ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ប៉ះ​ពាល់​ទំនិញ​អាជីវករ​ខ្មែរ​យ៉ាង​​​ណាខ្លះ​​? ឆេះ​ឃ្លាំង​ស្តុក​​ទំនិញ​​​ខាងជើង​ផ្សារ​រុង​ក្លឿ​យប់មិញ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹងបន្ត នាព្រឹកថ្ងៃទី១៥ មិថុនា លើករណី​ឆេះ​ឃ្លាំងទំនិញ​មួយស្ថិតខាងជើង​ផ្សារ​រុង​ក្លឿ​ (លើទឹកដីថៃ) ក្នុងភូមិ​ដុ​ង​ងូ​ ឃុំ​ប៉ា​រ៉ៃ​ថ្មី​ ស្រុក​អារញ្ញ​…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹងបន្ត នាព្រឹកថ្ងៃទី១៥ មិថុនា លើករណី​ឆេះ​ឃ្លាំងទំនិញ​មួយស្ថិតខាងជើង​ផ្សារ​រុង​ក្លឿ​ (លើទឹកដីថៃ) ក្នុងភូមិ​ដុ​ង​ងូ​ ឃុំ​ប៉ា​រ៉ៃ​ថ្មី​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ​ជាប់​ព្រំដែន​ក្រុង​ប៉ោយ​ប៉ែ​ត​ គឺបានប៉ះពាល់​ទំនិញ​ជា​របស់​អាជីវករ​ខ្មែរច្រើន។ នេះ​បើ​តាម​កា​ឲ្យ​ដឹង​ពី​លោក​គាត ​ហ៊ុ​ល ​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់កោះសន្តិភាពតាម​ទូរស័ព្ទ​នាមុន​នេះ​។​

យោងប្រភពបឋមកាលពីយប់មិញ តូបដែលឆាបឆេះគឺមាន១ខ្នង មាន៦ទៅ៧បន្ទប់។ ហើយទំនិញដែលឆេះ​គឺសុទ្ធសឹងតែជាកំរាល​ព្រំ​ទាំងអស់ ។

យ៉ាងណាក៏ដោយ​ លោកអភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ថា​ ពេល​នេះ​កំពុងឱ្យក្រុមការងារ​ទំនាក់​ទំនាក់​ទំ​ង​ជាមួយ​ភាគី​ថៃ​ និង​ម្ចាស់​ទំនិញ ​ដើម្បី​លម្អិត​ថា​ តើ​អគ្គិភ័យ​ដែល​កើតឡើង​នេះតើបណ្តាល​មក​ពី​មូលហេតុ​អ្វី​ និងប៉ះពាល់​អ្វីខ្លះ និងមានទំហំខូចខាតប៉ុន្មាននោះ លោកនឹងផ្តល់ព័ត៌មានជូនបន្ថែម ។

សូមរំលឹកថា កាលពីវេលាម៉ោង ៨ និង៤០នាទី​​យប់ ថ្ងៃទី​១៤ ​មិថុនា ឆ្នាំ​២០២១ មាន​គ្រោះ​អគ្គិភ័យ​មួយបាន​ឆាបឆេះ​ឃ្លាំង​ស្តុក​ទំនិញ​មួយ​កន្លែងលើទឹក​ដី​ថៃ ខាងជើង​ផ្សារ​រុង​ក្លឿ ប្រហែល​ជាង១​គីឡូម៉ែត្រ ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ឈម​ទឹកដី​កម្ពុជា ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត​។​

គេ​មិន​ទាន់​ដឹង​ថា ហេតុការណ៍​នោះ បណ្តាល​មក​ពី​អ្វី ហើយ​ក៏​មិន​ទាន់​ដឹង​ថា ទំនិញ​ក្នុង​ឃ្លាំង ដែល​កំពុង​កា​ឆាបឆេះ​នោះមាន​ពាក់ព័ន្ធ​ជា​របស់​អាជីវករ​ខ្មែរ ឬ​អត់​នោះ​ទេ​។ ប៉ុន្តែ​ប្រភព​ខ្លះ​លើកឡើងថា ម្ចាស់​ឃ្លាំងជា​ជនជាតិ​ថៃ ឈ្មោះតាណ​យ ហើយ​ឃ្លាំង​ដែល​ឆេះ​នោះឈ្មោះ ណា​ម​ ភិត​។ រថយន្ត​ពន្លត់​អគ្គិភ័យ ក៏បាន​បាញ់​ទឹក​ពន្លត់​ផងដែរ។

ប្រភពបញ្ជាក់ថា មកទល់ម៉ោងជាង១០យប់​ អគ្គិភ័យនៅមិនទាន់រលត់ទាំងស្រុងនៅឡើយទេ ខណៈរយន្តពន្លត់អគ្គិភ័យរបស់ថៃជាច្រើនគ្រឿង បានសម្រុកចូលបាញ់ពន្លត់ ដើម្បីកុំឲ្យរាលដាលដល់ឃ្លាំងផ្សេងៗទៀត​ ។

ព័ត៌មានបន្ថែមកោះសន្តិភាពមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ