រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យទី១១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ៤នាក់ និងរឹបអូសគ្រឿងញៀនជិត ៤គីឡូក្រាម នៅក្នុងសង្កាត់ក្រាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការរបស់កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) នោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា និងលោកវរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ លោក សេង ឃុនណាង នាយការិយាល័យ ដោយមានការចូលពីកម្លាំងសមត្តកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេតស្រាវជ្រាវបង្រ្កាប នៅចំណុចភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ ៤នាក់ រួមមាន៖ ១-ឈ្មោះ សាក់ សិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ឡុង ដាណេ ភេទប្រុស អាយុ ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ កែវ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។ ៤-ឈ្មោះ ឡេង វណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ។
រីឯវត្ថុតាងចាប់យកបាន រួមមាន៖ មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៣គីឡូក្រាម និង ៤៤៧.៧៩ក្រាម។ ករណីនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ បន្តតាមនីតិវិធី៕ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ