ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចុះបញ្ជី​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​ថ្នាល​បច្ចេកវិទ្យា​ព័ត​មានមាន​ទុន​វិនិយោគ​ជាង២.៦០០ លាន​ដុល្លារ​អា​មេ​រិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​រយៈពេល១ ឆ្នាំ​នៃ​ការ​ដាក់​ឱ្យ​ដំណើរ​ចុះបញ្ជី តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល ទទួល​បាន​ចំនួន​ពាក្យ​ស្នើ​សុំ​ជិត ៧ ០០០ សំណើ ក្នុង​នោះ​ពាក្យ​ស្នើរ​សុំ​ដែល​បាន​អនុម័ត​មាន​ជាង…

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​រយៈពេល១ ឆ្នាំ​នៃ​ការ​ដាក់​ឱ្យ​ដំណើរ​ចុះបញ្ជី តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល ទទួល​បាន​ចំនួន​ពាក្យ​ស្នើ​សុំ​ជិត ៧ ០០០ សំណើ ក្នុង​នោះ​ពាក្យ​ស្នើរ​សុំ​ដែល​បាន​អនុម័ត​មាន​ជាង ៦ ០០០ សំណើ​របើ​គិត​ជា​ទំហំ​នៃ​ទុន​វិ​ន​យោគ​មាន​រហូត​ដល់​ជាង ២ ៦០០ លាន​ដុល្លារ​អា​មេ​រិ​ក ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​រួច ។​នេះ​បើ​យោង​តាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាល​ថ្ងៃ​ទី​១៥​មិថុនា ស្តី​ពី​ខួប​គម្រប់ ១ ឆ្នាំ នៃ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន បាន​បង្ហាញ​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន កាលពី​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ គិត​មក​ទល់​ថ្ងៃនេះ មាន​រយៈពេល ១ ឆ្នាំ ក្នុង​នោះ​លទ្ធផល​សម្រេច​បាន គឺ​កម្ពុជា​ទទួល​បាន​ចំនួន​ពាក្យ​ស្នើ​សុំ​សរុប​ជាង ៦ .៩០០ សំណើ​,​ពាក្យ​ស្នើ​សុំ​ដែល​បាន​អនុម័ត​ជាង ៦. ០០០ សំណើ និង​ចំនួន​ពាក្យ​ស្នើ​សុំ ដែល​កំពុង​ត្រួតពិនិត្យ​មាន ៨១០ សំណើ ។

បើ​តាម​សេចក្តី​ប្រកាស​គូសបញ្ជាក់​ថា​«​ចំនួន​ក្រុមហ៊ុន​ដែល​ទទួល​បាន​ចុះបញ្ជី​ខាងលើ​, បើ​គិត​ជា​ទុន​សរុប​មាន​ទំហំ​ប្រមាណ ១០,៧៨៧ ទ្រី​លាន​រៀល​ឬ​ស្មើ​ប្រមាណ​ជា ២.៦៣១ លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្នុង​នោះ​បើ​គិត​ជា​ភាគរយ​អាជីវកម្ម ដែល​បាន​ចុះបញ្ជី​តាម​វិស័យ​៖ អាហរ័ណ​នីហរ័ណ ទិញ​លក់ ជួសជុល​យានយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ មាន​ជាង ៣៨%, សកម្មភាព​អចលនវត្ថុ​ជាង ១០%, កម្មន្តសាល​ជាង ៨%, សកម្មភាព​សេវាកម្ម​ស្នាក់​នៅ និង​អាហារ​ជាង ៨%, សកម្មភាព​វិជ្ជាជីវៈ វិទ្យាសាស្ត្រ និង​បច្ចេកទេស​ជាង ៧%, និង​វិស័យ​ផ្សេង​ៗ​ទៀត​ជាង ២៧% ។ ដោយឡែក​ទំហំ​វិនិយោគ​តាម​វិស័យ ក្នុង​នោះ​សម្រាប់​ការ​សាងសង់​មាន​ជាង ២៧%, សកម្មភាព​អចលនវត្ថុ​ជាង ១៥%, អាហរ័ណ​នីហរ័ណ ទិញ​លក់ ជួសជុល​យានយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ​ជាង ១៥%, កម្មន្តសាល​ជិត ១៤%, សកម្មភាព​ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង​ជិត ៩%, និង​វិស័យ​ផ្សេង​ទៀត​ជាង ១៩%»​។

ការ​រៀបចំ​ប្រព័ន្ធ​នេះ​គឺជា​វិធានការ​មួយ​ក្នុង​កញ្ចប់​វិធានការ​កែទម្រង់​ដ៏​មុត​ស្រួច ដែល​ត្រូវ​បាន​ដាក់​ចេញ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល ផ្នែក​ឯកជន​លើក​ទី​១៩​នា​ថ្ងៃ​ទី​២៩ មីនា​ឆ្នាំ​២០១៩ សំដៅ​លើក​ស្ទួយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​បង្កើត​បរិយាកាស​វិនិយោគ​ដែល​ទាក់ទាញ តាម​រយៈ​ការ​កែសម្រួល​ដំណើរការ​និង​នីតិវិធី​នៃ​ការ​ចុះបញ្ជី​អាជីវកម្ម​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​។

​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នេះ មាន​លក្ខណៈ​ពិសេស​៣​យ៉ាង​៖១) កាត់​បន្ថយ​នីតិវិធី តាម​រយៈ​កា​រត​ភ្ជាប់​គ្នា​ជា​ច្រ​វ៉ា​ក់​នៃ​នីតិវិធី ផ្សេង​គ្នា​នៃ​ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​បង្កើត​ជា​ការ​ចុះបញ្ជី​ជា​កញ្ចប់​ក្នុង​ពេល​តែ​មួយ និង​នៅ​លើ​ថ្នាល​តែ​មួយ​,២)​កាត់​បន្ថយ​ពេលវេលា​មក​ត្រឹម​៨​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​និង​៣)​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ប្រមាណ​៤០%​បើ​ប្រៀបធៀប​នឹង​នីតិវិធី​ចាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ