ម្ចាស់ផ្ទះកំពុងសែនក្បាលទឹក លុះអ្នកជិតខាងស្រែកផ្អើ.លឆោឡោ ទើបដឹង
- ព្រៃវែង
ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរាប់រយនាក់បានផ្អើលរត់ប្រសាចចេញមកមើលពេញដងផ្លូវ ដោយសារតែមានអណ្តាតភ្លើងឆេះយ៉ាង
ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរាប់រយនាក់បានផ្អើលរត់ប្រសាចចេញមកមើលពេញដងផ្លូវ ដោយសារតែមានអណ្តាតភ្លើងឆេះយ៉ាង
ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរាប់រយនាក់បានផ្អើលរត់ប្រសាចចេញមកមើលពេញដងផ្លូវ ដោយសារតែមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុងបន្ទប់ផ្ទះឈើមួយកន្លែង ខណៈពេលដែលមនុស្សម្នាកំពុងនាំគ្នាអុជធូបសែនក្បាលទឹក នៅតាមផ្ទះរៀងៗខ្លួន ទៅតាមទំនៀមទម្លាប់ប្រពៃណីចិន។
ហេតុការណ៌ខាងលើបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២២ សីហា នៅផ្ទះលក់អីវ៉ាន់ចាប់ហួយមួយកន្លែង ដែលស្ថិតក្នុងភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង ។
ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ ឈុន វណ្ណី ភេទស្រី អាយុ៥៦ឆ្នាំ ហើយផ្ទះដែលត្រូវភ្លើងឆេះនេះ ជាប្រភេទផ្ទះឈើខាងលើ ថ្មក្រោមមានទំហំ៩ម៉ែត្រគុណនឹង៩ម៉ែត្រ។
លោក អាត អ៊ន នាយប៉ុស្តិ៍រដ្ឋបាលឃុំព្រែកខ្សាយ(ខ) បានអោយដឹងថា អគ្គីភ័យនេះកើតឡើង មិនមែនដោយសារតែម្ចាស់ផ្ទះអុជទានធូបសែនក្បាលទឹកនោះទេ គឺដោយសារតែទុស្សេខ្សែភ្លើងនៅបង្គោលភ្លើង ដែលនៅជាប់ជញ្ចាំងផ្ទះតែម្តង ។ ពេលទុស្សេភ្លាម ខ្សែភ្លើងបានដាច់ធ្លាក់ចូលទៅក្នុងបន្ទប់ដេកដែលនៅផ្ទះជាន់ខាងលើ ហើយចុងខ្សែភ្លើងបានធ្លាក់ចំលើពូក ទើបឆេះបង្កជាអគ្គីភ័យតែម្តង ។ ពេលឆេះភ្លាមៗ ម្ចាស់ផ្ទះមិនបានដឹងនោះទេ ព្រោះរវល់រៀបចំសែនក្បាលទឹកនៅផ្ទះជាន់ខាងក្រោម រហូតទាល់តែភ្លើងឆេះសន្ធោសន្ធៅឡើង ហើយអ្នកជិតខាងឃើញស្រែកឆោឡោឡើង ទើបម្ចាស់ផ្ទះដឹង ហើយស្រែករកសមត្ថកិច្ចអោយជួយតែម្តង។
លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំព្រែកខ្សាយ(ខ) បានបញ្ជាក់ថា នេះចាត់ទុកថាជាសំណាងណាស់ ព្រោះទីតាំងឆេះគឺនៅក្បែប៉ុស្តិ៍ប៉ូលិស និងក្បែររថយន្ត់ពន្លត់អគ្គិភ័យ លុះនៅពេលផ្អើលឆោឡោភ្លាម សមត្ថកិច្ចក៏បានយករថយន្តពន្លត់អគ្គិភ័យចេញមកបាញ់ពន្លត់ភ្លាមៗ ដោយបាញ់ទឹកអស់១គ្រឿង ទើបភ្លើងក៏បានរលត់ទៅវិញជាស្ថាពរ បើសិនជារថយន្តពន្លត់អគ្គិភ័យនៅឆ្ងាយវិញ មិនដឹងឆេះរាលដាលអស់ផ្ទះប៉ុន្មានខ្នងទេ ព្រោះតំបន់នេះសុទ្ធតែជាផ្ទះល្វែង ដែលនៅជាប់ៗគ្នារាប់រយខ្នងឯណោះ។
តាមការបញ្ជាក់របស់ម្ចាស់ផ្ទះរងគ្រោះបានឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានបណ្តាលអោយខូចខាតអស់គ្រែឈើ១ ពូក១ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលសរុបជាទឹកប្រាក់អស់ប្រាណជាង១ពាន់ដុល្លារ ៕
ចែករំលែកព័តមាននេះ