ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ បិទ​ផ្សារ​សេរីភាព​ទាំងមូល​! ក្រុម​គ្រូពេទ្យ​សម្រុក​ចុះ​យក​សំណាក​កូ​វី​ដ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​នេះ​អាជ្ញាធរ​មូលដ្ឋាន​បាន​សម្រេច​ចុះ​បិទ​ផ្សារ​សេរីភាព​ទាំងមូល ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​កូ​វី​ដ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​នេះ​អាជ្ញាធរ​មូលដ្ឋាន​បាន​សម្រេច​ចុះ​បិទ​ផ្សារ​សេរីភាព​ទាំងមូល ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​កូ​វី​ដ​-១៩ ប្រភេទ​វីរុស​បំប្លែង​ថ្មី​ដែល​តា ខណៈ​ក្រុម​គ្រូពេទ្យ កំពុង​ចុះ​ទៅ​យក​សំណាក បងប្អូន​អាជីវករ និង​ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ចំនួន ៣ នៃ​ទឹកដី​ខណ្ឌ ៧ មក​រា រាជធានី​ភ្នំពេញ ដែលសង្ស័យមានការពាក់ព័ន្ធ ។

អាជ្ញាធរ​មូលដ្ឋាន បាន​ថ្លែង​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី ១៥ ខែសីហា ឆ្នាំ​២០២១ នេះ វេលា​ម៉ោង ៩ និង ៣០​នាទី ព្រឹក​នេះ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាន​ចុះ​មក​យក​សំណាក ប្រជាពលរដ្ឋសង្ស័យពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ នៅចំនួន ៣ សង្កាត់ គឺ
​សង្កាត់​មនោ​រម្យ សង្កាត់​មិត្តភាព និង​សង្កាត់សង្កាត់វាលវង់ ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ១៣៤ និង​ច្រក​ផ្លូវ​តូច​ៗ​ក្នុង​សង្កាត់​វាលវង់ និង​សង្កាត់​មនោ​រម្យ ពេល​នេះ​កំពុង​ដំណើរការ ។

យ៉ាងណាមិញ ព័ត៌មាន​លម្អិត​អំពី​ការ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ប៉ុន្មាន​នាក់​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ ខណៈ​ពេល​នេះ​ការ​យក​សំណាក តេស្តរកវីរុសកូវីដ-១៩ កំពុង​ដំណើរការយ៉ាងមមាញឹក ។

សូម​បញ្ជាក់​ថា ក្រសួងសុខាភិបាល​បាន​ប្រកាស​រក​ឃើញ​ជា​បន្តបន្ទាប់​នូវ​រី​រុស​បំប្លែង​ថ្មី ដែល​តា (Delta) នៅ​កម្ពុជា ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ ២០២១ ដល់​ថ្ងៃ​ទី ១៣ ខែសីហា កម្ពុជា​រក​ឃើញ ៤៩៤ នាក់ ហើយ​ពិសេស​កំពុង​តែ​រាតត្បាត​ឆ្លង​ចូល​ក្នុង​សហគមន៍ នៅ ២២ រាជា​ធានី​-​ខេត្ត លើកលែងតែ តាកែវ កែប និង​ខេត្តក្រចេះ​ដែល​មិន​ទាន់​មាន​វត្តមាន វីរុស​បំប្លែង​ថ្មី ដែល​តា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ