ឆ្លងកូវីដថ្មី៧៦នាក់នៅចិន ជាចំនួនច្រើនពុំធ្លាប់មានចាប់ពីខែមករាមក
អ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន៧៦ នាក់ដែលនោះជាចំនួនដ៏ច្រើនមួយ ពុំធ្លាប់មាន ចាប់តាំងពីខែមករាមក ដោយអ្នកឆ្លងភាគច្រើនគឹនៅ
អ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន៧៦ នាក់ដែលនោះជាចំនួនដ៏ច្រើនមួយ ពុំធ្លាប់មាន ចាប់តាំងពីខែមករាមក ដោយអ្នកឆ្លងភាគច្រើនគឹនៅ
ប្រទេសចិន ៖ ចិនកាលពីថ្ងៃទី២៦ កក្កដា រាយការណ៍ពីអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន៧៦ នាក់ដែលនោះជាចំនួនដ៏ច្រើនមួយ ពុំធ្លាប់មាន ចាប់តាំងពីខែមករាមក ដោយអ្នកឆ្លងភាគច្រើនគឹនៅក្នុងខេត្តមួយជាប់ក្រុងសៀងហៃ ជាទីក្រុងចិនមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេស។
ជាប្រទេសដំបូងគេប្រឈមមុខនឹងការឆ្លងវីរុសនេះ កាលពីដំណាច់ឆ្នាំ២០១៩ ចិនបានទប់បានស្ទើរទាំងស្រុងនូវការឆ្លងនៃជំងឺនោះ ក្នុងដែនដីខ្លួនចាប់តាំងពីរដូវផ្ការីកឆ្នាំ២០២០មក ហើយជីវភាពរស់នៅ តាំងពីពេលនោះមកមានសភាពស្ទើរតែធម្មតាវិញទាំងស្រុងដែរ។ ជោគជ័យនេះទទួលបានជាពិសេស ដោយសារការធ្វើតេស្ត ក្នុងទ្រង់ទ្រាយធំ ការបិទខ្ទប់ម៉ឺងម៉ាត់ឬការធ្វើចត្តាឡីស័កជាកាតព្វកិច្ច គ្រប់មនុស្សដែលមកពីបរទេស។ ប៉ុន្តែប្រភពនៃការឆ្លងរប៉ះរប៉ោះនៅតែមាន។
អ្នកឆ្លងថ្មី៣៩នាក់ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៧៦នាក់ ប្រកាសដោយក្រសួងសុខាភិបាលចិន ត្រូវបានកត់សម្គាល់ឃើញនៅខេត្តជាំងស៊ូ ជាខេត្តស្ថិតនៅភាគខាងជើងក្រុងសៀងហៃ នាភាគខាងកើតចិន។ ប្រជាជនច្រើនពាន់នាក់នៃទីក្រុងណានគីន ទីប្រជុំខេត្តជាំងស៊ូ បច្ចុប្បន្នស្ថិតក្នុងការបង្ខាំងក្រោយការរកឃើញប្រភពឆ្លងក្នុងព្រលានយន្តហោះនៃទីក្រុងនេះ។ ចាប់តាំងពីថ្ងៃទី២៥កក្កដាមក មនុស្ស៩,២លាននាក់ត្រូវបានធ្វើតេស្ត៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ