ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បុរី ខេ​មរ​ភូមិ ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់ និង​ប្រកាស​លក់​ជា​ផ្លូវការហើយ !

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ បុរី ខេ​មរ​ភូមិ ដែល​ជា​គម្រោង​លំនៅ​ឋាន​ បែប​ទំនើប​ទាន់សម័យ​បាន​បញ្ចុះ​បឋមសិលា​ បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ និង​ប្រកាស​លក់​នា​ថ្ងៃ​ទី ​១០ ខែមិថុនា…

រាជធានី​ភ្នំពេញ​ ៖ បុរី ខេ​មរ​ភូមិ ដែល​ជា​គម្រោង​លំនៅ​ឋាន​ បែប​ទំនើប​ទាន់សម័យ​បាន​បញ្ចុះ​បឋមសិលា​ បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ និង​ប្រកាស​លក់​នា​ថ្ងៃ​ទី ​១០ ខែមិថុនា ឆ្នាំ ​២០២១ ​នេះ​ហើយ ​។ បើ​តាម​លោកស្រី សុខ បូ​រី ប្រធាន​ផ្នែក​លក់​បុរី​ខេ​មរ​ភូមិ បានអោយ​ដឹង​ថា គម្រោង ​បុរី​ ខេ​មរ​ភូមិ​ នេះ ត្រូវ​បាន​វិនិយោគ​ឡើងដោយ​ក្រុមហ៊ុន Monarchy land & Investment នៅ​លើ​ផ្ទៃដី​ចំនួន ៣​ហិ​កតា នៅ​ក្នុងភូមិ​សាស្ត្រ​នៃ​តំបន់​សក្តានុពល​ថ្មី របស់​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ​។

លោកស្រី​បន្ត​ថា គម្រោង​នេះ​នឹង​អភិវឌ្ឍន៍​ជា​លំនៅ​ឋាន​ជាង​ 100 ​ផ្ទះ​ដែល​ចែក​ចេញ​ជា​៣​ប្រភេទ​ផ្ទះ ក្នុង​នោះ​មាន​ប្រភេទ​ផ្ទះ​វីឡា​កូនកាត់​មាន​តម្លៃ​ចាប់ពី 48,800 ដុល្លារ​ឡើង​ទៅ ប្រភេទ​ផ្ទះ​អាជីវកម្ម​មាន​តម្លៃ​ចាប់ពី 98,800 ដុល្លារ​ឡើង​ទៅ និង​ប្រភេទ​ផ្ទះ​វីឡា​ទោល​មាន​តម្លៃ​ចាប់ពី 138,800 ដុល្លារ​ឡើង​ទៅ ហើយ​រាល់​សំណង់​នីមួយ​ៗ​នឹង​ប្រើ​រយៈពេល 12 ទៅ 15 ​ខែ ក្នុង​ការ​បញ្ចប់​គម្រោង​ជូន​អតិថិជន​ ។

លោកស្រី ឃួ​ន ល​ក្ខិ​ណា អគ្គ​នាយិកា​រង​ក្រុមហ៊ុន Monarchy land & Investment និង​ជា​តំណាង​គម្រោង ​បុរី​ ខេ​មរ​ភូមិ បាន​បន្ថែម​ដែរ​ថា លក្ខណៈ​ពិសេស​នៃ​គម្រោង​បែប​ទំនើប​កម្ម ស៊ី​វី​ល័យ រចនាបថ​ប្លែក រួម​ផ្សំ​បរិស្ថាន​ល្អ រស់នៅ​ដោយ​ភាព​ថ្លៃថ្នូរ និង​មោទនភាព នៃ​បូ​រី​ខេ​មរ​ភូមិ​របស់​យើង​នេះ​គឺ​មាន​ទីតាំង​ភូមិ​អំណោយផល និង​មាន​សក្តានុពល នៅ​ក្បែរផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី ​៣ និង​ព្រ​លាន​យន្តហោះ​ថ្មី​ដែល​កំពុង​សាងសង់ ពិសេស​នៅ​ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​៣ និង​មិន​ឆ្ងាយ​ពី​ផ្លូវ​ ៦០​ម៉ែត្រ និង​ផ្លូវ​ ៥០​ម៉ែត្រ នៅ​ក្បែរ​សាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្ត​អារាម និង​តំបន់​ពាណិជ្ជកម្ម មួយ​ចំនួន​ទៀត​ដែល​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​ជា​បន្តបន្ទាប់​ ។

បុរី ខេ​មរ​ភូមិ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ជា​តំបន់​ដែល​មាន​សក្ដា​ពល​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ ។ ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​តាម​ទូរស័ព្ទ​លេខ ​៖ 087 278 887 / 077 278 887 ៕ ដោយសហការ