រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ថា បានរកឃើញអ្នកស្លា.ប់ដោយសារជំងឺកូវីដ១៩ថ្មី ចំនួន១៣នាក់បន្ថែមទៀត និងរកឃើញអ្នកឆ្លងថ្មីចំនួន៤៩៥នាក់ ខណៈព្យាបាលជាសះស្បើយ៦០៤នាក់។ ហើយចំនួនអ្នកស្លា.ប់បានធ្វើកើនដល់ទៅជិត៤០០នាក់ហើយនៅកម្ពុជា ដែលជាតួលេខមួយកាន់តែច្រើន ខណៈអ្នកឆ្លងថ្មីកាន់តែច្រើនមិនចុះថយនោះទេ។
ក្រសួងបានបញ្ជាក់ថា៖ «រកឃើញអ្នកឆ្លងថ្មីចំនួន៤៩៥នាក់ទៀត ជាសះស្បើយ៦០៤នាក់ និងស្លា.ប់១៣នាក់ ។ ក្នុងចំណោមអ្នកឆ្លងថ្មីមានករណីឆ្លងសហគមន៍ចំនួន៤៥១នាក់ និងអ្នកដំណើរពីបរទេស ចំនួន៤៤នាក់»។
ក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅទូទាំងប្រទេសមាន ៣៩ ៤៦៤ នាក់ អ្នកជាសះស្បើយ ៣៣ ៥៧១ នាក់ និងអ្នកស្លា.ប់ ៣៦១ នាក់៕
ចែករំលែកព័តមាននេះ