ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសម្រេចចិត្តរបស់បងប្អូនជាពលករ គឺនៅតែមិនខ្លាច​ពី​​គ្រោះ​​ថ្នាក់ ជាក់ស្តែង​លួចឆ្លងដែន​ទាំងយប់​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​កម្លាំង​ប៉ុស្តិ៍​សង្កែ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ​សហ​ការ​ជាមួយ​កម្លាំងយោធា​វរៈ​៥១១​ប្រចាំ​នៅ​បន្ទាត់​ព្រំ​ដែន​ស្រុក​ម៉ា​ឡៃ​បាន​ពួនស្ទាក់​ឃាត់ខ្លួន​ពលករ​១៥​នាក់​ ដែល​ប្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ខុសច្បាប់ ​និង​ឃាត់​បាន​ទាំង​ជនសង្ស័យ​ជា​អ្នក​ជូន​ផ្លូវ​ម្នាក់​ផង​ដែរ​។​ ហេតុការណ៍​ខាងលើ​ បាន​កើតឡើង​កាលពី​ម៉ោង០​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩​ មិថុនា នេះ…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​កម្លាំង​ប៉ុស្តិ៍​សង្កែ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ​សហ​ការ​ជាមួយ​កម្លាំងយោធា​វរៈ​៥១១​ប្រចាំ​នៅ​បន្ទាត់​ព្រំ​ដែន​ស្រុក​ម៉ា​ឡៃ​បាន​ពួនស្ទាក់​ឃាត់ខ្លួន​ពលករ​១៥​នាក់​ ដែល​ប្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ខុសច្បាប់ ​និង​ឃាត់​បាន​ទាំង​ជនសង្ស័យ​ជា​អ្នក​ជូន​ផ្លូវ​ម្នាក់​ផង​ដែរ​។​

ហេតុការណ៍​ខាងលើ​ បាន​កើតឡើង​កាលពី​ម៉ោង០​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩​ មិថុនា នេះ ​ក្នុងភូមិ​សង្កែ​ឃុំ​បឹង​បេង​ស្រុក​ម៉ា​ឡៃ​។ ​ពលករ​ទាំង​១៥​នាក់​ មាន​ស្រី​៨​នាក់ ​កុមារ​២​នាក់ ​ដោយ​ពួក​គេ​មក​ពី​ខេត្ត​ចំនួន​៤ ​រួម​មាន​បាត់ដំបង​៨​នាក់​,​ កំពង់ធំ​៤​នាក់​,​ ព្រៃវែង​២​នាក់ ​និង​បន្ទាយ​មាន​ជ័យ​១​នាក់​។​ ក្នុង​នោះ​ សមត្ថកិច្ចក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នក​ជូន​ផ្លូវ​ម្នាក់​ផង​ដែរ​ គឺ​ឈ្មោះ​យ៉ើ​ន​ ណា​រ៉ុ​ង ​ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ឃុំ​ស្រុក​កើតហេតុ​ខាងលើ​។

​លោក​វរសេនីយ៍​សួង ​សៅ ​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ​ប្រាប់​តាម​ទូរស័ព្ទ​ថា ​កា​រឃាត់ខ្លួន​ពលករ​ និង​ជនសង្ស័យ​ខាងលើ​បាន​ គឺ​ខណៈ​កម្លាំង​ប៉ុស្តិ​សង្កែ​របស់​លោក​សហ​ការ​​ជាមួយ​កម្លាំងយោធា​វរៈ​៥១១​ ពិសេស​អនុវត្ត​តាម​បទបញ្ជា​ឲ្យ​ទប់ស្កាត់​រាល់​បទ​ល្មើស​ពី​លោក​ឧត្តមសេនីយ៍ទោ ​សិទ្ធ​ ឡោះ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តែ​ម្តង​។

​ពលករ​ទាំង​១៥​នាក់ ​រួម​ទាំង​ជនសង្ស័យ​ជា​អ្នក​ជូន​ផ្លូវត្រូវ​បាន​កម្លាំង​ជួរ​មុខ​ធ្វើការ​ប្រគល់​ឲ្យ​ខាង​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​នៅ​ព្រឹក​ថ្ងៃ​ដដែល ​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ​៕

អត្ថបទសរសេរ ដោយ