ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួនបានម្នាក់នៅផ្ទះសំណាក់ បែកធ្លាយ​បន្តបន្ទាប់​ទាំងសំបុក​កំពុងប្រមូលផ្តុំគ្នា​ក្នុងបន្ទប់​ជួល​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ លួច​យ៉ាង​សកម្មភាព​មួយ​ក្រុម​ត្រូវ​បាន​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យមួយក្រុម​​ជាមុខសញ្ញា​​​ធ្វើសកម្មភាព​លួចកាច់កម៉ូតូ​យ៉ាង​សកម្ម​ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ដល់​បន្ទប់​ជួល​បាន​ចំនួន​៥​នាក់​ និង​ដកហូត​បាន​ម៉ូតូ​ចំនួន៣​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ម៉ាក​PCX​មួយ​គ្រឿង ដែល​ជា​របស់​ជន​រង​គ្រោះ​។

ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​១៤ ផ្លូវ​លេខ​១១២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​រួម​មាន​ ១-​ឈ្មោះ​ពៅ រតនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ ២-​ឈ្មោះ​​ហេង ណា​រិ​ទ្ធ​ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ៣-​ឈ្មោះ​​ភឿន សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ ៤-​ឈ្មោះ​​សុខ ឡុ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ និង​៥-ឈ្មោះ​សុខ ជា អាយុ​៣៧​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ជាន់​ទី​១ ​ក្នុងភូមិឃុំ​​កើត​​ហេតុ​​ខាងលើ ។

ចំណែក​ម៉ូតូ​ដែល​​ដក​ហូត​បាន​​​​ចំនួន​៣​គ្រឿងរួម​មាន​ ១-​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ​១HV-៦១៨៦​, ២-​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក​ស្លាក​លេខ បាត់ដំបង​ ១AF-០១១៩​ ​និង​៣-​ម៉ូតូ​​មួយគ្រឿង​​ម៉ាក PCX​ ពណ៌​ស បាញ់​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ​ ១GT-៨៨៧៨​ ជា​របស់​ជន​រង​គ្រោះ​។

នគរបាល​បាន​​អោយ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​លួច​កាច់ក​ម៉ូតូ​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ ។ ​កាលពី​​ថ្ងៃ​ទី​១៧ ​ខែ​មិថុនា ឆ្នាំ ២០២១ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក PCX​មួយ​គ្រឿង​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌ​ជ្រោយចង្វារ​ ។ ​ដោយមានការ​ស្រាវ​ជ្រាវ​ពី​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក៏ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ហេង ណា​រិ​ទ្ធ នៅផ្ទះ​សំណាក់​មួយ​កន្លែង​ ម្តុំ​វិហារ​អ៊ិ​ស្លា​ម ​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ។ ​តាម​ការ​សារភាពរបស់ជនសង្ស័យ​១រូបនោះ ទើប​​សមត្ថកិច្ច​ក៍​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់​ទៀត ដែល​កំពុង​តែ​ជួប​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​បន្ទប់​ជួល ។ ​នៅ​ក្នុង​ការ​ឃាត់ខ្លួន ​នោះ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​៣​គ្រឿង ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

​ជនសង្ស័យ​ម្នាក់​ឈ្មោះ ភឿន សីហា បាន​សារភាព​អោយ​ដឹង​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក PCX​មួយ​គ្រឿង ខាងលើ​នោះ​នៅ​ជ្រោយចង្វារ ពិតប្រាកដ​មែន ។​

បច្ចុប្បន្ន ​ក្រុមជនសង្ស័យ ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​បញ្ជូន ទៅ​កាន់​ការិយាល័យ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ