ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ​ត្រ​ម៉ាស៊ីន​ហោះ​យោធា​ថៃ​២​គ្រឿង​ហោះហើរ​ចូល​​ដី​កម្ពុជា​ដោយមិនដឹងពី​គោលបំណង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ឆ​ត្រ​ម៉ាស៊ីន​ហោះ​យោធា​ថៃ​២​គ្រឿង​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​ប្រមាណ​២០០​ម៉ែត្រ​ កាលពីវេលា​ម៉ោង​០៥និង៣៨​នាទី​ថ្ងៃ​ទី​២៦ ​ឧសភា ដោយ​ឆ្លងកាត់​ក្នុងភូមិ​សា​ស្គ្រ​ភូមិ​ភ្នំ​រូង​និង​ភូមិ​សង្កែ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ​។ កម្លាំង​វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​បាន​ប្រាប់​ថា​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ឆ​ត្រ​ម៉ាស៊ីន​ហោះ​យោធា​ថៃ​២​គ្រឿង​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​ប្រមាណ​២០០​ម៉ែត្រ​ កាលពីវេលា​ម៉ោង​០៥និង៣៨​នាទី​ថ្ងៃ​ទី​២៦ ​ឧសភា ដោយ​ឆ្លងកាត់​ក្នុងភូមិ​សា​ស្គ្រ​ភូមិ​ភ្នំ​រូង​និង​ភូមិ​សង្កែ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ​។

កម្លាំង​វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​បាន​ប្រាប់​ថា​ ​ឃើញ​សកម្មភាព​ឆត្រ​ម៉ាស៊ីន​ហោះ​យោធា​ថៃ​ចំនួន​២​គ្រឿង បាន​ហោះ​ចូល​ក្នុង​ទឹកដី​កម្ពុជា​ប្រមាណ​២០០​ម៉ែត្រ​ ហោះហើរ​ទិ​ស​ដៅពី​ត្បូង ​ទៅ​ជើង​ឆ្លងកាត់​ចំណុច​ភូមិ​សា​ស្គ្រ​ភូមិ​ភ្នំ​រូង​និង​ភូមិ​សង្កែ ក្នុង​ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​។

​ប្រភពបានបញ្ជាក់​ថា​ នៅ​ពេល​ដែល​ឃើញ​ឆត្រ​ម៉ាស៊ីន​ហោះ​យោធា​ថៃ​ហោះ​ចូល​ក្នុង​ទឹកដី​កម្ពុជា​ហើយ​ ក៏បាន​រាយការណ៍​ជូន​ទៅ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ជ្រាប​ជា​ព័ត៌មាន ​ព្រោះ​មិន​ដែល​ធ្លាប់​ឃើញ​សកម្មភាព​នេះ​ឡើយ​។

កម្លាំង​នគរបាល​បាន​បញ្ជាក់​ទៀតថា​​ ​តួនាទី​ភារកិច្ច​កម្លាំង​វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ត្ រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់​ការពារ​បូរណៈភាព​ទឹក​ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​ និង​ទប់ស្កាត់​ពលករ​ចំណាកស្រុក​លួច​ឆ្លង​ដែន​ដែល​គេចវេស​ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​ ដើម្បី​បង្ការ​ទប់ស្កាត់​កូ​វី​ដ​១៩ ។ ទោះបីជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់​ពីខាងភាគីថៃ​​ដែល​ហោះឆត្រយោងនេះតើមានបំណងអ្វីនៅឡើយទេ​? ។ ដោយ៖ ​​ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ