរ តែរកមិនឃើញសោះ។
ប្រភពបានឲ្យដឹងទៀតថា លុះដល់វេលាម៉ោង ១៩ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ទើបសន្តិសុខនៅរមណីយដ្ឋានភ្នំបូកគោ បានប្រទះឃើញសាកសពជនរងគ្រោះទាំង ២នាក់ ស្លា.ប់យ៉ាងអណោចអធ័ម នៅក្បែរផ្លូវជាតិ ខាងលិចវត្តសំពៅ៥ ចម្ងាយប្រហែលជា ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ និងមានម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង នៅក្បែរសពជនរងគ្រោះផងដែរ។
លោកវរ:សេនីយ៍ទោ សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បានប្រាប់ កោះសន្តិភាព ថា ក្រោយពីមានរបាយការណ៍រាយការណ៍ពីការប្រទះឃើញសាកសពកម្មករតទឹក ដែលបាត់ខ្លួនរយៈមួយយប់មួយថ្ងៃហើយ ត្រូវបានសន្តិសុខបូកគោ ប្រទះឃើញសាកសព លោក ក៏បានដឹកនាំកំលាំងឡើងទៅលើភ្នំបូកគោ (កន្លែងកើតហេតុ) ដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ច័យ ក្រែងមានករណីឃាតកម្ម លើកម្មករតទឹកទាំងពីរនាក់។
លោកអធិការ បានបន្តទៀតថា លុះពិនិត្យទិដ្ឋភាពកន្លែងកើតហេតុ គឺជនរងគ្រោះទាំងពីរនាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូម៉ាកសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1H-9918 មួយគ្រឿង ឌុបគ្នា រួចធ្លាក់ចេញពីផ្លូវ បណ្តាលឲ្យបោកក្បាល ត្រូវនឹងផ្ទាំងថ្ម ផុងលលាដ៍ ស្លាប់ទាំង ២នាក់ ចម្ងាយជាង ៣ម៉ែត្រ ពីម៉ូតូ មិនមែនជាករណីឃាតកម្មនោះទេ។
ជនរងគ្រោះទាំង ២នាក់ ទី១- មានឈ្មោះ ស៊ុយ សារ៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករតទឹកក្រុមហ៊ុនបូកគោ មានទីលំនៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។ ទី២-ឈ្មោះ រស់ ជីវ័ន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ ភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត មុខរបរកម្មករសំណង់។
សាកសពជនរងគ្រោះទាំង ២នាក់ បន្ទាប់ពីសមត្ថកិច្ចពិនិត្យ ធ្វើកោសល្យវិច្ច័យរួច ក៏បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាក់ សារិទ្ធ
ចែករំលែកព័តមាននេះ